CamNews

រថយន្ត 

វីដេអូ! TTS ល្បឿនដូចព្រួញ

 
អាមេរិក៖ តាមការអោយដឹង ពីក្រុមអ្នកវិទ្យាសាស្រ្ដ​នៃសាកលវិទ្យាល័យ Stanford សហរដ្ឋ
អាមេរិក កាលពីពេលថ្មីៗនេះ បានអោយដឹងថា គេបានកែច្នៃរថយន្ដម៉ាក STT ពណ៌ស ជា
ប្រភេទរថយន្ដលេខអូតូ ក្នុងការប្រណាំងលើទីលាន។​ លើសពីនេះ វាក៏អាជារថយន្ដដែល
មានល្បឿនលឿនបំផុតផងដែរ។


តាមការអោយដឹង ពីលោក Chris Gerdes និងលោក Volkswagen វិស្វករខាងអេឡិចត្រូនិច
និង អគ្គីសនីនៃសាកលវិទ្យាល័យ Stanford បានអោយដឹងថា រថយន្ដ TTS ត្រូវបានបំពាក់
ដោយសម្ភារៈ និងគ្រឿងអេឡិចត្រូនិច យ៉ាងមាំមួន និងសុវត្ថិភាពបំផុត ដែលវាអាចគេចផុត
ពីគ្រោះថ្នាក់ជា យថាហេតុពេលកំពុងបើកបរ។


លោក Chris Gerdes បាននិយាយថា ការសាកល្បងលើកដំបូងក្នុងទីលានប្រណាំង រថយន្ដ
TTS អាចធ្វើបានល្អបំផុត ពោលគឺ​ វាអាចរត់បាន ១២០ mph ។ លោកបានបន្ដថា ការបើកបរ
បែបនេះ គឺមិនអាចបើកបរលើផ្លូវធម្មតាបានទេ។ នេះជាវីដូអូក្លីប​ ដែលបង្ហាញពីរថយន្ដ TTS
រត់លើទីលាន៕

 

 

 

ដោយ៖ សីហា
ប្រភព៖ dailymail


Tags: vehicle TTS fast car usa