CamNews

ផលិតផលថ្មី 

ឧបករណ៍បំពងសំលេងឥតខ្សែប្រើប្រាស់ថ្មដើរដោយ ថាមពលព្រះអាទិត្យ

ឧបករណ៍បំពងសំលេង (Speaker) នេះមានឈ្មោះថា Rukus របស់ក្រុមហ៊ុន Eton បំពាក់
ដោយថ្ម Li-ion មានចំណុះ ១.៥០០mAh ដែលមានសមត្ថភាពអាចសាកបានដោយថាម
ពលពន្លឺព្រះអាទិត្យដោយមិនចាំបាច់ត្រូវការប្រភពអគ្គីសនីនោះឡើយ។

ផលិតផលថ្មីនេះគឺជាការគួបផ្សំគ្នារវាង Speaker ដែលប្រើប្រាស់បច្ចេកវិទ្យា Bluetooth និង
មានការរចនារូបរាងជា Speaker ចល័ត Boombox និងកាន់តែពិសេសទៅទៀតនោះគឺមាន
បំពាក់នូវថ្មដែលមានសមត្ថភាពអាចសាកដោយពន្លឺព្រះអាទិត្យបានដោយមិនចាំបាច់ត្រូវការ
ប្រភពអគ្គីសនីនោះឡើយ។ ប្រសិនបើទុក Rukus នេះនៅកន្លែងដែលមានពន្លឺព្រះអាទិត្យ
នោះថ្មរបស់វាអាចសាកពេញបានដោយចំណាយពេល ៦ម៉ោង និងអាចចាក់បទភ្លេងបាន
ដោយមិនចាំបាច់ប្រើខ្សែដោតជាមួយឧបករណ៍ចាក់ចំរៀងនោះទេ។

ដើម្បីអាចចាក់បទចំរៀងបាន, Eton បានបំពាក់អោយផលិតផលរបស់ខ្លួននូវ Speaker មួយ
គូរទំហំ ២,២៥អ៊ីង ជាមួយ amplifier ១៤Watt អមមកជាមួយអេក្រង់បំពាក់បច្ចេកវិទ្យា E-ink
សំរាប់ផ្តល់ភាពងាយស្រួលក្នុងការបញ្ជារបទចំរៀងក៏ដូចជាការតំឡើងរឺបន្ថយសំលេង។ និង
ក្រៅពីមានរន្ធសំរាប់ដោត USB, jack 3.5 mm នោះ Rukus ក៏មានបំពាក់នូវបច្ចេកវិទ្យាតំណ
ភ្ជាប់ Bluetooth AVRCP/A2DP ដែលអនុញ្ញាតអោយចាក់បទចំរៀងបានពីឧបករណ៍ចល័ត
ទាំងឡាយដូចជាទូរស័ព្ទ ឧបករណ៍សា្តប់ចំរៀង រឺកុំព្យូទ័រជាដើម អោយតែមាន Bluetooth ។

ឧបករណ៍បំពងសំលេងរបស់ Eton នេះនឹងមានវត្តមាននៅក្នុងទីផ្សារនៅចុងឆ្នាំ ២០១២ នេះ
ជាមួយតំលៃ ១៥០ដុល្លាអាមេរិកក្នុងមួយគ្រឿង៕

ប្រភព៖ Designbuzz
ដោយ៖ រស្មី

Tags: electronictechnologyspeakereton rukussolar-powerede-inkbluetooth avrcp/a2dp