នេះគឺជាសមិទ្ធិផលបរិក្ខារថ្មីមួយទៀតដែលមានឈ្មោះថា XAPPR និងត្រូវបានផលិតឡើង
និងអាចប្រើប្រាស់បានជាមួយបណ្តាទូរស័ព្ទ iPhone, Android និង Windows Phone ដែល
អនុញ្ញាតអោយអ្នកប្រើប្រាស់អាចបំពាក់ទូរស័ព្ទរបស់ខ្លួននៅផ្នែកខាងលើនៃឧបករណ៍បរិក្ខារ
នេះនិងមានលក្ខណៈដូចជាកាំភ្លើងយ៉ាងដូច្នោះ និងដើរតួនាទីដូចជាអេក្រង់មួយសំរាប់បាញ់
ដូច្នោះដែរ។ ហើយលោកអ្នកក៏អាចប្រើប្រាស់ XAPPR នេះដើម្បីលេងនូវប្រភេទ game AR
មួយចំនួនដែលមាននៅលើ App Store ទៀតផង។ XAPPR សង្ឃឹមថាអាចនឹងនាំមកជូនដល់
លោកអ្នកនូវអារម្មណ៍ដ៏ជក់ចិត្តមួយបែបផ្សេងទៀតដែលកាន់តែប្រសើរជាងការប្រើប្រាស់
ទូរស័ព្ទលេងផ្ទាល់ផងដែរ។
បច្ចុប្បន្នមានចំនួនប្រហែលជា ១០ ប្រភេទ game AR សំរាប់ smartphone ដែលលោកអ្នក
អាចលេងជាមួយ XAPPR នេះបាន ដែលក្នុងនោះរួមមានដូចជា AR Invaders, AR Wars,
Spray'Em...ជាដើម។ ហើយក្រៅពីប្រភេទ Game ដែលលេងតែម្នាក់ឯង នៅពេលដ៏ខ្លីខាង
មុខនេះនឹងមានប្រភេទ Game ថ្មីមួយទៀតមានឈ្មោះថា ATK ដែលអនុញ្ញាតអោយមនុស្ស
ជាច្រើននាក់ប្រើប្រាស់នូវ smartphone របស់ខ្លួនដើម្បីលេង game AR ជាមួយគ្នាផងដែរ។
ក្នុង Game ថ្មីនោះនិងមានបីវិធីក្នុងការលេងគឺ Deathmatch, Last Man Standing និងបែបជា
Teams Mode ។
XAPPR នឹងត្រូវបានដាក់បង្ហាញវត្តមានៅក្នុងពិធីតាំងពិព័រណ៌ឧបករណ៍ល្បែងកំសាន្តអន្តរ
ជាតិ International Toy Fair ដែលនឹងប្រារព្ធធ្វើឡើងនៅក្នុងទីក្រុង Nuremberg ប្រទេសអា
ល្លឺម៉ង់ ចាប់ពីថ្ងៃទី ០១ កុម្ភៈ រហូតដល់ថ្ងៃទី ០៦ កុម្ភៈ ឆ្នាំ ២០១២ នេះ។ ហើយអតិថិជននៅ
អាមេរិក,កាណាដា , អ៊ីស្រាអែល និងក្នុងតំបន់មួយចំនួនក្នុងទ្វីបអឺរ៉ុប អាចធ្វើការកក់ទិញទុក
មុននូវផលិតផល XAPPR នេះផងដែរជាមួយតំលៃ ២៩,៩៩ដុល្លាអាមេរិកក្នុងមួយគ្រឿង៕
មើលទៅដូចជាទំនងដល់ហើយមិនដឹងថាពេលណាមានលក់នៅប្រទេសកម្ពុជាយើងទៅហ្ន៎!
ប្រភព៖ Gizmodo, Engadget, XAPPRGun
ដោយ៖ រស្មី