CamNews

បច្ចេកវិទ្យា 

Samsung ប្រឈមនឹងរឿងក្តីថ្មីមួយទៀតហើយជាមួយ Kodak

ជំលោះក្តីជាមួយ Apple មិនទាន់ទាំងដោះស្រាយរួចរាល់ផង ពេលនេះ Samsung ស្រាប់
តែត្រូវប្រឈមនឹងការចោទប្តឹងថ្មីមួយទៀតហើយស្តីពីការរំលោភលើកម្មសិទ្ធិបញ្ញារបស់
ក្រុមហ៊ុន Kodak ដែលត្រូវបានគេដឹងថាគឺជាក្រុមហ៊ុនដែលមានវ័យចំណាស់បំផុតមួយ
និងដែលហៀបនឹងក្ស័យធននៅក្នុងពេលដ៏ខ្លីខាងមុខនោះ។

ពាក្យបណ្តឹងថ្មីនេះត្រូវបានក្រុមហ៊ុន Kodak ដាក់ជូនទៅតុលាការជាច្រើននៅក្នុងប្រទេស
អាមេរិកដោយបានធ្វើការចោទប្រកាន់ទៅលើក្រុមហ៊ុន Samsung ថាបានរំលោភលើកម្ម
សិទ្ធិបញ្ញារបស់ខ្លួនចំនួន ៥ ដែលទាក់ទងនឹងបច្ចេកវិទ្យាថតរូប Digital និងការបញ្ជូនរូប
ភាពទៅកាន់បណ្តាប្រព័ន្ធអ៊ីនធើណែតចល័ត រឺ អ៊ីនធើណែតឥតខ្សែរ (Wireless) ។ ហើយ
បច្ចេកវិទ្យាដែល Kodak លើកឡើងនៅក្នុងពាក្យបណ្តឹងនោះរួមមានដូចជា N0.6,292,218;
N.7,210,161; No.7,742,084; No.7,453,605 និង No.7,936,391 ។

កម្មវត្ថុចំបងដែល Kodak ផ្តោតសំខាន់នៅក្នុងពាក្យបណ្តឹងជាមួយក្រុមហ៊ុន Samsung នោះ
គឺមិនមែនទៅលើរាល់បណ្តាផលិតផល smartphone នោះទេ ប៉ុន្តែគឺផ្តោតទៅលើឧបករណ៍
Tablet Galaxy Tab ជាមួយការចោទប្រកាន់ទាក់ទងនឹងការថតរូប , មុខងារអនុញ្ញាតអោយ
មើលរូបភាពជាមុន និងការបញ្ជូនរូបភាពឡើងទៅក្នុងពិភពអ៊ីនធើណែត។

ក្រៅពី Samsung, Kodak ក៏ធ្លាប់បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការធ្វើការចោទប្រកាន់
ក្រុមហ៊ុនបច្ចេកវិទ្យាធំៗមួយចំនួនរួមមានដូចជា Apple រឺក៏ HTC...ផងដែរ។ ដោយឡែកមាន
មតិជាច្រើនបានលើកឡើងថាទង្វើរបស់ Kodak នេះគឺគ្រាន់តែជាទិសដៅចុងក្រោយមួយ
មុននឹងក្រុមហ៊ុនមួយនេះឈានដល់ដំណាក់កាលចុងក្រោយប៉ុណ្ណោះ។

យោងតាមប្រភពពត៌មានផ្សេងៗមួយចំនួនបានអោយដឹងថា ក្រុមហ៊ុនដែលហៀបនឹងក្ស័យ
ធនមួយនេះបានធ្វើគំរោងលក់ចេញនូវប័ណ្ណកម្មសិទ្ធរបស់ខ្លួនមួយចំនួនធំទៅអោយបណ្តា
ក្រុមហ៊ុនផ្សេងៗផងដែរ ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះគេពុំទាន់ឃើញមានក្រុមហ៊ុនណា
មួយចេញមុខចរចារនៅឡើយ៕

ប្រភព៖ Tablettrail
ដោយ៖ រស្មី

Tags: tabletapplesamsungtechnologypatentkodakelectronin0.6292218; n.7210161; no.7742084; no.7453605no.7936391