CamNews

បច្ចេកវិទ្យា 

Symantec ៖ Android Market ប្រឈមការឆ្លងវីរុស យ៉ាងខ្លាំងក្លាពី Malware

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនសុវត្ថិភាពអ៊ីនធើណែត Symantec បានធ្វើសេចក្តីប្រកាសថ្មី
មួយអោយដឹងថាមានចំនួនពី ១ ទៅ ៥លានគ្រឿងនៃឧបករណ៍ចល័តដែលដំណើរការលើ
ប្រព័ន្ធប្រតិបត្តិការ Android បានប្រឈមនឹងការវាយលុកដ៏ខ្លាំងកា្លពីវីរុស malware មាន
ឈ្មោះថា Android.Counterclank ដែលវីរុសប្រភេទនេះលាក់ខ្លួននៅក្នុងកម្មវិធី Software
មួយចំនួនដែលផ្គត់ផ្គង់ដោយ Google តាមរយៈ Android Market ។ Symantec អោយដឹងដែរ
ថានេះក៏ប្រហែលជាដំណាក់កាលឆ្លងវីរុស malware ដ៏ធំបំផុតនៅលើ Android ក្នុងរយៈពេល
ប៉ុន្មានឆ្នាំកន្លងមកថ្មីៗនេះទៀតផង ពីព្រោះតែកម្មវិធី Software នីមួយៗមានផ្ទុកនូវវីរុស
Android.Counterclank ជាច្រើនដែលឆ្លងតាមរយៈការទាញយកមកប្រើប្រាស់នោះ។

អមមកជាមួយសេចក្តីប្រកាសជូនដំណឹងនោះ Symantec ក៏បានបង្ហាញនូវបញ្ជីរាយនាមនៃ
កម្មវិធីមួយចំនួនដែលពួកគេបានរកឃើញថាមានផ្ទុកនូវ file ដែលជាប្រភពចម្លងវីរុសនោះ
ផងដែរ។ ហើយនៅពេលដែលលោកអ្នកបានទាញយកនូវកម្មវិធីទាំងនោះចូលក្នុងឧបករណ៍
គឺត្រូវតែលប់ចោលភ្លាម រឺក៍ reset ឧបករណ៍របស់លោកអ្នកអោយវិលទៅរកស្ថានភាពដូច
ពេលដំបូងវិញ។

ដោយឡែកនៅពេលដែលលោកអ្នកបានតំឡើងនូវកម្មវិធីណាមួយដែលសង្ស័យថាមានផ្ទុក
វីរុសប៉ុន្តែមិនមាននៅក្នុងបញ្ជីរាយឈ្មោះខាងក្រោមនេះ លោកអ្នកក៏អាចសំគាល់បានតាម
រយៈសញ្ញាដូចតទៅនេះ៖ ទីមួយ នៅពេលលោកអ្នកបើកដំណើរការកម្មវិធី Software លោក
អ្នកនឹងឃើញមាន icon ចំនួនពីរកំពុងដំណើរការស្របពេលជាមួយគ្នានឹងកម្មវិធីនោះ។ និង
សញ្ញាមួយផ្សេងទៀតគឺ icon "Search" នឹងបង្ហាញខ្លួនដោយស្វ័យប្រវត្តិលើអេក្រង់ Home
របស់ឧបករណ៍ខុសពីធម្មតាទាំងដែលលោកអ្នកមិនបានតំឡើងវាផងនោះ។


Symantec ក៏បានធ្វើសេចក្តីជូនដំណឹងដល់អ្នកប្រើប្រាស់ឧបករណ៍ Android ទាំងអស់ត្រូវធ្វើ
ការត្រួតពិនិត្យមើលនិងធ្វើការសង្រ្គោះឧបករណ៍របស់ខ្លួនបានកាន់តែឆាប់កាន់តែប្រសើរ ៕

ប្រភព៖ SlashGear
ដោយ៖ រស្មី

Tags: electronicandroidtechnologymalwaresymantecandroid.counterclankvirus