CamNews

បច្ចេកវិទ្យា 

Zuckerberg អាចនឹងកាន់កាប់ ២៤ពាន់លាន ដុល្លាអាមេរិករឺលើសពីនេះ

បន្ទាប់ពីមានពត៌មានជាច្រើនបានធ្វើការផ្សព្វផ្សាយនាពេលកន្លងមកទីបំផុតកាលពីម្សិល
ម៉ិញគឺថ្ងៃទី ១ ខែកុម្ភៈ ២០១២ , Facebook បានចាប់ផ្តើមបញ្ចេញ IPO (ចេញលក់ប័ណ្ណភាគ
ហ៊ុនដល់សាធារណៈជនទូទៅ) ដែលត្រូវបានចាត់ទុកថាគឺជាប្រវតិ្តសាស្រ្តថ្មីនិងធំបំផុតមួយ
ក្នុងពិភពបច្ចេកវិទ្យាផងដែរ។ បើយោងតាមឯកសារដែលគេហទំព័រមួយនេះបានដាក់ជូន
គណៈកម្មការភាគហ៊ុន CEC ,មានពត៌មានដែលគួរអោយចាប់អារម្មណ៍ជាច្រើនស្តីអំពីគេហ
ទំព័រមួយនេះត្រូវបានបង្ហាញ។

Mark Zuckerberg អ្នកបង្កើតនិងជា CEO របស់គេហទំព័រ Facebook កាន់កាប់ភាគហ៊ុន
ច្រើនជាង ១/៤ នៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុន គឺលោកមានភាគហ៊ុនក្នុងដៃចំនួនរហូត
ដល់ ៥៣៤លានភាគហ៊ុនឯណោះ ហើយតំលៃរបស់ភាគហ៊ុននេះកំពុងតែស្ថិតនៅជាសញ្ញា
សួរមួយនៅឡើយរហូតដល់ពេលដែល Facebook ចាប់ផ្តើមចេញលក់ភាគហ៊ុនរបស់ខ្លួនទៅ
អោយសាធារណៈជននាពេលខាងមុខនេះទើបអាចរកចំលើយឃើញ។ ប៉ុន្តែនៅក្នុងលិខិត
នោះ Facebook បានអោយដឹងថាតំលៃភាគហ៊ុនពេលបច្ចុប្បន្នគឺមានតំលៃ ២៩,៧៣ដុល្លា
អាមេរិកក្នុងមួយភាគហ៊ុន ដែលតួលេខនេះបង្ហាញអោយឃើញថា Zuckerberg កាន់កាប់
ទឹកប្រាក់សរុបមានចំនួនរហូតដល់ ១៦ពាន់លានដុល្លាអាមេរិក និងជាចំនួនមួយដែលអាច
ធ្វើអោយលោក Zuckerberg មានឈ្មោះចូលក្នុងបញ្ជីបុគ្គល ៥០ រូបដែលមានទ្រព្យសម្បត្តិ
ច្រើនបំផុតនៅទូទាំងពិភពលោកផងដែរ។

ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការកំណត់តំលៃរបស់ Facebook នៅក្នុងដំណាក់កាលបច្ចុប្បន្ន
នេះគឺនៅមានបញ្ហាមួយចំនួនមិនទាន់ជាក់ច្បាស់នៅឡើយ។ បើតាមបណ្តាអ្នកជំនាញផ្នែក
ខាងវិភាគមួយចំនួនអោយដឹងថាតំលៃទីផ្សាររបស់ក្រុមហ៊ុន Facebook នេះគឺអាចនឹងឈាន
រហូតដល់ចំនួន ៨៥ ពាន់លានដុល្លាអាមេរិកឯណោះរឺច្រើនជាងនេះ។ ហើយប្រសិនបើ
Facebook ទទួលបាននូវតួលេខដូចដែលអ្នកវិភាគលើកឡើងនោះមែន នៅពេលដែលក្លាយ
ជាក្រុមហ៊ុនរបស់សាធារណៈជន នោះទ្រព្យសម្បិត្តរបស់ Zuckerberg អាចនឹងឡើងរហូត
ដល់ចំនួន ២៤ពាន់លានដុល្លាអាមេរិក រឺលើសពីនេះ ដែលនឹងធ្វើអោយលោក Zuckerberg
មានឈ្មោះនៅក្នុងបញ្ជី Top ១០ នៃបុគ្គលដែលមានទ្រព្យសម្បតិ្តច្រើនជាងគេនៅក្នុងពិភព
លោករបស់ទស្សនាវដ្តី Forbes ទៀតផង។

មិនមែនត្រឹមតែលោក Zuckerberg ប៉ុណ្ណោះនោះទេ ក៏មានក្រុមហ៊ុនឯកជនមួយចំនួនដែល
បានធ្វើវិនិយោគជាមួយគេហទំព័រកំសាន្តមួយនេះកាលពីដំណាក់កាលដំបូងឡើយក៏ទទួល
បាននូវផលប្រយោជន៍ដ៏មហិមាផងដែរ។ ក្នុងនោះក្រុមហ៊ុន Accel Partners បានកាន់កាប់
ភាគហ៊ុនចំនួន ១១% នៃភាគហ៊ុនសរុបរបស់ Facebook ដែលក្រុមហ៊ុននេះបានចំណាយ
ប្រាក់ចំនួន ១២,៧លានដុល្លាអាមេរិកធ្វើវិនិយោគជាមួយគេហទំព័រ Facebook របស់លោក
Zuckerberg កាលពីឆ្នាំ ២០០៥ និងបច្ចុប្បន្នអាចរកប្រាក់ចំណូលបាន ៦ពាន់លានដុល្លាអា
មេរិកលើប្រាក់វិនិយោគរបស់ខ្លួននោះ។

ក្នុងនោះក៏មានក្រុមហ៊ុនចំនួនបីផ្សេងទៀតផងដែរដែលបានកាន់កាប់នូវភាគហ៊ុនយ៉ាងច្រើន
នៅក្នុងដៃរបស់ខ្លួនរួមមានក្រុមហ៊ុន Dustin Moskovitz, ក្រុមហ៊ុន DST Global និងក្រុមហ៊ុនវិនិ
យោគ Peter Thiel ។ ក្រុមហ៊ុន Dustin Moskovit កាន់កាប់ភាគហ៊ុនច្រើនលំដាប់ទីបីជាមួយ
បរិមាណ ១៣៤លានភាគហ៊ុន ដែលមានតំលៃ ៤ពាន់លានដុល្លាអាមេរិក, ក្រុមហ៊ុនវិនិយោគ
DST Global ជាមួយចំនួន ១៣១លានភាគហ៊ុនគឺដណ្តើមបាន ៥% នៃបរិមាណសរុបនៃភាគ
ហ៊ុនរបស់ Facebook។ Peter Thiel ជាក្រុមហ៊ុនមួយដែលបានធ្វើវិនិយោគជាមួយ Facebook
ដោយបានចំណាយទឹកប្រាក់ចំនួន ៥០០.០០០ ដុល្លាអាមេរិកក្នុងដំណាក់កាលបង្កើតដំបូង
របស់ Facebook កាន់កាប់ភាគហ៊ុនចំនួន ២,៥% នៃចំនួនភាគហ៊ុនសរុបជាមួយតំលៃ ១,៣
ពាន់លានដុល្លាអាមេរិក។

ដោយឡែកចំពោះក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនដូចជា Google សហស្ថាបនិកអ្នកបង្កើតក្រុម
ហ៊ុននេះគឺ Sergey Brin និង Larry Page កាន់កាប់បរិមាណភាគហ៊ុនមានតំលៃជាង ១៥ពាន់
លានដុល្លាអាមេរិកលើតំលៃសរុបនៃភាគហ៊ុនរបស់ Google ។ លោក Larry Ellison ជាអ្នក
បង្កើតឡើងនូវក្រុមហ៊ុន Oracle កាលពីឆ្នាំ ១៩៧៧ បានកាន់កាប់នូវភាគហ៊ុនមានចំនួនទឹក
ប្រាក់រហូតដល់ ៣១ ពាន់លានដុល្លាអាមេរិក៕

ប្រភព៖ Money.cnn.com
ដោយ៖ រស្មី

Tags: facebookelectronictechnologymark zuckerbergsocial networkipoaccel partnersdst globaldustin moskovit