CamNews

កុំព្យូទ័រ ផលិតផលថ្មី 

"Super Ultrabook" របស់ LG បង្ហាញរូបរាង

នៅក្នុងពិធីតាំងពិព័រណ៌ CES ដែលទើបតែបានបញ្ចប់ទៅកាលពីពេលថ្មីៗនេះ LG បានធ្វើ
ការដាក់តាំងបង្ហាញគំរូផលិតផល ultrabook របស់ខ្លួនចំនួនពីរប្រភេទគឺ LG Z430 អេក្រង់
ទំហំ ១៤អ៊ីង និង LG Z330 អេក្រង់ទំហំ ១៣,៣អ៊ីង ដែលក្រុមហ៊ុនអោយឈ្មោះផលិតទាំង
ពីររបស់ខ្លួននេះថាជា" Super Ultrabook" ទៀតផង។ ដោយឡែកនៅពេលនេះគំរូទាំងពីរ
នោះបានបង្ហាញវត្តមានពិតប្រាកដហើយ និងដែលមានការរចនាយ៉ាងស្រស់ស្អាតនិងមាន
លក្ខណៈប្រហាក់ប្រហែលគ្នាតែម្តង គឺការរចនាប្រើប្រាស់សារធាតុអាលុយមីញ៉ូម និងមាន
Keyboard ប្រភេទ chiclet គ្មានពន្លឺភ្លើងនិងស៊ុំជុំវិញអេក្រង់មានកំរាស់ស្តើងដូចគ្នា។

Z330 មានកន្លែងសំរាប់ភ្ជាប់ផ្សេងៗដូចជា USB 3.0, USB 2.0, HDMI, jack សំរាប់ដោតកាស
3.5 mm, និង MicroSD នៅផ្នែកខាងស្តាំ។ Z330 មានកំរាស់ ១៤,៧មីលីម៉ែត្រដែលជាកំរាស់
មួយស្តែងបំផុតបើធៀបជាមួយបណ្តាឧបករណ៍ ultrabook ផ្សេងៗក្នុងទីផ្សារបច្ចុប្បន្ន ហើយ
វាក៏ជា ultrabook ដែលមានទំងន់ស្រាលបំផុតនាពេលបច្ចុប្បន្ននេះផងដែរគឺត្រឹមតែ ១,២១គី
ឡូក្រាមប៉ុណ្ណោះ។

ដោយឡែក Z430 មានកំរាស់ ១៩,៩ មីលីម៉ែត្រនិងទំងន់ ១,៥គីឡូក្រាម ប្រើប្រាស់ chip
Core i7 និងមានបំពាក់បច្ចេកវិទ្យាថ្មីដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ធ្វើការចែករំលែក
អេក្រង់រវាងកុំព្យូទ័រជាមួយទូរទស្សន៍ផងដែរតាមរយៈ Wireless WiDi របស់ Intel ។

Ultrabook LG Z430 មានបំពាក់ទាំង Hard disk ជាប្រភេទ SSD និង HDD ដែលមានទំហំរហូត
ដល់ ៥០០GB។ ចំពោះដំណើរការ reboot ,LG អោយដឹងថា Z430 របស់ក្រុមហ៊ុនចំណាយ
ត្រឹមតែ ១២ វិនាទីប៉ុណ្ណោះ៕

រូបភាព LG Z430


Z430 ស្ថិតនៅខាងក្រោម Z330 នៅខាងលើ



រូបភាព LG Z 330


ប្រភព៖ Theverge, pocket-link, Slashgear
ដោយ៖ រដ្ឋា

Tags: electronictechnologylaptopultrabookhdmilg z330lg z430usb 3.0usb 2.0jack