CamNews

បច្ចេកវិទ្យា 

តួលេខគួរជាទីមោទនភាពរបស់ Apple ក្នុងត្រីមាសដំបូង ឆ្នាំ ២០១២

ក្រុមហ៊ុន Apple ទើបតែបានធ្វើសេចក្តីប្រកាស់ស្តីអំពីសា្ថនភាពប្រាក់ចំណូលក្នុងត្រីមាស
ទី ១ ឆ្នាំ ២០១២ កាលពីពេលថ្មីៗនេះអោយដឹងថាតួលេខដែលក្រុមហ៊ុនទទួលបានមាន
លក្ខណៈកាន់តែប្រសើរនិងគួរជាទីមោទនភាពបំផុត។ នៅក្នុងត្រីមាសកន្លងមក Apple លក់
ចេញនូវផលិតផល iPhone បានចំនួន ៣៧,០៤លានគ្រឿង iPad បានចំនួន ១៥,៤៣លាន
គ្រឿង កុំព្យូទ័រ Mac បានចំនួន ៥,២លានគ្រឿង និង iPod បានចំនួន ១៥,៤លានគ្រឿងដែល
កំរិតនៃការកើនឡើងនេះគឺត្រូវគ្នានឹងចំនួនគិតជាភាគរយគឺ ១២៨%, ១១១%, ២៦% និង
២១% ។ Apple ទទួលបានប្រាក់ចំណេញចំនួន ១៣,០៦ពាន់លានដុល្លាអាមេរិកលើប្រាក់
ចំណូល ៤៦,៣៣ពាន់លានដុល្លាអាមេរិក។ លទ្ធផលប្រាក់ចំណូលដើមឆ្នាំ ២០១២ របស់
Apple នេះគឺមានចំនួនយ៉ាងច្រើនលើសលប់លើតួលេខដែលក្រុមហ៊ុនបានគ្រោងទុកនាពេល
កន្លងមកនិងគឺជាត្រីមាសដែលក្រុមហ៊ុនទទួលបានជោគជ័យបំផុត ហើយ Apple បាននាំមុខ
Exxon ប្រែក្លាយជាក្រុមហ៊ុនមានតំលៃបំផុតនៅក្នុងពិភពលោកផងដែរ។

iPhone ៖
ជាមួយចំនួនតួលេខ ៣៧,០៤ លានគ្រឿងនៃទូរស័ព្ទ iPhone ដែលបានលក់ចេញ គឺមានការ
កើនឡើងរហូតដល់ ១២៨% ធៀបជាមួយត្រីមាសដូចគ្នាកាលពីឆ្នាំកន្លងទៅ និងជាហេតុធ្វើ
អោយ Apple ក្លាយជាក្រុមហ៊ុននាំមុខគេនៅក្នុងទីផ្សារនៅទូទាំងពិភពលោកផ្នែកទូរស័ព្ទ
smartphone , នាំមុខ Samsung ជាមួយកំរិតនៃការគ្រោងគឺ ៣៥លានគ្រឿង។ iPhone 4S ជា
មួយការរចនាមិនមានអ្វីប្លែកពី iPhone 4 គឺគ្រាន់តែធ្វើការ Update លើរូបសណ្ឋានបន្តិចបន្តួច
ប៉ុន្តែនៅតែជាទូរស័ព្ទដែលអតិថិជនរង់ចាំបំផុត។ CEO Apple លោក Tim Cook បានអោយ
ដឹងថា Siri គឺជាមុខងារមួយក្នុងចំណោមមុខងារទាំងឡាយនៅលើ iPhone 4S ដែលអ្នកប្រើ
ប្រាស់ចាប់អារម្មណ៍បំផុត។ ស្តីអំពីបរិមាណនៃការលក់ចេញគិតរហូតមកដល់ដំណាក់កាល
បច្ចុប្បន្ននេះ iPhone 4 និង 4S នៅមិនទាន់មានគូរប្រកួតនៅឡើយ។

iPad ៖
នៅក្នុងត្រីមាសនោះដែរចំនួនឧបករណ៍ iPad ដែល Apple លក់ចេញសរុបចំនួន ១៥,៤៣
លានគ្រឿង ដែលតួលេខនេះបានជួយធ្វើអោយ Apple នៅតែជាក្រុមហ៊ុនដែលនាំមុខគេ
នៅក្នុងទីផ្សារឧបករណ៍ tablet ដដែល។ ចំនួនឧបករណ៍ iPad ដែលលក់ចេញមានចំនួន
ច្រើនជាងគូរប្រកួតរបស់ខ្លួននាពេលបច្ចុប្បន្ននេះគឺ Kindle Fire របស់ Amazon មានចំនួន
រហូតដល់បីដង រីឯតំលៃក៏ខ្ពស់ជាងផងដែរគឺតំលៃ ៤៩៩ដុល្លាអាមេរិកសំរាប់កំណែទាប
បំផុត ធៀបជាមួយតំលៃ ១៩៩លានដុល្លាអាមេរិកនៃផលិតផល Kindle Fires ។ នៅពេល
ដែលសួរអំពីឥទ្ធិពលរបស់ឧបករណ៍ tablet តំលៃទាបចំពោះ Apple , CEO លោក Tim
Cook បានឆ្លើយថា សំឡឹងលើបរិមាណនៃការលក់ចេញរបស់ iPad និង Kindle Fire ឃើញ
ថាបច្ចុប្បន្នមិនទាន់មានឥទ្ធិពលអ្វីនៅឡើយទោះបីវិជ្ជមាន រឺអវិជ្ជមានក្តី។

Mac ៖ កុំព្យូទ័រ Apple
ចំនួនបរិមាណកុំព្យូទ័រ Mac ដែលលក់ចេញនៅក្នុងត្រីមាសកន្លងមកមានការកើនឡើងចំនួន
២៨% ធៀបជាមួយឆ្នាំកន្លងទៅ និងប្រាក់ចំណូលមានការកើនឡើងបានចំនួន ២៦% ។ ចំ
ណែកនៅក្នុងតំបន់ទ្វីបអាស៊ី និង ប៉ាស៊ីហ្វិក ចំនួនបរិមាណនៃការលក់ផលិតផលកុំព្យូទ័រ
Mac មានការកើនឡើងរហូតដល់ ៥០% ក្នុងរយៈពេលពេញមួយឆ្នាំកន្លងមកនេះ។

Mac App Store,ទីផ្សារកម្មវិធីដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹង AppStore ដែរនៅ
លើ iOS នឹងដែលត្រូវបាន Apple ឧទ្ទេសនាមកាលពីចុងឆ្នាំ ២០១០ កន្លងមកមានចំនួនអ្នក
ចូលទាញយកមកប្រើប្រាស់ចំនួនជាង ១០០លានដង។

iPod ៖
បរិមាណ iPod ដែលលក់ចេញមានការថយចុះចំនួន ២១% បើធៀបជាមួយត្រីមាសឆ្នាំកន្លង
ទៅ ប៉ុន្តែមានការកើនឡើងរហូតដល់ ១៣៣% បើធៀបជាមួយត្រីមាសថ្មីៗមុននេះ។ នៅក្នុង
ត្រីមាសនេះចំនួនឧបករណ៍ iPod ដែល Apple លក់ចេញមានចំនួនសរុប ១៥,៤លានគ្រឿង
និងចំនួន ២/៣ នៃចំនួនទាំងអស់នោះគឺ iPod Touch។ ក្នុងត្រីមាសដដែលនេះក៏បានបញ្ជាក់
អោយឃើញផងដែរថាចំនួន iPod ដែលលក់ចេញក៏មានចំនួនតិចជាង iPad ផងដែរ។ ប៉ុន្តែ
ទោះជាយ៉ាងនេះក្តី Apple បានស្រង់សំដីរបស់ NPD ដែលបានអោយដឹងថាឧបករណ៍ស្តាប់
ចំរៀង iPod របស់ខ្លួននៅតែដណ្តើមបានចំនួនប្រហែល ៧០% នៃចំណែកទីផ្សារឧបករណ៍
ស្តាប់ចំរៀងផងដែរ។

Apple TV ៖
បើទោះបីជាមិនទទួលបានជោគជ័យប៉ុន្មានក៏ពិតមែន ប៉ុន្តែក្នុងត្រីមាសកន្លងមកនេះ Apple
លក់ចេញនូវផលិតផល Apple TV នេះបានចំនួន ១,៤លានគ្រឿង គឺស្មើនឹង ១/២ នៃចំនួន
ដែលលក់ចេញកាលពីឆ្នាំកន្លងទៅ។ CFO Peter Oppenheimer របស់ Apple អោយដឹងថា
"CES had connected TV, the Apple TV now seems dated, What's Apple's strategy?" និង
ខណៈពេលដែល CEO លោក Tim Cook បានបញ្ជាក់អោយដឹងដែរថា Apple នឹងបន្តធ្វើការ
Update Apple TV របស់ខ្លួនជាបន្តទៀត។

តួលេខមួយចំនួនស្តីអំពីផលិតផល សេវាកម្មផ្សេងៗរបស់ Apple ៖

-iCloud ៖ មានអ្នកប្រើប្រាស់ចំនួន ៨៥លាននាក់
-iOS ៖ Apple លក់ឧបករណ៍ដែលដំណើរការដោយ iOS បានចំនួន ៣១៥លានគ្រឿង
-App សំរាប់ iPad ៖ មានចំនួន ១៧០.០០០ App សំរាប់ iPad
-Apple Store ៖ ៣៦១ ចំនួនហាងលក់ផលិតផលរបស់ Apple នៅទូទាំងពិភពលោក
-៦០០០០០ កំណែ iBooks author ត្រូវបានអ្នកប្រើប្រាស់ទាញយកមកប្រើ
-៩៧,៦ពាន់លានដុល្លាអាមេរិក គឺជាចំនួចសាច់ប្រាក់សុទ្ធដែល Apple កំពុងតែមានក្នុងដៃ
-៣០ លានកំណែ iTunes U ត្រូវបានទាញយកទៅប្រើប្រាស់ ៕

ប្រភព៖ Apple, Gizmodo, The Verge, Engadget, Techrunch
ដោយ៖ រស្មី

Tags: ceoipadapplesmartphonekindle firetechnologytim cookiphoneapple tv