អ្នកាលពីព្រឹកថ្ងៃទី ២ មករា ឆ្នាំ២០១២ (ម៉ោងក្នុងប្រទេសអាមេរិក) កន្លងទៅ Facebook បាន
ដាក់លិខិតស្នើសុំធ្វើការចែកចាយភាគហ៊ុនជាលើកដំបូង (IPO) របស់ខ្លួនទៅកាន់គណៈ
កម្មការភាគហ៊ុនអាមេរិក ដោយបានធ្វើការកំណត់ទិសដៅនឹងនាំមកនូវប្រាក់ចំណូលចំនួន
ប្រហែល ៥ពាន់លានដុល្លាអាមេរិក និងការវាយតំលៃលើក្រុមហ៊ុនមានតំលៃចាប់ពី ៧៥
រហូតដល់ ១០០ ពាន់លានដុល្លាអាមេរិក។ នេះគឺជាដំណាក់កាលមួយក្នុងចំណោមដំណាក់
កាលនៃការចែកចាយ IPO ដែលមានទ្រង់ទ្រាយធំបំផុត និងទន្ទឹងរង់ចាំបំផុតនៅក្នុងប្រវត្តិ
សាស្ត្ររបស់ប្រទេសអាមេរិក ដែលក្នុងនោះបុគ្គលិករបស់គេហទំព័រសង្គមមួយនេះចំនួន
ជាង ១០០០នាក់នឹងក្លាយទៅជាមហាសេដ្ឋី។
សំណុំបែបបទឯកសារ IPO បានលើកឡើងនូវតួលេខមួយចំនួនដ៏គួរអោយភ្ញាក់ផ្អើលបំផុត
របស់ Facebook ។ ខាងក្រោមនេះគឺជាតួលេខដែលបានដកស្រង់ពីសំណុំបែបបទនោះ៖
ហិរញ្ញវត្ថុ៖
ប្រាក់ចំណូលឆ្នាំ ២០១១ ៖ មានចំនួន ៣,៧១១ ពាន់លានដុល្លាអាមេរិក ធៀបជាមួយចំនួន
១,៩៧៤ ពាន់លានដុល្លាអាមេរិកក្នុងឆ្នាំ ២០១០ ។
ប្រាក់ចំណូលបង់ពន្ធរួច ឆ្នាំ ២០១១ ៖ ១ពាន់លានដុល្លាអាមេរិក ធៀបជាមួយ ៦០៦លាន
ដុល្លាអាមេរិកឆ្នាំ ២០១០ ។
ប្រាក់ចំណូលពីឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១០ កើនចំនួន ១៥៤% និងចាប់ពីឆ្នាំ ២០១០ ដល់ឆ្នាំ
២០១១ កើន ៨៨% ។
ជាសាច់ប្រាក់សុទ្ធ ៖ ៣,៩ពាន់លានដុល្លាអាមេរិក
ប្រាក់ចំណូលពាណិជ្ជកម្មឆ្នាំ ២០១១ ៖ ៣,២ ពាន់លានដុល្លាអាមេរិក ធៀបជាមួយ ១,៩ពាន់
លានដុល្លាអាមេរិកឆ្នាំ ២០១០ ។
ការផ្សព្វផ្សាយពាណិជ្ជកម្មមានកើនឡើងចំនួន ៤២% ក្នុងឆ្នាំ ២០១១ ,កើនតំលៃ ១៨% ធៀប
ជាមួយឆ្នាំ ២០១០ ។
រចនាសម្ព័ន្ធប្រាក់ចំណូល ៖ ឆ្នាំ ២០១១ , ៨៥% ពីការផ្សព្វផ្សាយពាណិជ្ជកម្ម ; ឆ្នាំ ២០១០
៩៥% ពីការផ្សព្វផ្សាយពាណិជ្ជកម្ម; ឆ្នាំ ២០០៩ ១០០% ពីការផ្សព្វផ្សាយពាណិជ្ជកម្ម។
Zynga ដណ្តើម ១២% នៃដំណើរការជំនួញរបស់ Facebook ។
អ្នកប្រើប្រាស់៖
៨៤៥ លាននាក់ប្រើប្រាស់ជារៀងរាល់ខែ, ៤៨៣ លាននាក់ប្រើប្រាស់ជារៀងរាល់ថ្ងៃ ។
ជាង ៤២៥ លាននាក់ប្រើប្រាស់ឧបករណ៍ចល័តក្នុងខែធ្នូ ឆ្នាំ ២០១១ ។
កម្មវិធី Facebook សំរាប់ឧបករណ៍ចល័ត គឺជាកម្មវិធីដែលត្រូវបានអ្នកប្រើប្រាស់ទាញយក
មកប្រើប្រាស់ច្រើនបំផុតនៅគ្រប់ប្រភេទទូរស័ព្ទ smartphone ។
តើអ្នកណានឹង"ផ្លាស់ប្តូរ" វាសនាខ្លួននៅពេលដែល Facebook ចាប់ផ្តើមដំណើរការ
ចែកចាយនូវភាគហ៊ុនជាលើកដំបូងរបស់ខ្លួន?
Sheryl Sandberg ៖ ដៃស្តាំរបស់ Mark Zuckerberg
កាន់កាប់ភាគហ៊ុន ១.៨៩៩.៩៨៦ (០,១%)
តំលៃ ៖ ៨៨.៤៤៩.៧៧២ ដុល្លាអាមេរិក
អគ្គនាយកជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យារបស់ Facebook - Mike Schroepfer
កាន់កាប់ភាគហ៊ុន ៖ ២.១០១.៨៧០ (០,១១%)
តំលៃ ៖ ៩៧.៨៤៨.០៤៨ ដុល្លាអាមេរិក
អគ្គនាយកហិរញ្ញវត្ថុរបស់ Facebook - David Ebersman
កាន់កាប់ភាគហ៊ុន ៖ ២.១៧៤.៩៩៩ (០,១១%)
តំលៃ ៖ ១០១.២៥២.៤១២ ដុល្លាអាមេរិក
ក្រុមហ៊ុនវិនិយោគ Marc Andreessen
កាន់កាប់ភាគហ៊ុន ៖ ៣.៥៧១.៤៣១ (០,១៩%)
តំលៃ ៖ ១៦៦.២៦០.៣០៨ ដុល្លាអាមេរិក
ក្រុមហ៊ុន T Rowe Price
កាន់កាប់ភាគហ៊ុន ៖ ១២.១៥៨.៧៤៣ (០,៦៤%) តំលៃ ៖ ៥៦៦.០២៤.១៩៧ ដុល្លាអាមេរិក
ក្រុមហ៊ុនវិនិយោគ Peter Thiel
កាន់កាប់ភាគហ៊ុន ៖ ៤៤.៧២៤.១០០ (២,៥%)
តំលៃ ៖ ២.១៨៧.៥០០.០០០ ដុល្លាអាមេរិក
ក្រុមហ៊ុន Digital Sky Technologies
កាន់កាប់ភាគហ៊ុន ៖ ៩៤.៥៦៧.៩៤៥ (៥,៤%)
តំលៃ៖ ៤.៧២៥.០០០.០០០ ដុល្លាអាមេរិក
សហស្ថាបនិកបង្កើត Facebook - Dustin Moskovitz
កាន់កាប់ភាគហ៊ុន ៖ ១៣៣.៧៦៣.៦៤៥ (៧,៦%)
តំលៃ ៖ ៦.៦៥០.០០០.០០០ ដុល្លាអាមេរិក
ក្រុមហ៊ុនវិនិយោគ Accel Partners
កាន់កាប់ភាគហ៊ុន ៖ ២០១.៣៧៨.៣៤៩ (១១,៤%)
តំលៃ ៖ ៩.៩៧៥.០០០.០០០ ដុល្លាអាមេរិក
CEO Mark Zuckerberg
កាន់កាប់ភាគហ៊ុន ៖ ៥៣៣.៨០១.៨៥០ (២៨,៤%)
តំលៃ ៖ ២៤.៨៥០.០០០.០០០ ដុល្លាអាមេរិក ៕
ប្រភព៖ IctNews
ដោយ៖ រស្មី