CamNews

បច្ចេកវិទ្យា 

តើចង់ដឹងថានរណា" Unfriend " ជាមួយអ្នកនៅលើ Facebook ដែររឺទេ?

បច្ចុប្បន្នចំនួនអ្នកប្រើប្រាស់គេហទំព័រកំសាន្តសង្គម Facebook​ នៅក្នុងប្រទេសកម្ពុជាយើង
ហាក់មានការកើនឡើងគួរអោយកត់សំគាល់។ ហើយបរិមាណនៃការកើនឡើងនោះទៀត
សោតយើងសង្កេតឃើញថាភាគច្រើនគឺស្ថិតក្នុងស្រទាប់យុវវ័យ។ ទាំងនេះគឺដោយសារតែ
ការវិវឌ្ឍន៍រីកចំរើនឥតឈប់ឈរនៃវិស័យបច្ចេកវិទ្យា ស្របពេលជាមួយគ្នានឹងប្រទេសកម្ពុជា
របស់យើងកំពុងតែមានការអភិវឌ្ឍន៍លើគ្រប់វិស័យផងដែរ។

ដោយឡែកនៅពេលនេះ Camnews សូមលើកឡើងពីបញ្ហានៃអ្នកប្រើប្រាស់ Facebook ជា
ពិសេសចំពោះអ្នកដែលមានមិត្តភក្តិច្រើននៅលើគេហទំព័រកំសាន្តមួយនេះ។ ការមានមិត្ត
ភក្តិច្រើននៅលើ Facebook ប្រាកដណាស់ថាអ្នកប្រើប្រាស់មិនអាចគ្រប់គ្រងរឺដឹងបានឡើយ
ថាតើអ្នកណាម្នាក់គេបានចាកចេញពីក្នុងបញ្ជី Friends List របស់ខ្លួននោះ? ម្យ៉ាងវិញទៀត
ចំពោះកិច្ចការដែលភាគីម្ខាងទៀត (មិត្តភក្តិក្នុង Friends List) ធ្វើការផ្អាកឈប់ប្រើប្រាស់នូវ
គណនី Facebook របស់ពួកគេគឺធ្វើអោយយើងកាន់តែពិបាកបំផុតក្នុងការគ្រប់គ្រងរឺអាចត្រួត
ពិនិត្យបាននោះ។ ដើម្បីដោះស្រាយនូវរាល់បញ្ហាទាំងអស់នេះទើបមានអ្នកជំនាញខាងផ្នែក
អភិវឌ្ឍន៍កម្មវិធីម្នាក់ឈ្មោះ Edouard Gatouillat បានធ្វើការអភិវឌ្ឍន៍និងបង្កើតឡើងនូវកម្មវិធី
ថ្មីមួយមានឈ្មោះថា Unfriend Finder ដែលអាចប្រើប្រាស់បាននៅលើ Web Browser មួយ
ចំនួនដូចជា Firefox, Chrome, Opera, Safari និង Internet Explorer ...ក្នុងទិសដៅជួយ
សំរួលនិងផ្តល់ភាពកាន់តែងាយស្រួលដល់អ្នកប្រើប្រាស់អាចគ្រប់គ្រងនិងអាចស្វែងយល់
បានពីបញ្ហាដែលបានលើកឡើងខាងលើនោះ។

ជាក់ស្តែង Unfriend Finder នេះដំណើរការមានលក្ខណៈដូចគ្នានឹង add-on ផ្សេងៗផងដែរ។
ហើយកម្មវិធីថ្មីនេះផ្តល់ពត៌មានបានលឿនរហ័សបំផុត (នៅផ្នែក Notifications) ដល់អ្នកប្រើ
ប្រាស់អាចដឹងបានថាមាននរណាបានធ្វើការបដិសេធផ្តាច់ទំនាក់ទំនងជាមួយខ្លួន(Unfriend)
រឺក៏ធ្វើការផ្អាកឈប់ប្រើប្រាស់គណនី Facebook របស់ពួកគេជាដើម។

ការដំឡើងនូវកម្មវិធី Unfriend Finder នេះគឺមានភាពងាយស្រួលបំផុត។ ដំបូងលោកអ្នក
ត្រូវចូលទៅកាន់ទីនេះ រួចចុចលើពាក្យថា Install នៅជ្រុងខាងលើផ្នែកខាងស្តាំ។ ដោយ
ឡែកចំពោះ Firefox លោកអ្នកត្រូវតំឡើងនូវកម្មវិធី Greasemonkey ជាមុនសិនដោយចូល
ទៅកាន់ទីនេះ រួចទើបអាចចាប់ផ្តើមដំណើរការកម្មវិធី Unfriend Finder នេះបាន។




នៅពេលដំឡើងរួចរាល់ចូរវិលត្រឡប់ទៅកាន់ទំព័រ Facebook របស់អ្នកវិញ ពេលនោះអ្នកនឹង
ឃើញ Interface មួយចំនួនមានការផ្លាស់ប្តូរ ដោយពេលនោះនៅខាងលើផ្នែកខាងស្តាំនៃទំព័រ
Facebook នឹងមានពាក្យថា Unfriends លេចឡើង និងនៅក្នុងផ្នែក FAVOURITES ខាង
ក្រោមរូបភាព Profile របស់យើង។




ហើយនៅពេលមាននរណាម្នាក់ដែលមានឈ្មោះនៅក្នុង Friend list របស់យើងបានចាកចេញ
(Unfriend) ពី friends list យើងនោះ ពត៌មាននឹងបង្ហាញភ្លាមៗនៅក្នុងផ្នែក Notifications
ផងដែរ។


រាល់ពត៌មានទាំងអស់ក៏នឹងមានបញ្ជាក់ពីកាលបរិច្ឆេទដែលមានបង្ហាញនៅផ្នែក Settings
របស់ Unfriends នៅក្នុងផ្នែក Favourites ផងដែរ។


កម្មវិធី Unfriend Finder ក៏នឹងធ្វើការផ្តល់ពត៌មានអោយយើងដឹងផងដែរអំពីនរណាម្នាក់ទើប
តែធ្វើការផ្អាកឈប់ប្រើប្រាស់ (deactivate) រឺក៏ប្រើប្រាស់ឡើងវិញ (redeactivate) នូវគណនី
Facebook របស់ពួកគេ។


ជាពិសេសកម្មវិធី Unfriend Finder ក៏បង្ហាញអោយយើងដឹងពីពត៌មានស្តីពីការស្នើសុំបន្ថែម
មិត្ត រឺអោយយើងអាច Cancel ការស្នើសុំបន្ថែមមិត្តជាដើម...។


ផ្ទុយមកវិញនៅពេលដែលមិនពេញចិត្តនឹងកម្មវិធី Unfriend Finder នេះទេ យើងអាចធ្វើការ
លប់បំបាត់ចោល (Uninstall) ដូចការលប់បំបាត់ add-on ផ្សេងៗពី Web Browser ផងដែរ។

ជូនពរប្រិយមិត្តទទួលបានជោគជ័យ !!!

ប្រភព៖ Lifehacker
ដោយ៖ រស្មី

Tags: facebookelectronicfirefoxinternet explorerchrometechnologysocial networkunfriend finderoperasafariadd-on