CamNews

ផលិតផលថ្មី 

សាកថ្មទូរស័ព្ទដោយប្រើទឹក

ក្រុមហ៊ុនរបស់ប្រទេសស្វីសឈ្មោះថា myFC កាលពីពេលថ្មីៗនេះទើបតែបានឧទ្ទេសនាម
នូវផលិតផលថ្មីមួយទៀតរបស់ខ្លួនគឺឧបករណ៍សាកថ្មដោយប្រើប្រាស់ទឹកដើម្បីផ្តត់ផ្គង់
ថាមពលសំរាប់ទូរស័ព្ទចល័ត ម៉ាស៊ីនកាមេរ៉ា និងឧបករណ៍ GPS...និងឧបករណ៍ជាច្រើន
ផ្សេងទៀត។ របកគំហើញថ្មីនេះគឺផ្តល់ផលប្រយោជន៍ដ៏ធំធេងបំផុតសំរាប់បណ្តាអ្នកប្រើ
ប្រាស់ទាំងឡាយដែលមិនស្ថិតនៅក្បែរប្រភពថាមពល។

ផលិតផលសាកថ្មថ្មីនេះឈ្មោះថា PowerTrekk និងមានភាពងាយស្រួលក្នុងការប្រើប្រាស់
បំផុត អ្នកប្រើប្រាស់គ្រាន់តែដាក់ទឹកមួយស្លាបព្រាចូលទៅក្នុងឧបករណ៍សាកនោះជាការ
ស្រេច។ ប្រតិកម្មគីមីរវាងទឹកនិងសារធាតុពិសេសម្យ៉ាងមានឈ្មោះថា natri silicide នឹង
បង្កើតបានជាឧស្ម័ន hydro ។

ប្រតិកម្មគីមីនោះដំណើរការមានលក្ខណៈប្រសើរនិងសុវត្ថិភាពបំផុតនិងមិនមានផលប៉ះ
ពាល់ដល់បរិស្ថានទៀតផង ហើយប្រតិកម្មនោះទៀតសោតអាចបង្កើតបានជាថាមពលពី
១KW រហូតដល់ ៣KW ដែលគ្រប់គ្រាន់សំរាប់ផ្គត់ផ្គង់ដល់ឧបករណ៍អេឡិចត្រូនិចកាន់ដៃ
ណាមួយដែលមានរន្ធភ្ជាប់ USB បានក្នុងរយៈពេល ១០ម៉ោងផងដែរ។

ផលប្រយោជន៍ធំបំផុតរបស់ PowerTrekk នេះគឺអ្នកប្រើប្រាស់អាចប្រើប្រាស់បានគ្រប់ទី
កន្លែង គ្រប់ពេលវេលានិងមិនប្រកាន់ថាទឹកនោះជាទឹកប្រភេទអ្វីនោះឡើយ។ ផលិតផល
នេះមានតំលៃ ១៦៥អឺរ៉ូ គឺប្រហែលជា ២១៦,២០៤ដុល្លាអាមេរិក និងតាមគំរោងផលិតផល
នេះនឹងចាប់ផ្តើមធ្វើចរាចរនៅក្នុងទីផ្សារក្នុងខែ ឧសភា រឺ មិថុនា ខាងមុខនេះហើយ។

បច្ចេកវិទ្យាថ្មីនេះត្រូវបានឧទ្ទេសនាមម្តងរួចមកហើយនៅឯ Barcelona កាលពីឆ្នាំកន្លងទៅ
ដោយឡែកសំរាប់កំណែថ្មីដែលទើបតែបានធ្វើការ Update សន្យានាំមកនូវអត្ថប្រយោជន៍
យ៉ាងច្រើនសំរាប់អ្នកប្រើប្រាស់នាពេលអនាគតផងដែរ៕

ប្រភព៖ Mashable
ដោយ៖ រស្មី

Tags: electronictechnologyhydropowertrekkmyfcnatri silicide