CamNews

តារា 

រឿងធំៗទាំង ៤ ដែល David Moyes ត្រូវធ្វើពេលចូលកាន់កាប់ Manchester United

Moyes បានចាប់ផ្តើម ដើរទស្សនកិច្ចអោយស្គាល់ ពីទីកន្លែងហ្វឹកហាត់របស់ Manutd ហើយ
ក៏បានហ្វឹកហាត់ មើលការងាររបស់ Sir Alex ជាច្រើនហើយដែរ ។ ដើម្បីអាចកាន់កាប់ក្រុម
ល្បីហើយធំមួយនេះបាន Moyes ត្រូវចំណាយកំលាំង ហត់នឿយបន្តិចហើយ ។ Moyes នឹង
ត្រូវធ្វើរឿងធំៗទាំង ៤ ខាងក្រោមនេះ ដើម្បីបញ្ជាក់ថារូបលោក ពិតជាសាកសមសំរាប់ ដឹក
នាំក្រុម Manchester United ។



១-ចាត់ចែងគ្រូបង្វឹក ៖ កីឡាករជើងចាស់ដូចជា​ Ryan Giggs, Paul Scholes និង Nicky Butt
ជាដើមអាច និងចូលមកកាន់តំណែងជាគ្រូបង្វឹក តែបញ្ហាត្រង់ថា Moyes ជាអ្នករៀបចំ ។



២-ដោះស្រាយបញ្ហាជាមួយ Rooney ៖ Moyes ត្រូវដោះស្រាយបញ្ហាអនាគតរបស់ Rooney
ព្រោះរូបគេទាំង​ ២ ធ្លាប់មានបញ្ហាជាមួយគ្នាកាលនៅ Everton ។ មុនពេលរដូវកាល ទិញដូរ
កីឡាករចាប់ផ្តើម Moyes និង Rooney និងពិភាក្សាគ្នាអោយដាច់ស្រាច់ បើសិន Rooney ចាក
ចេញ Moyes ត្រូវតែរកកីឡាករជំនួសដូចជា Cavani , Falcao ឬ Lewandowski ។

 

៣-នាំចូលកីឡាករថ្មី ៖ នាំចូលកីឡាករថ្មី ដើម្បីពង្រឹងជំហររបស់ ក្រុមព្រោះ Rooney អាចចាក
ចេញ ហើយក៏ត្រូវរកខ្សែបំរើ មកជំនួស Paul Scholes ផងដែរ ។ Wilfried Zaha គឺជាកីឡាករ
ដំបូងដែល Manutd នាំចូលរដូវកាលនេះពី Crystal Palace ក្នុងតំលៃ ១៥ លានផោន ។



៤-បង្វឹកកីឡាករវ័យក្មេង ៖ ក្រុម Manchester United ត្រូវបានគេស្គាល់ថា ជាក្រុមដែលពូកែ
បង្វឹកកីឡាករវ័យក្មេង អោយមានសមត្ថភាពខ្ពស់ ដូចជា Beckham, Ronaldo ជាដើម ។ តែ
David Moyes ក៏មិនអន់ដែរ ព្រោះលោកក៏ធ្លាប់បង្វឹក កីឡាករវ័យក្មេងផងដែរ ជាក់ស្តែងដូច
ជា Wayne Rooney ត្រូវបាន David Moyes បង្វឹកកាលនៅ Everton ៕



ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: manchester united david moyes