CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Apple នឹងមិនបញ្ចុះតំលៃ iPhone នោះឡើយ

ក្រុមហ៊ុន​ Apple ប្រហែលជានឹងមិនចាំបាច់ធ្វើការបញ្ចុះតំលៃដាក់លក់ទូរស័ព្ទ iPhone របស់
ខ្លួនអោយមានកំរិតមួយទាបនោះឡើយ ក្នុងនោះលទ្ធភាពជាច្រើននៃតំលៃរបស់ iPhone 5
ក៏នឹងមានតំលៃមួយខ្ពស់បំផុតហួសពីអ្វីដែលបានព្យាករណ៍នាពេលកន្លងមកទៀតផង។


អ្នកជំនាញផ្នែកខាងវិភាគ Richard Gardner របស់ Citigroup បានលើកឡើងនូវលទ្ធផលវិភាគ
របស់ខ្លួនដូច្នេះគឺនៅបន្ទាប់ពីបានធ្វើជំនួបកិច្ចប្រជុំមួយជាមួយ CEO របស់ Apple លោក Tim
Cook និងអគ្គនាយកផ្នែកហិរញ្ញវត្ថុលោក Peter Oppenheimer របស់ Apple កាលពីថ្ងៃទី៣ ខែ
កុម្ភៈ​កន្លងមក។ ក្នុងកិច្ចជំនួបនោះភាគីទាំងពីរបានពិភាក្សាគ្នាលើប្រធានបទជាច្រើន ហើយ
ក្នុងនោះប្រធានបទគួរអោយកត់សំគាល់បំផុតគឺបញ្ហាស្តីអំពីទីផ្សារទូរស័ព្ទ smartphone។ នេះ
បើយោងតាមការលើកឡើងរបស់ Gardner ។

ពេលដែលបានសួរនូវសំនួរស្តីអំពីតំលៃលក់ជាមធ្យមនិងប្រាក់ចំណេញដែលទទួលបានពីទូរ
ស័ព្ទ iPhone,លោក Oppenheimer បានបង្ហាញអោយដឹងថា Apple នឹងនៅតែបន្តធ្វើការផ្តោត
ការយកចិត្តទុកដាក់យ៉ាងសំខាន់តែលើរាល់ផលិតផលប្រណិតៗប៉ុណ្ណោះ ហើយលោកមាន
ជំនឿជាក់ថាអតិថិជនបានត្រៀមខ្លួនរួចជាស្រេចក្នុងការចំណាយប្រាក់យ៉ាងច្រើនដើម្បីអាច
បានកាន់កាប់នូវរាល់ឧបករណ៍ប្រណិតៗទាំងអស់នោះ។

អកប្បកិរិយារបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ទាំងពីររបស់ Apple បានធ្វើការឆ្លុះបង្ហាញអោយឃើញ
យ៉ាងច្បាស់ថាក្រុមហ៊ុន Apple នឹងមិនចាំបាច់ត្រូវធ្វើការបញ្ចុះតំលៃលក់នៃផលិតផលទូរស័ព្ទ
smartphone របស់ខ្លួននោះទេ។ ហើយជាការជំនួសមកវិញ Apple នឹងធ្វើការបំពាក់បន្ថែមនូវ
មុខងារជាច្រើនលើបណ្តាផលិតផលទាំងឡាយរបស់ខ្លួន។

នៅក្នុងកិច្ចជំនួបនោះ លោក Tim Cook ក៏បានធ្វើការរំលឹកឡើងវិញផងដែរអំពីជំនឿជាក់
របស់លោកដោយបានលើកឡើងថារាល់គំនិតច្នៃប្រឌិតរបស់ Apple ជាមួយនឹងប្រព័ន្ធប្រតិ
បត្តិការ iOS នឹងជួយធ្វើអោយឧបករណ៍ Tablet អាចនាំមុខផលិតផល PC លើបរិមាណនៃ
ការប្រើប្រាស់នាពេលអនាគតទៀតផង។ Apple ក៏បានលើកឡើងដែរថាក្រុមអ្នកអភិវឌ្ឍន៍
អាចរកប្រាក់ចំណូលបានចំនួនជាង ៤ពាន់លានដុល្លាអាមេរិកគិតមកដល់ដំណាក់កាល
បច្ចុប្បន្ននេះ និងជាង ៧០០លានដុល្លាអាមេរិកត្រឹមតែក្នុងត្រីមាសទី៣ ឆ្នាំ ២០១១ កន្លងមក
ដោយផ្អែកលើ iOS នេះ។

ចំពោះផលិតផលឧបករណ៍ tablet Windows 8 ប្រើប្រាស់ chip ARM ដែលនឹងត្រៀមបង្ហាញ
វត្តមាននៅលើទីផ្សារនៅពាក់កណ្តាលឆ្នាំ ២០១២ នេះ,លោក Gardner បានធ្វើការស្ទាបស្ទង់
មតិរបស់លោក Tim Cook ស្តីអំពីការឋិតថេររបស់កំណែ MacBook Air មួយដែលប្រើប្រាស់
chip ARM ។ ប៉ុន្តែប្រហែលជាលទ្ធភាពនោះមិនបានស្ថិតនៅក្នុងខួរក្បាលរបស់ថ្នាក់ដឹកនាំ
របស់ Apple នោះឡើយ។

លោក Gardner បានធ្វើសេចក្តីសន្និដ្ឋានជារួមមួយអោយដឹងថា៖" តាមគំនិតរបស់ខ្ញុំ Apple
យល់ឃើញថា iPad អាចធ្វើការឆ្លើយតបបាន រឺនឹងឆ្លើយតបបានក្នុងពេលឆាប់ៗនៅពេល
ខាងមុខនេះ នូវរាល់តំរូវការរបស់អតិថិជនទាំងឡាយណាដែលមានចំណាប់អារម្មណ៍លើ
ឧបករណ៍ Tablet "៕

ប្រភព៖ CNET
ដោយ៖ រស្មី

Tags: electronicceoapplesmartphonetechnologytim cookiphonerichard gardner