CamNews

ព័ត៌មានបច្ចេកវិទ្យា 

តើរូបភាពថតពី កាមេរ៉ារបស់ Galaxy S4 Zoom ច្បាស់ប៉ុណ្ណាទៅ?

យើងដឹងហើយថា កាលពីថ្ងៃម្សិលមិញនេះ Samsung ទើបតែធ្វើការបង្ហាញខ្លួនជាផ្លូវការ នូវ
ស្មាតហ្វូនកាត់ម៉ាស៊ីនថតរូប មួយ គឺ Galaxy S4 Zoom មានកាមេរ៉ាទំហំដល់ ១៦ មេហ្គាភិច
សែល ដូចទំហំនៅលើម៉ាស៊ីនថតរូបជំនាញដែរ ដែលមានសមត្ថភាពថតរូបបានច្បាស់ល្អ
ជាមួយការ Zoom បាន 10x ផងដែរ។

គោលបំណងដែល Samsung បញ្ចេញនូវ Version នេះគឺដើម្បីឆ្លើយតបនឹង តម្រូវការអ្នកដែល
ចូលចិត្ត ដើរទេសចរណ៍ ថតរូបអនុស្សាវរីយ៍ និងអាចចែករំលែកបានភ្លាមៗ នៅលើអ៊ីនធឺណេត
ជាមួយរូបភាពច្បាស់ល្អ ហើយមិនចង់យកតាមខ្លួន នូវឧបករណ៍ច្រើនរញ៉េរញ៉ៃ។ដូច្នេះ Galaxy
S4 Zoom គឺអាចឆ្លើយតប នឹងតម្រូវការមួយនេះ សំរាប់លោកអ្នកបានហើយ។

ព័ត៌មានលំអិតមួយចំនួន ស្តីពីរូបសណ្ឋាន Hardware របស់ S4 Zoom សូម ចុចត្រង់នេះ !!!

ចង់ដឹងថា រូបភាពដែលថតពី Galaxy S4 Zoom ច្បាស់ដល់កំរិតណានោះ? ខាងក្រោមនេះ គឺជា
រូបភាពមួយចំនួនដែលត្រូវបានគេថតសាកល្បង ពីកាមេរ៉ារបស់ S4 Zoom។ សូមទស្សនា ដូច
តទៅ៖

រូបនេះ ថតដោយ Zoom ដល់កំរិតអតិបរមា នៃរូបខាងលើ

ដោយ៖ សិលា
រូបភាព៖ VE


Tags: photos galaxy s4 zoom samsung hightech