CamNews

បច្ចេកវិទ្យា 

ឪពុករបស់ Mark Zuckerberg មានទ្រព្យសម្បត្តិច្រើន ក៏ដោយសារតែ Facebook ដែរ

ដោយសារតែអោយកូនប្រុសរបស់ខ្លួនខ្ចីប្រាក់ដើម្បីបង្កើតក្រុមហ៊ុន ឪពុករបស់លោក Mark
Zuckerberg ទទួលបានចំនួន ២.០០០.០០០ ភាគហ៊ុននៃភាគហ៊ុនរបស់ Facebook ដែលមាន
តំលៃស្មើនឹង ៦០.០០០.០០០ ដុល្លាអាមេរិក។

កាលពីឆ្នាំ ២០០៤ គឺនៅពេលដែល Facebook ទើបតែបង្កើតឡើង លោក Mark Zuckerberg
បានខ្ចីប្រាក់របស់ឪពុកខ្លួនគឺលោក Edward Zuckerberg ដើម្បីជាទុនសំរាប់បង្កើតក្រុមហ៊ុន
ឡើង។ ជាការប្តូរមកវិញ លោក Edward Zuckerberg នឹងទទួលចំណែកភាគហ៊ុនមានចំនួន
២.០០០.០០០ នៃភាគហ៊ុនរបស់ Facebook ។ ហើយបើទោះបីជាសិទ្ធិនៃការលក់ដូរភាគហ៊ុន
បានផុតកាលកំណត់ក្នុងរយៈពេលក្រោយមួយឆ្នាំក៏ដោយ (គឺឆ្នាំ ២០០៥) ប៉ុន្តែគណៈកម្មការ
របស់ Facebook អោយដឹងថាធ្វើបែបនេះគឺមិនមានភាពយុត្តិធម៌ចំពោះការចូលរួមចំណែក
ដំបូងរបស់លោក Edward នោះទេ។ អាស្រ័យដោយហេតុដូច្នោះហើយទើបកាលពីចុងឆ្នាំ
២០០៩ ពួកគេបានចែកចំនួន ២.០០០.០០០ ភាគហ៊ុនប្រភេទ B របស់ Facebook ទៅអោយ
លោក។ និងបើតាមសំណុំលិខិត IPO របស់ Facebook ចំនួន ២.០០០.០០០ ភាគហ៊ុននោះ
បច្ចុប្បន្នមានតំលៃស្មើនឹង ៦០.០០០.០០០ ដុល្លាអាមេរិក។

គួរបញ្ចាក់ផងដែរថាឪពុករបស់លោក Mark Zuckerberg ឈ្មោះលោក Edward Zuckerberg
បច្ចុប្បន្នគាត់ជាទន្តពេទ្យម្នាក់កំពុងតែបំរើការងារនៅឯមន្ទីរពេទ្យមួយក្នុងស្រុក Dobbs Ferry
ក្នុងទីក្រុង New York នៃប្រទេសអាមេរិក ៕

ប្រភព៖ ICTnews
ដោយ៖ រស្មី

Tags: facebookelectronictechnologymark zuckerbergsocial networkedward zuckerberg