CamNews

យល់ដឹង 

វិធីងាយៗ បីយ៉ាង ធ្វើម៉ាសបិទមុខឱ្យស្បែកសម៉ដ្ឋ តឹងណែន រយៈពេល ១៥នាទី

  • សម្រស់ស្បែកមុខស្រស់ស្អាត គឺជាអ្វីដែលស់មនុស្សគ្រប់រូប ប្រាថ្នាចង់បាន ដើម្បីបង្ហាញពីភាព
    ទាក់ទាញ ការចាប់អារម្មណ៍ពីមនុស្សនៅជុំវិញខ្លួន។ ភាពសម្រស់ស្រស់ស្អាតនេះ អាចបានមក
    កត្តាពីរយ៉ាងគឺ៖ សម្រស់ពីធម្មជាត និង សម្រស់កែច្នៃពីផលិតផលគីមីផ្សេងៗ។

  • ខាងក្រោមនេះ គឺជាវិធីធ្វើម៉ាស់បិទមុខ ដោយប្រើគ្រឿងផ្សំ ងាយៗ  អាចជួយឱ្យសម្រស់ស្បែក
    មុខរបស់អ្នក សភ្លឺ រលោង ក្នុងរយៈពេលដ៏ខ្លី ដោយធម្មជាតិ។

  • ១/ យកប៉េងប៉ោះ និង ម្សៅក្រាម៖  យកម្សៅក្រាម ២ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកប៉េង
    ប៉ោង ២ ទៅ ៣ស្លាព្រាកាហ្វេ  កូរចូលគា្នឱ្យសព្វ។ បន្ទាប់មក  យកមកលាប  នៅលើស្បែកមុខ
    និង ក ទុករយៈពេល ១៥នាទី  រួចលាងសំអាតទឹកចេញ។ សូមបញ្ជាក់ថា៖ ម្សៅក្រម  អាចរក
    ទិញបាននៅតាមផ្សារ និង ផ្សារទំនើប។

    ២/ យកម្សៅរមៀត មួយស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារ បីស្លាបព្រាបាយឱ្យសព្វ
    ដើម្បីធ្វើជាម៉ាស់បិទមុខមួយ បន្ទាប់មក យកមកបិទនៅលើមុខទុករយៈពេល15នាទី រួចលាង
    សំអាតមុខចេញនឹង
    ទឹកក្តៅឧណ្ឌៗជាការស្រេច។ សូមបញ្ជាក់ថា៖ម្សៅរមៀតអាចរកទិញបាន
    នៅតាមផ្សារ និង ផ្សារទំនើប។

    ៣/ យកស៊ុតមាន់មួយគ្រាប់វាយបំបែកយកតែផ្នែកពណ៌សទុក រួចយកមក លាបលើស្បែកមុខ
    នៅពេលដែលវាស្ងួតសូមលាងសំអាតមុខចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ។ ធ្វើបែបនេះជួយឱ្យ
    ស្បែកមុខរបស់អ្នកតឹងណែនម៉ដ្ឋនិងភ្លឺរលោងដូចធម្មជាតិ។ សូមបញ្ជាក់ថា៖ សូមកុំយកម៉ាស់
    បិទមុខនេះ មកបិទនៅត្រង់កន្លែងស្បែកខូច)៕

  • ព័ត៌មានទាក់ទងនឹងការយល់ដឹងផ្សេងៗ៖
  • -បួនយ៉ាង បន្សាបជាតិស្រវឹង និង បំបាត់អាការឈឺក្បាល បានភ្លាមៗ
    -វិធីងាយៗ ៨យ៉ាង ធ្វើឱ្យមិត្ត បាក់ចិត្តស្រលាញ់ ដ៏ ផ្អែមល្ហែម
    -វិធី ២យ៉ាង កំចាត់មុនក្បាលខ្មៅ ធ្វើឱ្យស្បែកសម៉ដ្ឋ តឹងណែន ដោយធម្មជាតិ
    -វិធីងាយៗ បីយ៉ាង ជួយអ្នកឱ្យឡើងទម្ងន់ បានយ៉ាង ឆាប់រហ័ស
    -វិធីងាយៗ បីយ៉ាង កាត់បន្ថយស្រ្តេស បានឆាប់រហ័ស
  • ដោយ៖ វណ្ណៈ
    ប្រភព៖ makeupandbeauty

Tags: Lifestyle Knowledge 3 Homemade Skin Lightening Face Masks