ហ្វេសប៊ុគTimeline ដែលការរចនាថ្មីសំរាប់ទំព័ររបស់អ្នកប្រើប្រាស់នឹងត្រូវក្លាយទៅជាបទ បញ្ញាមួយដែលសំរាប់អោយអ្នកប្រើប្រាស់ទាំងអស់ប្រើប្រាស់។
ក្នុងពេលបច្ចុប្បន្នការជ្រើសយកនូវការប្រើប្រាស់ Timeline គឺជាជំរើសរបស់អ្នកប្រើប្រាស់
ទាំងអស់។ បន្តែចាប់ពីពេលនេះតទៅអ្នកប្រើប្រាស់Facebook ទាំងអស់នឹងត្រូវធ្វើការអោយ
ដំណឹងថា Timeline ត្រូវបាន Update រួចទៅហើយនៅផ្នែកខាងលើនៃទំព័ររបស់គេដែលអ្នក ប្រើប្រាស់ទាំងអស់គ្រាន់តែចុចទៅលើពាក្យ Activate Timeline តែប៉ុណ្ណោះ។ ដូច្នេះក្នុងរយះ
ពេលត្រឹមតែប៉ុន្មានសប្តាហ៍ទៀតតែប៉ុណ្ណោះTimelineនឹងត្រូវប្រើប្រាស់ដោយអ្នកគ្រប់គ្នា។
ហ្វេសប៊ុគបាននិយាយថា"អ្នករាល់គ្នាអាចស្វែងយល់អំពីលក្ខណះថ្មីៗយ៉ាងច្រើនដោយគ្រាន់
តែចូលទៅកាន់ QuickTour ដែលមាននៅខាងលើTimelineរបស់លោកអ្នក។ ប្រសិនបើលោក
អ្នកចង់ប្រើប្រាស់Timelineក្នុងពេលនេះគឺគ្រាន់តែចូលទៅកាន់ទំព័រណែនាំរបស់ Timeline
(Introducing Timeline page) រួចចុចលើពាក្យ "GetTimeline" រឺមួយក៏អាចរង់ចាំរហូតដល់បាន
ឃើញ នូវសេចក្តីប្រកាសរបស់ហ្វេសប៊ុគនៅលើទំព័ររបស់អ្នកនៅពេលឆាប់ៗខាងមុខនេះ៕
ដោយ
វឌ្ឍនា
ប្រភព៖
Dailymail