CamNews

បច្ចេកវិទ្យា 

រាល់ឯកសារទាំងអស់នៅលើ Megaupload អាចនឹងត្រូវលប់ចោលទាំងអស់នៅថ្ងៃទី ២ កុម្ភៈ

យោងតាមប្រភពពត៌មាន AP ស្តីអំពីបទល្មើសនៃការរំលោភលើកម្មសិទ្ធិបញ្ញារបស់សេវាកម្ម
ចែករំលែកឯកសារ Megaupload កាលពីពេលថ្មីៗនេះការិយាល័យច្បាប់របស់សហរដ្ឋអាមេ
រិកបានផ្ញើសារមួយទៅកាន់ Carpathia Hosting និង Cogent Communication Groups ជាក្រុម
ហ៊ុនពីរផ្គត់ផ្គង់ម៉ាស៊ីន Server ដែល Megaupload បានជួលដើម្បីរក្សាឯកសារ ដោយបានស្នើ
អោយក្រុមហ៊ុនទាំងពីរនោះធ្វើការលប់រាល់ឯកសារទាំងអស់ដែល Megaupload បានរក្សាទុក
នោះអោយអស់ទាំងស្រុងចាប់ពីថ្ងៃពី ២ ខែកម្ភៈ ខាងមុខនេះតទៅ។

ប្រភពខាងលើក៏បានអោយដឹងផងដែរថា បច្ចុប្បន្នទ្រព្យសម្បតិ្តទាំងអស់របស់ Megaupload
ត្រូវបានរដ្ឋាភិបាលអាមេរិកធ្វើការរឹបអូសទាំងអស់ ហើយរាល់គណនីធនាគារដែលទាក់ទង
នឹងសេវាកម្មនេះក៏ត្រូវបិទទាំងស្រុងផងដែរ។

សេវាកម្មចែករំលែកឯកសារ Megaupload ត្រូវបានបិទទ្វារកាលពីថ្ងៃទី ១៩ខែមករាកន្លងទៅ
ថ្មីៗនេះ និងត្រូវបានចាត់ទុកថាគឺជាបទល្មើសរំលោភលើកម្មសិទ្ធិបញ្ញាដែលមានទ្រង់ទ្រាយ
ធំបំផុតមួយក្នុងប្រវិត្តិសាស្រ្តប្រទេសអាមេរិកផងដែរ។ នៅមុនពេលបិទទ្វារមានអ្នកប្រើប្រាស់
រាប់លាននាក់កំពុងតែប្រើប្រាស់ Megaupload នេះដើម្បីរក្សាទុកនិងធ្វើការចែករំលែករាល់
ទិន្នន័យទាំងឡាយដែលល្មើសលើកម្មសិទ្ធិបញ្ញាផ្សេងៗជាច្រើនក្នុងនោះមានដូចជារាល់កម្ម
វិធីទូរទស្សន៍, ខ្សែវីដេអូ, កម្មវិធី Software ,ចំរៀង ,រឺខ្លឹមសារមានលក្ខណៈអាសអាភាស ជា
ដើម។ ទន្ទឹមគ្នាជាមួយការរក្សាទុកនូវរាល់ឯកសារទាំងឡាយដែលល្មើសច្បាប់នេះ ក៏មាន
អ្នកប្រើប្រាស់ជាច្រើនបានប្រើប្រាស់នូវសេវាកម្ម Megaupload នេះដើម្បីរក្សាទុកនិងធ្វើការ
ចែករំលែកនូវឯកសារមានលក្ខណៈស្របច្បាប់ ក៏ដូចជាឯកសារសំខាន់ផ្សេងៗរបស់ខ្លួនផង
ដែរ។ ហើយទង្វើរបស់រដ្ឋាភិបាលអាមេរិកកាលពីពេលថ្មីៗនេះបានបង្កអោយមានការព្រួយ
បារម្មណ៍យ៉ាងខ្លាំងសំរាប់អ្នកប្រើប្រាស់ស្របច្បាប់ទាំងអស់នោះ។ ក្នុងនោះក៏មានអ្នកប្រើ
ប្រាស់ Megaupload ជាច្រើននៅទូទាំងពិភពលោកបានធ្វើការតវ៉ាប្រឆាំងទៅនឹងការកំណត់
អោយលប់ចោលនូវរាល់ឯកសារទាំងអស់លើ Megaupload របស់រដ្ឋាភិបាលអាមេរិកផងដែរ។

អ្នកប្រើប្រាស់សេវាកម្ម Megaupload ម្នាក់ក្នុងប្រទេសអាមេរិកបានបង្ហាញពីការតវ៉ាប្រឆាំង
របស់ខ្លួនថា "អ្នកប្រើប្រាស់រាប់លាននាក់កំពុងតែផ្ទុករាល់ឯកសារជាលក្ខណៈបុគ្គល និងកិច្ច
ការរបស់ពួកគេនៅលើ Megaupload ។ ហើយគ្រាន់តែជាការសំរេចចិត្តជាលក្ខណៈបុគ្គលមួយ
ចំនួននៅក្នុងរដ្ឋាភិបាលអាមេរិក អាចធ្វើអោយមានឥទ្ធិពលអាក្រក់លើជំនឿ ការរស់នៅ និង
ការងាររាប់លានគ្រួសារ។ ប្រការនេះគឺពិតជាអសីលធម៌ និងឃោរឃៅបំផុត" ។

តាមលោក Ira Rothken អ្នកតំណាងខាងច្បាប់របស់ Megaupload បានអោយដឹងថា បច្ចុប្បន្ន
សេវាកម្មចែករំលែកឯកសារនេះមានយ៉ាងតិចបំផុតចំនួន ៥០លាននាក់ដែលបានប្រើប្រាស់
សេវាកម្មរបស់ Megaupload រក្សាទុកទិន្នន័យឯកសាររបស់ខ្លួនដែលនឹងត្រូវលប់ចោលក្នុង
ពេលខាងមុខនេះ។ ហើយបច្ចុប្បន្នលោក Ira Rothken កំពុងតែធ្វើការយ៉ាងសកម្មជាមួយ
បណ្តាស្ថាប័នរាជអាជ្ញា និងការិយាល័យច្បាប់របស់សហរដ្ឋអាមេរិកដើម្បីធ្វើការទប់ស្កាត់ការ
លប់ចោលទាំងស្រុងនូវរាល់ឯកសារដែលរក្សាទុកនៅលើ Megaupload នោះ។

លោក Rothken អោយដឹងថា "យើងខ្ញុំកំពុងតែមានការប្រុងប្រយ័ត្នបំផុតនៅក្នុងដំណាក់កាល
ពេលនេះ ពីព្រោះតែរដ្ឋាភិបាលអាមេរិក ក៏ដូចជា Megaupload ត្រូវការមានកិច្ចព្រមព្រៀងគ្នា
មួយដើម្បីធ្វើការធានាអោយបាននូវផលប្រយោជន៍សំរាប់អ្នកប្រើប្រាស់ទាំងឡាយ" ។

បច្ចុប្បន្នក្រុមហ៊ុនទាំងពីរដែលផ្គត់ផ្គង់ម៉ាស៊ីន Server អោយ Megaupload គឺ Carpathia និង
Cogent ក៏ដូចជាការិយាល័យច្បាប់របស់អាមេរិក នៅមិនទាន់ធ្វើការលើកឡើងពីមិតិណាមួយ
ស្តីអំពីពត៌មាននៃទិន្នន័យដែលរក្សាទុកនៅលើ Megaupload ដែលនឹងត្រូវលុបចោលទាំង
ស្រុងរឺមួយយ៉ាងណានោះឡើយនៅថ្ងៃទី ២ កុម្ភៈខាងមុខនេះ៕

ប្រភព៖ CNET
ដោយ៖ រស្មី

Tags: electronictechnologymegauploadcarpathia hostingcogent