CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

iPad 3 ជាមួយ Chip Quad Core កំពុងដំណើរការផលិត

ឧបករណ៍ Tablet ជំនាន់ថ្មីរបស់ Apple ត្រូវបានក្រុមហ៊ុន Foxconn ចាប់ផ្តើមដំណើរការ
ផលិតហើយនៅពេលនេះ ដើម្បីអោយទាន់ពេលវេលានៃគំរោងការចេញលក់នៅក្នុងខែ
មិនា ខាងមុខនេះជាមួយអេក្រង់មានសមត្ថភាពបង្ហាញរូបភាពមានគុណភាពខ្ពស់បំផុត
និងមានបំពាក់នូវបច្ចេកវិទ្យា 4G/LTE ផងដែរ។

យោងតាមគេហទំព័រ Bloomberg អោយដឹងថាសមិទ្ធិផល Tablet ជំនាន់ថ្មី រឺ iPad 3 របស់
Apple នេះបំពាក់ដោយ Chip Quad core​ ដែលមានល្បឿនលឿនបំផុត ជាមួយអេក្រង់មាន
resolution ខ្ពស់ជាងបណ្តាឧបករណ៍ HDTV ទៅទៀតគឺរហូតដល់ ២.០៤៨x ១.៥៣៦pixel
ដែលមានន័យថាមានកំរិតខ្ពស់ដាច់ស្រឡះបើធៀបជាមួយនឹង iPad 2 បច្ចុប្បន្ននេះ ។

សមិទ្ធិផលថ្មីនេះមានកំរាស់ក្រាស់ជាងបន្តិចធៀបជាមួយ iPad 2 ប៉ុន្តែរូបរាងនឹងមិនមានការ
ផ្លាស់ប្តូនោះឡើយ។ ក្រៅពីនោះ Apple ក៏នឹងធ្វើការបំពាក់នូវបច្ចេកវិទ្យា LTE ចូលទៅក្នុង
iPad 3 របស់ខ្លួនមុន iPhone ផងដែរពីព្រោះថ្មរបស់វាធំជាងដែលអាចឆ្លើយតបបានតាមតំរូវ
ការនៃការប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ(ប្រព័ន្ធថ្មីចំណាយថាមពលអគ្គីសនីច្រើនជាងធម្មតា)។

iPad ថ្មីនេះនឹងត្រូវបានដៃគូរដ៏សំខាន់បំផុតរបស់ Apple គឺក្រុមហ៊ុន Foxconn របស់តៃវ៉ាន់ជា
អ្នករ៉ាប់រងទាំងស្រុងក្នុងការផលិត ហើយបច្ចុប្បន្នក្រុមហ៊ុននេះក៏កំពុងដំណើរការ ២៤/២៤
ម៉ោងផងដែរ ជាពិសេសចំពោះថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិក៏មិនផ្អាកដំណើរការផលិត
នោះដែរគឺគ្រាន់តែបន្ថយមកត្រឹមពាក់កណ្តាលប៉ុណ្ណោះ។

ប្រភពខាងលើក៏បានអោយដឹងបន្ថែមថាក្រុមហ៊ុន Apple នឹងចាប់ផ្តើមធ្វើកិច្ចប្រជុំមួយជា
មួយបណ្តាអ្នកសារពត៌មានទូទៅនៅក្នុងសប្តាហ៍ខាងមុខនេះផងដែរ ប៉ុន្តែត្រូវបានអោយដឹង
ថាកិច្ចប្រជុំនោះគឺទាក់ទងទៅនឹងកម្មវិធី (Software) អប់រំជាសំខាន់៕

ប្រភព៖ Bloomberg
ដោយ៖ រដ្ឋា

Tags: electronictabletipadappletechnologyipad 3ltequad corefoxconn