ក្នុងត្រីមាសទី ៣ ឆ្នាំ ២០១១ កន្លងមកនេះបើទោះបីជាបណ្តាក្រុមហ៊ុនរឺស្ថាប័នប្រភពដើម
ទាំងឡាយរបស់ Intel បានជួបនូវផលវិបាកខ្លះៗក៏ដោយ ប៉ុន្តែក្រុមហ៊ុនផលិត chip ដ៏ធំ
បំផុតក្នុងពិភពលោកមួយនេះសំរាប់ត្រីមាសទី ៣ កន្លងមកនោះបានធ្វើការគណនាឃើញ
ថាប្រាក់ចំណូលរបស់ខ្លួនដែលទទួលបានមានចំនួនរហូតដល់ ១៣,៩ពាន់លានដុល្លា
អាមេរិកឯណោះ ហើយភាពខ្លាំងរបស់ Intel នេះគឺស្ថិតនៅក្នុងវិស័យចំនួនពីរគឺ PC Client
និងមជ្ឈមណ្ឌលទិន្នន័យ។ ដោយឡែកតួលេខខាងលើនេះទៀតសោតគឺមានចំនួនច្រើន
ជាង ០,២ពាន់លានដុល្លាអាមេរិកធៀបជាមួយការគ្រោងទុករបស់ក្រុមហ៊ុន។
ប្រាក់ចំណូលសរុបរបស់ Intel សំរាប់ឆ្នាំ ២០១១ កន្លងមកនោះទទួលបានរហូតដល់ចំនួន
៥៤ ពាន់លានដុល្លាអាមេរិក គឺមានការកើនឡើងចំនួន ១០លានដុល្លាអាមេរិកបើធៀបជា
មួយឆ្នាំ ២០១០ ហើយក្នុងនោះក្រុមហ៊ុនទទួលបានប្រាក់ចំណេញមានចំនួន ១២,៩ពាន់
លានដុល្លាអាមេរិក។ លោក Paul Otellini, CEO របស់ក្រុមហ៊ុន Intel បានអោយដឹងថា
" ជាមួយនឹងបរិមាណនៃបច្ចេកវិទ្យានិងផលិតផលដ៏ច្រើនសន្ធឹកសន្ធាប់សំរាប់ឆ្នាំ ២០១២
នេះ យើងខ្ញុំសង្ឃឹមថាក្រុមហ៊ុននឹងមានឱកាសកាន់តែរីកចំរើនបន្ថែមមួយកំរិតទៀតនៅក្នុង
ពិភពលោកទាំងមូលលើវិស័យឧបករណ៍ ultrabook,មជ្ឈមណ្ឌលទិន្នន័យ, Security រួមជា
មួយបណ្តាទូរស័ព្ទ smartphone និងបណ្តាឧបករណ៍ tablet ដែលដំណើរការដោយ chip
របស់ Intel" ផងដែរ៕
ប្រភព៖ CBS
ដោយ៖ រស្មី