Motorola កាលពីពេលថ្មីៗនេះទើបតែទទួលបានជោគជ័យដ៏ធំធេងនៅក្នុងជំលោះក្តីមួយជា
មួយក្រុមហ៊ុន Apple នៅឯតុលាការក្នុងប្រទេសអាល្លឺម៉ង់លើករណីប័ណ្ណកម្មសិទ្ធបញ្ញាស្តីពី
មុខងារ push mail នៅក្នុង iCloud ។ ក្នុងនោះក៏ប្រហែលជាអ្នកប្រើប្រាស់ iOS ក្នុងប្រទេស
អាល្លឺម៉ង់ទាំងអស់នឹងត្រូវស្នើអោយប្រើប្រាស់នូវរបៀបនៃការ check mail ផ្សេងវិញ។ ដោយ
ឡែកសេចក្តីអត្ថាធិប្បាយស្តីអំពីការវិនិច្ឆ័យរបស់តុលាការនេះ Apple បានអោយដឹងថា ពួក
គេជឿជាក់ថាប័ណ្ណកម្មសិទ្ធិចាស់មួយនេះមិនមានប្រសិទ្ធិភាពនិងត្រឹមត្រូវទៀតនោះឡើយ
ហើយក្រុមហ៊ុនកំពុងតែនឹងត្រៀមខ្លួនធ្វើការប្តឹងតបវិញទៀតផង។
បច្ចុប្បន្ននេះ Apple បានធ្វើការដកចេញនូវរាល់សមិទ្ធិផល 3G/UMTS របស់ខ្លួនចេញពីហាង
លក់ទំនិញតាមប្រព័ន្ធអ៊ីនធើណែតនៅក្នុងប្រទេសអាល្លឺម៉ង់ទាំងអស់ ដែលបណ្តាសមិទ្ធិផល
ទាំងនោះរួមមានដូចជា iPhone 3GS, iPhone 4 និង iPad មានបំពាក់បច្ចេកវិទ្យា 3G ជាដើម។
ប៉ុន្តែបណ្តាហាងលក់រាយនៃសមិទ្ធិផលទាំងឡាយ និង Apple Store របស់ Apple នៅតែដាក់
លក់នូវផលិតផលទាំងអស់នេះដដែល។
iPhone 4S ដែលជាសមិទ្ធិផលលក់ដាច់បំផុតក្នុងឆ្នាំនេះរបស់ Apple មិនត្រូវបានធ្វើការហាម
ឃាត់មិនអោយដាក់លក់នោះឡើយ ដោយសារតែទូរស័ព្ទនេះបានប្រើប្រាស់នូវអង់តែនសេវា
របស់ក្រុមហ៊ុន Qualcomm ហើយ Apple ក៏បានបង់បា្រក់លើប័ណ្ណកម្មសិទ្ធដល់ក្រុមហ៊ុននេះ
រួចរាល់ហើយផងដែរ។
គួរបញ្ជាក់បន្ថែមផងដែរថានៅប៉ុន្មានឆ្នាំកន្លងមកនេះ Motorola ROKR គឺជាទូរស័ព្ទដំបូងដែល
បានប្រើប្រាស់នូវ iTunes របស់ Apple ប៉ុន្តែឥឡូវនេះរាល់ទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរ
ហាក់ដូចជាកំពុងតែមានស្ថានភាពអាក្រក់ឡើងពីមួយថ្ងៃទៅមួយថ្ងៃទៅវិញ៕
ប្រភព៖ Phone Arena
ដោយ៖ រស្មី