CamNews

បច្ចេកវិទ្យា 

បច្ចុប្បន្នមានចំនួន ១០០.០០០.០០០ GB រូបភាព និងវីដេអូដែលបានបង្ហោះនៅលើ Facebook

នៅក្នុងសំណុំបែបបទ IPO ដែល Facebook ប្រមូលដាក់ជូនទៅកាន់គណៈកម្មការភាគហ៊ុន
អាមេរិកកាលពីពេលថ្មីៗកន្លងមកនេះ ក្រៅពីការលើកឡើងនូវតួលេខដ៏ធំមហាសាលស្តីអំពី
ប្រាក់ចំណូល ហិរញ្ញវត្ថុ...ក្នុងនោះក៏មានតួលេខដ៏មហាសាលមួយចំនួនផ្សេងទៀតផងដែរ
ដែលមិនសូវត្រូវបានគេរំលឹកដល់ នោះគឺបរិមាណសរុបនៃទំហំរូបភាពនិងវីដេអូ ដែលគេហ
ទំព័រ Facebook កំពុងតែផ្ទុកនៅក្នុងម៉ាស៊ីន Server របស់ខ្លួន។ ទាំងអស់នោះគឺជាបណ្តាឯក
សារទិន្នន័យដែលត្រូវបានបង្ហោះឡើងដោយអ្នកប្រើប្រាស់គេហទំព័រមួយនេះផ្ទាល់ចំនួន
៨៤៥ លាននាក់នៅជុំវិញពិភពលោក។ ហើយប្រសិនបើគិតពីទំហំសរុបរបស់រាល់ឯកសារ
ទាំងអស់នោះវិញគឺមានចំនួនរហូតដល់ ១០០ Petabytes ឯណោះគឺស្មើនឹង ១០០.០០០
Terabyte, ១០០.០០០.០០០ Gigabyte រឺស្មើនឹង ១០០.០០០.០០០.០០០.០០០.០០០ Byte
(១០០ លានពាន់លាន Byte) រូបភាពនិងវីដេអូ។

ដើម្បីអាចមើលឃើញពីទំហំដ៏ធំមហាសាលនៃបរិមាណរាល់ឯកសារទាំងអស់ខាងលើនេះ
បុគ្គលិកអ្នកចុះផ្សាយម្នាក់របស់ទំព័រ TechCrunch បានបង្កើតជារូបភាព Infographic មួយ
ដូចខាងក្រោមនេះដើម្បីផ្ទុក ១០០PB ឯកសារចូលទៅក្នុង Hard disk ទំហំ ៣២០GB និងបាន
ធ្វើការប្រៀបធៀបនៃកំពស់សរុបរបស់បណ្តា Hard disk ទាំងនោះទៅនឹងកំពស់របស់អាគារ
ដែលមានកំពស់ខ្ពស់ៗទាំងឡាយនៅក្នុងពិភពលោក, លទ្ធផលបង្ហាញដូចតទៅ៖



-Hard disk នីមួយៗមានកំរាស់ ៨មីលីម៉ែត្រ
-គេត្រូវការ Hard disk រហូតដល់ ៣១២.៥០០ ទើបអាចផ្ទុកអស់នូវឯកសារទំហំ ១០០PB ។
-តំរៀប Hard disk ទាំងអស់នេះត្រួតលើគ្នាគឺមានកំពស់ ២,៥គីឡូម៉ែត្រ ។
-កំពស់របស់ Hard disk ខាងលើគឺខ្ពស់ជាងជិតស្មើនឹង ៥ដងនៃកំពស់អាគារ Taipei របស់
តៃវ៉ាន់ដែលមានកំពស់ ១០១.៥០៨ ម៉ែត្រ និងខ្ពស់ជាង ៣ ដងនៃអាគារ Burj Khalifa នៅឯ
Dubai ដែលមានកំពស់ត្រឹមតែ ៨២៩ ម៉ែត្រ ៕

ប្រភព៖ TechCrunch
ដោយ៖ រស្មី

Tags: facebookelectronictechnologymark zuckerbergsocial networkipo