CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Matrix MXE-5300 ៖ កុំព្យូទ័រមិនត្រូវការកង្ហារ បន្ថយកំដៅ

ពេលថ្មីៗនេះ Adlink ទើបតែបានធ្វើការដាក់តាំងបង្ហាញនូវប្រភេទកុំព្យូទ័រថ្មីមួយទៀតរបស់
ខ្លួនដែលប្រើប្រាស់ Chip Quad Core ប៉ុន្តែមិនមានប្រើប្រាស់នូវកង្ហារសំរាប់ជួយបន្ថយកំដៅ
នោះទេ មានឈ្មោះថា Matrix MXE-5300 ។ ជាមួយនឹងសមិទ្ធិផលថ្មីនេះអតិថិជនក៏អាចធ្វើ
ការជ្រើសរើសបានផងដែរលើការប្រើប្រាស់ CPU Intel Core i7, i5 និង i3 ។

ដោយផ្អែកលើប្រព័ន្ធកាត់បន្ថយកំដៅដែលផលិតឡើងពីសារធាតុទង់ដែង ជាមួយនឹងការ
រចនាមានលក្ខណៈជាស្ពឺនោះ ធ្វើអោយផលិតផលថ្មីរបស់ក្រុមហ៊ុនមួយនេះមិនចាំបាច់ត្រូវ
ការកង្ហារដូចបណ្តាម៉ាស៊ីនកុំព្យូទ័រផ្សេងៗនោះឡើយ ហើយជាមួយប្រព័ន្ធកាត់បន្ថយកំដៅ
នេះផងដែរវាថែមទាំងអាចជួយអោយម៉ាស៊ីនដំណើរការបានល្អ និងជួយកាត់បន្ថយនូវការ
ប្រើប្រាស់ថាមពលបានយ៉ាងច្រើនទៀតផង។

MXE-5300 នេះក៏មានបំពាក់នូវបច្ចេកវិទ្យាតំណភ្ជាប់ផ្សេងៗផងដែរដូចជា Bluetooth ,3G,
Wifi, GPS រន្ធភា្ជប់ USB ចំនួន ៦, រន្ធ Serial, រន្ធភ្ជាប់ Ethernet ចំនួន ៤ ,និងរន្ធ Mini-PCIe
ចំនួន ២ ។ បច្ចុប្បន្ន Adlink មិនទាន់បញ្ជាក់ប្រាប់អោយដឹងពីតំលៃ​ និងដំណាក់កាលនៃការ
ចេញលក់ផលិតផលថ្មីរបស់ខ្លួននេះនៅឡើយ។

តាម Adlink អោយដឹងថា ដោយពឹងផ្អែកលើការរចនាគួបផ្សំជាមួយនិងសំបកធ្វើឡើងពីសារ
ធាតុអាលុយមីញ៉ូមនោះគឺអាចជួយអោយឧបករណ៍នេះមានលក្ខណៈកាន់តែរឹងមាំនិងជួយ
កាត់បន្ថយនូវការញ័រនៅពេលកំពុងដំណើរការទៀតផង។ ប្រសិនបើប្រើប្រាស់ Hard disk
ប្រភេទ SSD កំដៅសីតុណ្ហភាពដែលឧបករណ៍នេះអាចដំណើរការបានគឺចន្លោះពី ២០�C
រហូតដល់ ៧០�C ដោយឡែកប្រសិនបើប្រើប្រាស់ Hard disk ជាប្រភេទ HDD នោះកំដៅ
សីតុណ្ហគឺចន្លោះពី ០�C ដល់ ៥០�C ។ បច្ចេកវិទ្យា Intel Active Management Technology
(AMT) អនុញ្ញាតអោយចូលទៅប្រើប្រាស់ Matrix MXE-5300 នេះពីចំង៉ាយបានយ៉ាងងាយ
ស្រួលបំផុត ក៏ដូចជាអាចធ្វើការត្រួតពិនិត្យ ,ធ្វើការ update ម៉ាស៊ីនបានភ្លាមៗនៅពេល
ដែលវាមិនមានដំណើរការនោះ និងមានមុខងារផ្សេងៗទៀតជាច្រើន។

រូបសណ្ឋានលំអិតរបស់ Matrix MXE-5300 ៖

-Intel� i7-2710QE (Quad-Core)/ i5-2510E/ i3-2330E Processor + Intel� QM67
-Rugged, up to -20�c to 70�c fanless operation (w/ industrial SSD)*
-Intel� Active Management Technology 7.0 support
-Optional Wireless function enhancement (WCDMA, 802.11 a/b/g/n, BT3.0, AGPS)
-1 onboard SATA-III (6.0 Gb/s) port, 2 USB 3.0 ports & 4 USB 2.0 ports & 4 DI &
4 DO w/ 1.5KV isolation
-1 external CFast socket; 2 onboard PCI-E Mini card sockets
-2 software-programmable RS-232/422/485 (COM1&2), 2 RS-232 (COM3&4)
-4 GbE (2 Realtek� 8111C + 1 Intel� 82574IT + 1 Intel� 82579LM PHY w/ Teaming
Support)

ប្រភព៖ Adlinktech
ដោយ៖ រដ្ឋា

Tags: electronictechnologygpswificomputersmatrix mxe-5300adlinkbluetoothmini-pcieintel core i7