ការសម្រកទម្ងន់ គឺជាបញ្ហាមួយដ៏ចម្បង សំរាប់មនុស្សគ្រប់ ដើម្បីទទួលបាននូវទម្ងន់ទៅតាម
អ្វីដែលខ្លួនចង់បាន។ ជាពិសេស សំរាប់មនុស្សស្រីតែម្តង ភាគច្រើនគឺចង់ទទួលបាននូវការ
សម្រកទម្ងន់ ឱ្យស័ក្តិសមទៅនឹងដងខ្លួន ដើម្បីជាភាពទាក់ទាញ និង ជាផ្នែកមួយ នៃសម្រស់
ដ៏ស្រស់សោភាផងដែរ។
ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួន ដែលអាចជួយឱ្យសម្រកទម្ងន់ របស់អ្នកបាន
ឆាប់រហ័ស និង មានសុខភាពល្អ។
សណ្តែកសៀង៖ គឺជាប្រភេទអាហារប្រូតេអ៊ីនដំបូងគេ មាននៅក្នុងបញ្ជីអាហារ ដែលមាន
តួនាទី ជួយរំលាយអាហារបានយ៉ាងឆាប់រហ័ស។ ការទទួលទានសណ្តែកសៀង បានទៀង
ទាត់ នឹងជួយរំលាយអាហារ ដែលអ្នកទទួលទានរួច បានយ៉ាងងាយស្រួល។ ជាពិសេស វា
អាចជួយសម្រកទម្ងន់ របស់អ្នកបានយ៉ាងឆាប់រហ័ស។
អង្ករសំរូប៖ នៅក្នុងអង្ករសំរូប មានផ្ទុកនូវសារធាតុខ្លាញ់តិច និង មានសារធាតុសរសៃខ្ពស់
ដែលធ្វើឱ្យ អ្នកទទួលទានហើយ មានអារម្មណ៍ឆ្អែត បានរយៈពេលយូរ និង ធ្វើឱ្យអ្នកមិន
សូវទទួលទានច្រើន។ មួយវិញទៀត ក្នុងអង្ករសំរូបមានសារធាតុម្យ៉ាង អាចជួយដុតរំលាយ
សារធាតុខ្លាញ់ បានយ៉ាងប្រសើរ ដែលអាចជួយឱ្យអ្នកទទួលទាន សម្រកទម្ងន់បានលឿន
ក្នុងរយៈពេលដ៏ខ្លី។
ស៊ុត៖ គឺជាវិធីមួយ ដ៏ប្រសើរបំផុត ក្នុងការសម្រកទម្ងន់។ យោងតាមការសិក្សាមួយ បាន
ណែនាំថា ស៊ុត មានផ្ទុកនូវសារធាតុម្យ៉ាង ដែលអាចជួយកាត់បន្ថយ សារធាតុខ្លាញ់បាន
យ៉ាងមានប្រសិទ្ធិភាព។ សារធាតុប្រូតេអ៊ីន នៅក្នុងស៊ុត នឹងជួយឱ្យអ្នកទទួលទានរួច មាន
អារម្មណ៍ថា ឆ្អែតបានយូរ និង មិនឆាប់ឃា្លន ដោយទទួលទានមួយថ្ងៃ មួយគ្រាន់៕
ដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies