CamNews

ទូរស័ព្ទ 

Lava XOLO X900 - Smartphone ដំបូងប្រើប្រាស់ chip Intel

[IMG]

ក្រុមហ៊ុនផលិតទូរស័ព្ទមួយក្នុងប្រទេសឥណ្ឌាមានឈ្មោះថា Lava កាលពីពេលថ្មីៗនេះទើបតែបាន
ដាក់បង្ហាញវត្តមានក្នុងទីផ្សារនូវសមិទ្ធិផលទូរស័ព្ទ smartphone ដំបូងគេរបស់ខ្លួនដែលប្រើប្រាស់
Chip របស់ Intel មានឈ្មោះថា XOLO X900 ។ សមិទ្ធិផលនេះបានដាក់លក់នៅក្នុងប្រទេសឥណ្ឌា
ក្នុងសប្តាហ៍នេះហើយជាមួយតំលៃ ៤២៥ ដុល្លាអាមេរិកក្នុងមួយគ្រឿង។

Lava XOLO X900 ត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android Gingerbread ជាមួយ
chip Intel Atom Z2460 ល្បឿន ១.៦Ghz។ ទូរស័ព្ទនេះប្រើប្រាស់អេក្រង់ទំហំ ៤,០៣អ៊ីង resolution
១០២៤x ៦០០ pixel អាចភ្ជាប់ HSPA+ និងមានកាមេរ៉ាទំហំ ៨MP ។ ថ្វីត្បិតតែត្រូវបានដំឡើងរួចជា
ស្រេចនូវ Gingerbread ប៉ុន្តែ Lava អោយដឹងថានឹងធ្វើការ Update ឡើងជា ICS ដល់អ្នកប្រើប្រាស់
X900 ក្នុងពេលឆាប់ៗផងដែរ។ ដូច្នេះក្រោយ Lenovo K800 គឺ X900 គឺជាទូរស័ព្ទទី ២ ដែលបង្ហាញ
វត្តមាននៅក្នុងទីផ្សារជាមួយនឹង chip ប្រភេទ Medfield របស់ Intel ។

រួបសណ្ខានលំអិតរបស់ Lava XOLO X900 ៖
  • -អេក្រង់ ៖ ៤,០៣ អ៊ីង resolution ១០២៤x ៦០០ pixel
  • -Chip ៖ Intel Atom single core ១.៦Ghz
  • -RAM ១GB
  • -GPU ៤០០Mhz
  • -អង្គចងចាំខាងក្នុង៖​ ១៦GB
  • -NFC
  • -កាមេរ៉ាក្រោយ៖ ៨MP ថតវីដេអូ Full-HD
  • -កាមេរ៉ាមុខ៖ ១.៣MP
  • -ប្រព័ន្ធប្រតិបត្តិការ៖ Android 2.3
  • -ប្រព័ន្ធតំណភ្ជាប់៖ microUSB និង micro HDMI

ប្រភព៖ The Verge
ដោយ៖ រស្មី

Tags: technologyelectronicXOLO X900smartphonechipintelIntel Atom single coreAndroid 2.3Lava