CamNews

បច្ចេកវិទ្យា 

ប្រវត្តិ ៣៥ឆ្នាំនៃការរីកចំរើនរបស់ Solid-stae drive (SSD)

Solid-State Disk គឺជាប្រភេទឧបករណ៍សំរាប់ផ្ទុកឯកសារទំនើបបំផុតនៅក្នុងសម័យកាល
បច្ចុប្បន្ននេះ ដែលវាមានដំណើរការលឿននិងមានលំនឹងល្អជាងបើធៀបជាមួយ Hard disk
ប្រភេទ HDD ហើយបច្ចេកវិទ្យានេះបានចាប់កំណើតមុនដំបូងនៅក្នុងឆ្នាំ ១៩៧៦។

Disk SSD រួមមានអង្គចងចាំ (Memory) flash និងប្រព័ន្ធបញ្ជារដោយឡែក ប៉ុន្តែគ្មានប្រព័ន្ធ
ដំណើរការបំលាស់ទីក្នុងនោះទេ,ដែលអាចជួយកាត់បន្ថយបាននូវការប្រើប្រាស់ថាមពល
អគ្គីសនីយ៉ាងច្រើន ដោយឡែកបញ្ហាក៏មិនសូវកើតមានឡើងដូច Hard disk ប្រភេទ HDD
នោះដែរ។

ឆ្នាំ ១៩៧៦ Dataram បានធ្វើការឧទ្ទេសនាម Disk ប្រភេទ SSD ដំបូងដែលមានឈ្មោះថា
Bulk Core មានទំហំ ២MB, បន្ទារ ១៩អ៊ីង និងបានប្រើប្រាស់នូវ Board memory រហូតដល់
ចំនួន ៨ផ្សេងគ្នា ដែល board memory នីមួយៗផ្ទុក ២៥៦KB RAM chip ។ នៅសម័យកាល
នោះ Bulk Core ត្រូវបានដាក់លក់ក្នុងតំលៃ ៩.៧០០ដុល្លាអាមេរិក គឺមានតំលៃប្រហែលនឹង
៣៦.៣១៧ ដុល្លាអាមេរិកសម័យបច្ចុប្បន្ននេះ។

មួយឆ្នាំក្រោយបន្ទាប់ Disk Storage Technology 4305 ក៏បានចាប់កំណើត ដែលមានទំហំ
កាន់តែធំគឺ ៤៥MB និងត្រូវបានដាក់លក់ក្នុងតំលៃ ៤០០.០០០ ដុល្លាអាមេរិក គឺប្រហែល
១,៥លានដុល្លាអាមេរិកពេលបច្ចុប្បន្ន។

ឆ្នាំ ១៩៨៣ ,SSD ត្រូវបានធ្វើការអភិវឌ្ឍន៍និងដាក់ប្រើប្រាស់នៅក្នុងកុំព្យូទ័រឯកជនគឺប្រភេទ
PION Interstellar Drive ដែលមានតំលៃ ១.១០០ដុល្លាអាមេរិក សំរាប់អង្គចងចាំ ២៥៦KB និង ប្រសិនបើអ្នកប្រើប្រាស់ចង់បន្ថែម ២៥៦KB ទៀតនោះត្រូវចំណាយប្រាក់ ៦០០ដុល្លាអាមេរិក
បន្ថែមទៀត។

៦ ឆ្នាំក្រោយ, ក្រុមហ៊ុន Digipro បានបញ្ចេញនូវគំរូ SSD ប្រើប្រាស់ chip ដោយផ្អែកលើ Flash ជាលើកដំបូងមានឈ្មោះថា Flashdisk អង្គចងចាំខ្ពស់បំផុត ៨MB និងដាក់លក់ជាមួយតំលៃ
៥០០០ដុល្លាអាមេរិក។

៧ ឆ្នាំក្រោយមកទៀត, ក្រុមហ៊ុន M-Systems បានធ្វើការដាក់តាំងបង្ហាញនូវគំរូ SSD មាន
ឈ្មោះថា FFD-350 ទំហំ ៣,៥ អ៊ីងជាលើកដំបូង(ប្រហាក់ប្រហែលគ្នានឹង Hard disk ) ប្រើ
ប្រាស់ interface SCSI ជាមួយទំហំចាប់ពី ១៦MB ដល់ ៨៩៦MB ។ នៅក្នុងឆ្នាំបន្ទាប់ៗមក
M-Systems ក៏បានបន្តធ្វើការអភិវឌ្ឍន៍ FFD នេះអោយកាន់តែធំទូលាយឡើងជាមួយអង្គ
ចងចាំកាន់តែធំជាង ដំណើរការលឿនជាងនិងការរចនាស្រស់ស្អាតជាងផងដែរ។

ឆ្នាំ ២០០៣ ក្រុមហ៊ុន Transcend បានធ្វើការឧទ្ទេសនាម Disk SSD តភា្ជប់ជាមួយកុំព្យូទ័រតាម
រយៈ ATA ។ ទំហំចាប់ពី ១៦MB រហូតដល់ ៥១២MB និងមានតំលៃចាប់ពី ៥០ដុល្លាអាមេរិក។

ឆ្នាំ ២០០៦ គឺជាឆ្នាំដែលឆ្លុះបញ្ចាំអោយឃើញពីភាពរីកចំរើនដ៏ខ្លាំងក្លានៃ Disk SSD នេះ
ខណៈពេលដែលមានក្រុមហ៊ុនអេឡិចត្រូនិចជាច្រើនចាប់ផ្តើមចូលប្រឡូកក្នុងការផលិត
ដែលក្នុងនោះរួមមានដូចជាក្រុមហ៊ុន Samsung, SanDisk...។ ពេលនោះទំហំរបស់ SSD បានបន្ថយមកត្រឹមតែ ២,៥អ៊ីងវិញ និងអាចបំពាក់នៅក្នុង laptop ផងដែរ។

បច្ចេកវិទ្យា SSD មានកំរិតល្បឿនបញ្ជូនទិន្នន័យកាន់តែលឿនពីមួយថ្ងៃទៅមួយថ្ងៃ ដែលជា ហេតុធ្វើអោយ SATA មិនអាចតាមទាន់ឈានដល់ដំណាក់កាលត្រូវផ្អាកដំណើរការ។ ដូច្នេះ
ហើយធ្វើអោយក្រុមហ៊ុនអ្នកផលិតចាប់ផ្តើមបញ្ចេញនូវសមិទ្ធិផល port plug PCI Express
,ដែលរួមមាន model Fusion IoDrive Duo ដែលមានល្បឿនពី ១២៨GB រហូតដល់ ១,២៨ TB
ជាមួយតំលៃ ៦.០០០ដុល្លាអាមេរិកក្នុងឆ្នាំ ២០០៩។

Disk SSD ពេលបច្ចុប្បន្ននេះមានតំលៃកាន់តែទាបជាងមុនច្រើន ដោយពឹងផ្អែកលើបច្ចេកវិជ្ជា
memory chipថ្មី និង interface SATA មានការប្រសើរឡើងវិញ។ តួយ៉ាងមានដូចជា Disk Intel
ទំហំ ១៦០GB មានតំលៃមកសល់ត្រឹមតែ ៣២០ដុល្លាអាមេរិកប៉ុណ្ណោះ និងមានល្បឿនអាន
(Read) រហូតដល់ ២៧០MBps ។
ការប៉ាន់ស្មាននៅក្នុងឆ្នាំខាងមុខៗទៀត disk SSD នឹងមានតំលៃកាន់តែទាបបំផុត និងត្រូវ
បានបំពាក់រួចជាស្រេចជាមួយនឹង Mainboad អមមកជាមួយនឹងទំហំក៏កាន់តែធំនិងល្បឿន
ក៏កាន់តែលឿនបំផុតផងដែរ៕
ប្រភព៖ PC World
ដោយ៖ រដ្ឋា

Tags: electronictechnologyhard drivessdhard disksolid-stae drive