Body Mapping ប្រើប្រាស់នូវបច្ចេកវិទ្យា PrimeSense 3D sensor ដែលមានលក្ខណៈប្រហាក់
ប្រហែលគ្នានឹងឧបករណ៍លេង game ដែលអាចស្គាល់តាមរយៈកាយវិការរបស់ Microsoft
ឈ្មោះថា Microsoft Kinect ។ ឧបករណ៍ Body Mapping នេះនឹងធ្វើប្រតិបត្តិការវាស់ស្ទង់រូប
រាងរបស់អតិថិជនយ៉ាងជាក់ច្បាស់ល្អិតល្អន់ បន្ទាប់មកនឹងធ្វើការតភ្ជាប់ទៅកាន់បណ្តាហាង
លក់រាយទាំងឡាយ រួចក៏នឹងធ្វើការបង្ហាញនូវឈុតសំលៀកបំពាក់នៅលើអេក្រង់ដែលដាក់
នៅពីមុខពួកគេនោះ។ Body Mapping ត្រូវបានរកឃើញតាំងតែពីប៉ុន្មានឆ្នាំមុនមកម្ល៉េះ ហើយ
ក៏នឹងត្រៀមខ្លួនធ្វើចរាចរនៅក្នុងទីផ្សារក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរជាមួយតំលៃ ១៥០
ដុល្លាអាមេរិកក្នុងមួយគ្រឿង។
ពិភពនៃអ្នកឯកទេសខាងវិភាគបានអោយដឹងថា Body Mapping គឺជាអនាគតថ្មីមួយខាងផ្នែក
វិស័យឧស្សាហកម្មទិញដូរ ខណៈពេលដែលអ្នកប្រើប្រាស់អាចធ្វើការងារគ្រប់យ៉ាងនៅឯ
គេហដ្ឋានរបស់ខ្លួន ដោយមិនចាំបាច់ទៅដល់ទីកន្លែងដោយផ្ទាល់នោះ៕