CamNews

បច្ចេកវិទ្យា 

ប្រាក់ចំណូលក្នុងត្រីមាសទី ៤ ឆ្នាំ ២០១១ របស់ IBM មានការកើនឡើងតិចតួច

កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០១២ កន្លងមកនេះ ក្រុមហ៊ុន IBM បានអោយដឹងថាប្រាក់
ចំណូលនិងប្រាក់ចំណេញរបស់ក្រុមហ៊ុននៅក្នុងឆ្នាំ ២០១១ កន្លងមកគឺទទួលបានចំនួនតិច
តួចបំផុត។ នៅក្នុងត្រីមាសចុងក្រោយដែលបញ្ចប់កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១១ កន្លង
មកប្រាក់ចំណូលរបស់ IBM ទទួលបានមានចំនួន ២៩,៥ពាន់លានដុល្លាអាមេរិក គឺមានការ
កើនឡើងចំនួន ២% ធៀបជាមួយត្រីមាសដូចគ្នាកាលពីឆ្នាំ​ ២០១០ ចំណែកប្រាក់ចំណេញ
ទទួលបាន ៥,៥ពាន់លានដុល្លាអាមេរិកគឺមានការកើនឡើងចំនួន ៤% ។

ការកើនឡើងរបស់ក្រុមហ៊ុននេះគឺទទួលបានដោយសារទីផ្សារថ្មីៗដែលទើបតែបានធ្វើការ
ភ្ជាប់ទំនាក់ទំនងដែលក្នុងនោះរួមមាន ប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ដែលបាននាំ
មកនូវប្រាក់ចំណូលសរុបបានចំនួន ១០% ។ ត្រីមាសទី ៤ ប្រាក់ចំណូលពីបណ្តាប្រទេស
ក្នុងទ្វីបអាមេរិកមានការកើនឡើងចំនួន ៣% បើធៀបជាមួយឆ្នាំ ២០១០ ខណៈពេលដែល
ប្រាក់ចំណូលដែលទទួលបានពីទ្វីបអាស៊ី និងប៉ាស៊ីហ្វិក មានការកើនឡើងចំនួន ២% ។

ចំពោះឆ្នាំហិរញ្ញវត្ថុ ២០១១ IBM អោយដឹងថាប្រាក់ចំណូលរបស់ក្រុមហ៊ុនទទួលបានមាន
ចំនួន ១០៦,៩ពាន់លានដុល្លាអាមេរិក គឺមានការកើនឡើងចំនួន ៧% ធៀបជាមួយឆ្នាំ
ហិរញ្ញវត្ថុ ២០១០។

ប៉ុន្តែទោះជាយ៉ាងនេះក្តី អត្ថប្រយោជន៍ដែល IBM ទទួលបាននេះមានការធ្លាក់ចុះបន្តិចបន្តួច
ប៉ុណ្ណោះបើធៀបជាមួយការគ្រោងទុករបស់ក្រុមអ្នកវិភាគ។ បើយោងតាមការស្រាវជា្រវមួយ
របស់ Yahoo Finance បានអោយដឹងថាក្រុមអ្នកវិភាគបានធ្វើការប៉ាន់ស្មានថាក្រុមហ៊ុន IBM
នឹងទទួលបានប្រាក់ចំណូលរហូតដល់ ២៩,៧១ពាន់លានដុល្លាអាមេរិកសំរាប់ត្រីមាសនេះ
ជាមួយប្រាក់ចំណេញ ៥,៦ពាន់លានដុល្លាអាមេរិក។ ហើយនៅក្នុងឆ្នាំនេះក្រុមអ្នកវិភាគទាំង
នោះក៏បានធ្វើការប៉ាន់ស្មានថា ក្រុមហ៊ុននឹងទទួលបានប្រាក់ចំណូលមានចំនួន ១០៧,១២
ពាន់លានដុល្លាអាមេរិក និងប្រាក់ចំណេញមានចំនួន ១៣,៣៧ពាន់លានដុល្លាអាមេរិកផង
ដែរ។

សំរាប់ត្រីមាសនេះ ប្រាក់ចំណូលរបស់ Global Technology Services មានការកើនឡើងចំនួន
៣% គឺឡើងដល់ចំនួន ១០,៥ពាន់លានដុល្លាអាមេរិក និងរបស់ Global Business Services ក៏
មានការកើនឡើងចំនួន ៣% ផងដែរគឺឡើងដល់ ៤,៩ពាន់លានដុល្លាអាមេរិក។ ប្រាក់ចំនូល
បានពីផ្នែក Software មានការកើនឡើងចំនួន ៩% គឺឡើងដល់ចំនួន ៧,៦ពាន់លានដុល្លា
អាមេរិក( ប្រាក់ចំណូលពីសមិទ្ធិផល WebSphere កើន ២១%, ពី Information Management
កើន ៩%,ពី Tivoli កើន ១៤% ប៉ុន្តែពី Lotus ធ្លាក់ចុះ ២%) ។

ដោយឡែកប្រាក់ចំណូលពីក្រុម Systems and Technology មានការធ្លាក់ចុះចំនួន ៨% មក
សល់ត្រឹមតែ ៥,៨ពាន់លានដុល្លាអាមេរិកប៉ុណ្ណោះ។ បើធៀបជាមួយត្រីមាសទី ៤ឆ្នាំ ២០១០
ប្រាក់ចំណូលរបស់ System z ធ្លាក់ចុះ ៣១% និងបរិមាណលក់ផលិតផលកុំព្យូទ័រធំៗ MIPS
ធ្លាក់ចុះ ៤%។ ប៉ុន្តែបរិមាណនៃការលក់ផលិតផលប្រព័ន្ធ IBM Power (ដែលគ្រប់គ្រងដោយ
ក្រុម Systems and Technology ដែរនោះ) បែរជាមានការកើនឡើងបានចំនួន ៦% ទៅវិញ។
ក្រុម Systems and Technology បានធ្វើសេចក្តីរាយការណ៍ថាប្រាក់ចំណូលរបស់ពួកគេមាន
ការកើនឡើងចំនួន ៦% សំរាប់ឆ្នាំ ២០១១ ទាំងមូលនេះ៕

ប្រភព៖ IBM
ដោយ៖ រស្មី

Tags: electronictechnologyibmtechnology servicesinformation managementibm powerbusiness serviceswebspheretivolilotus