HzO ជាក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់អាមេរិក កាលពីពេលថ្មីៗនេះត្រូវបានអោយដឹងថា
កំពុងតែធ្វើការចរចារគ្នាជាមួយក្រុមហ៊ុន Apple និង Samsung ស្តីអំពីការបំពាក់នូវបច្ចេក
វិទ្យាការពារការជ្រាបទឹក WaterBlock សំរាប់ផលិតផលអេឡិចត្រូនិចរបស់ក្រុមហ៊ុនទាំង
ពីរនៅក្នុងពេលអនាគតខាងមុខនេះ។ WaterBlock ប្រើប្រាស់បន្ទះប៊ូតុង nano ដែលមាន
តួនាទីសំរាប់ការពារផ្នែកខាងក្រៅនៃឧបករណ៍ ដែលកិច្ចការនេះត្រូវបានអនុវត្តន៍នៅក្នុង
តំណាក់កាលពេលផលិត ដើម្បីទប់ស្កាត់មិនអោយជា្របទឹកចូលទៅក្នុងឧបករណ៍ទាំង
នោះ។
បច្ចេកវិទ្យានេះត្រូវបានធ្វើការវាយតំលៃខ្ពស់បំផុត ពីព្រោះតែអ្នកប្រើប្រាស់នឹងមិនចាំបាច់
ធ្វើការបំពាក់បន្ថែមនូវសំបកការពារណាមួយផ្សេងទៀតនោះឡើយ ដែលជាហេតុធ្វើអោយ
ផលិតផលមានកំរាស់ក្រាស់និងបាត់នូវរូបរាងយ៉ាងស្រស់ស្អាតរបស់វា។ សារធាតុសំរាប់
បង្កើតស្រទាប់បន្ទះប៊ូតុងនោះគឺជាសារធាតុដែលមានសុវត្ថិភាពបំផុត ប៉ុន្តែស្រទាប់នេះគឺ
គ្រាន់តែអាចជួយអោយឧបករណ៍ចៀសវាងបានពីការខូចខាតដោយចៃដន្យដែលទាក់ទង
នឹងទឹកប៉ុណ្ណោះ ចំពោះការយកទៅត្រាំក្នុងទឹករយៈពេលយូរ ស្រទាប់ការពារនោះក៏មិនអាច
ទ្រាំទ្របាននោះដែរ។
នៅក្នុងកម្មវិធីតាំងពិព័រណ៌ CES ២០១២ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ HzO បាន
ធ្វើការតាំងបង្ហាញផលិតផលរបស់ខ្លួនដោយការយកទូរស័ព្ទ iPhone ទំលាក់ចូលទៅក្នុង
អាងចិញ្ចឹមត្រីមួយ។ តាមរយៈវីដេអូយើងសង្កេតឃើញថាទូរស័ព្ទនៅមានដំណើរការបាន
យ៉ាងល្អផងដែរ។ ដោយឡែកយោងតាមប្រភព Pocket-lint អោយដឹងថា HzO កំពុងតែធ្វើ
កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតទូរស័ព្ទ smartphone ធំបំផុតមួយ និងជាមួយ
ក្រុមហ៊ុនផលិតកាសស្តាប់ល្បីឈ្មោះមួយផ្សេងទៀតផងដែរ ហើយក្រុមហ៊ុននេះក៏សង្ឃឹម
ថានឹងអាចនាំនូវបច្ចេកវិទ្យារបស់ខ្លួនចូលទៅកាន់បណ្តាផលិតផលអេឡិចត្រូនិចនាំមុខគេ
ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។ HzO បានអោយដឹងបន្ថែមថាថា្នក់ដឹកនាំសំខាន់ៗរបស់
Samsung មានការចាប់អារម្មណ៍យ៉ាងខ្លាំងបំផុតជាមួយ WaterBlock នេះ នៅពេលដែល
HzO បង្ហាញបច្ចេកវិទ្យារបស់ខ្លួនជាមួយ Galaxy S។ ក្នុងនោះក្រុមហ៊ុនក៏កំពុងតែពិភាក្សាគ្នា
ជាមួយក្រុមហ៊ុន Apple ដើម្បីប្រើប្រាស់ WaterBlock នៅលើទូរស័ព្ទ iPhone 5 ផងដែរ៕
HzO ឧទ្ទេសនាមបច្ចេកវិទ្យា WaterBlock ជាមួយ iPhone, iPod Touch និង Speaker mini ៖
វីដេអូស្តីពីការឧទ្ទេសនាមនូវបច្ចេកវិទ្យា WaterBlock របស់ HzO ៖
http://www.youtube.com/watch?feature=player_embedded&v=2nyqvLflbag
ប្រភព៖ Pocket-lint
ដោយ៖ រស្មី