CamNews

កីឡាអន្តរជាតិ 

France លុត Honduras នៅក្នុងពូល E យ៉ាងចាស់ដៃ (មានវីដេអូហាយឡាយ)

ការប្រកួត World Cup បានចាប់ផ្តើមជា បន្តបន្ទាប់ហើយ យប់មិញនេះ ការប្រកួតរវាងក្រុមជំរើស ជាតិ France និង Honduras បានធ្វើឡើង នៅឯកីឡាដ្ឋាន Estadio Beira-Rio ដែលមានអ្នកចូល ទស្សនារហូតដល់ទៅ ៤៣០១២ នាក់ ។



ចាប់ផ្តើមនៅតង់ទី ១ ក្រុម France លេងធម៌ក្តៅ ភ្លាមៗលឿនៗ ដែលកីឡាការ Patrice Evra បើកឆាក យកកាតលឿង មុនគេនៅនាទីទី ៧ ។ ក្រោយមក ដល់នាទីទី ២៨ ស្រាប់តែ Wilson របស់ Honduras ធ្វើអោយ មានកាតលឿង នៅនាទីទី ២៨ មួយនិងនាទីទី ៤៣ មួយទៀតក៏បាន កាត់ក្រហម បណ្តេញចេញ ពីការប្រកួត ហើយអោយបាល់ ប៉េណាល់ទីទៅ France ទៀត ។
France ក៏នាំមុខ មួយគ្រាប់ក្នុង តង់ទីមួយ ដោយកីឡាករ Benzema ។ ចូលមកដល់ តង់ទី ២ Honduras ទប់បាល់ ចូលទីខ្លួនឯងទៀត ដោយកីឡាករ Noel ធ្វើអោយ France នាំមុខមុន ២ ទល់ ០ ។ ដល់នាទីទី ៧៣ បានកីឡាករ Benzema បន្ថែមមួយគ្រាប់ទៀត អោយ France ឈ្នះ ក្រុម Honduras ក្នុងលទ្ធផល ៣ ទល់ ០ ៕ 


ដោយ ៖ កុសល
ប្រភព ៖ livescore,youtube 


Tags: football france honduras world cup