CamNews

ថេបប្ល៊ែត 

Apple អាចនឹងខាតបង់បា្រក់ចំនួន ៣៨លានដុល្លា អាមេរិកព្រោះតែ iPad

ក្រុមហ៊ុន Apple អាចនឹងតំរូវអោយធ្វើការបង់ប្រាក់ផាកពិន័យឡើងរហូតដល់ចំនួន ៣៨លាន
ដុល្លាអាមេរិកពីព្រោះតែបានប្រើប្រាស់ឈ្មោះ iPad នៅក្នុងទីផ្សារប្រទេសចិន។

យោងតាមប្រភពពត៌មាន Global Times របស់ចិនអោយដឹងថា អាជ្ញាធរមានសម្ថកិច្ចក្នុងទី
ក្រុងប៉េកាំងកំពុងតែធ្វើការស៊ើបអង្កេតលើក្រុមហ៊ុន Apple ដើម្បីធ្វើការត្រួតពិនិត្យថាតើក្រុម
ហ៊ុនមួយនេះបានល្មើសលើកម្មសិទ្ធិផ្លាកយីហោរបស់ក្រុមហ៊ុនអេឡិចត្រូនិចចិនឈ្មោះថា
Proview Technology ដែររឺក៏អត់។

តាមការរៀបរាប់របស់ប្រភពពត៌មានបានអោយដឹងថា កន្លងមក Apple បានទិញផ្លាកយីហោ
iPad ពី Proview (ដែលបានចុះឈ្មោះកម្មសិទ្ធិតាំងពីឆ្នាំ ២០០០) ដោយចំណាយប្រាក់ចំនួន
៥៥.០០០ដុល្លាអាមេរិក។ ប៉ុន្តែស្របពេលជាមួយគ្នានោះ Proview ក៏បានធ្វើសេចក្តីប្រកាស
មួយមិនអនុញ្ញាតច្បាប់អោយ Apple ប្រើប្រាស់ឈ្មោះហៅមួយនេះនៅក្នុងប្រទេសចិនដីគោក
នោះឡើយ ហើយក្រុមហ៊ុន Proview នឹងនៅបន្តរក្សានូវកម្មសិទ្ធិយីហោ iPad នេះដដែល។
មេធាវីឈ្មោះ Xie Xianghui របស់ Proview បានអោយដឹងថា Apple អាចនឹងត្រូវពិន័យជា
ប្រាក់មានចំនួនរហូតដល់ ៣៨លានដុល្លាអាមេរិកចំពោះកិច្ចការមួយនេះ។ មេធាវីរូបនោះក៏
បាននិយាយជាមួយ Global Times ដែរថាតុលាការនៅក្នុងសង្កាត់ Xicheng ក្នុងទីក្រុងប៉េកាំង
បានធ្វើការពិន័យលើក្រុមហ៊ុន Apple ជាទឹកប្រាក់ចំនួន ២៤០លានយាន់ (ប្រហែល ៣៨លាន
លានដុល្លាអាមេរិក) ប៉ុន្តែ Apple បានធ្វើការជំទាស់។

"សង្គ្រាម" ថ្មីបំផុតរវាងភាគីទាំងពីរគឺបានផ្ទុះឡើងនៅក្រោយពេលដែល Apple បានធ្វើការតប
តប្រឆាំងនឹង Proview កាលពីឆ្នាំ ២០១១ កន្លងទៅ។ ខណៈពេលនោះ Cupertino បានអោយ
ដឹងថាក្រុមហ៊ុន Apple គឺមានសិទ្ធិអាចប្រើឈ្មោះ iPad បាននៅក្នុងទីផ្សារប្រទេសចិនដីគោក
ប៉ុន្តែត្រូវបានតុលាក្នុងតំបន់បានធ្វើការបដិសេធច្រានចោលនូវសេចក្តីប្រកាសនេះរបស់ភាគី
Apple កាលពីកំឡុងខែធ្នូកន្លងមក។ ដោយឡែក Apple បានអោយដឹងទៀតថាខ្លួននឹងធ្វើការ
ប្តឹងឡើងទៅកាន់តុលាការជាន់ខ្ពស់ជាបន្តទៅទៀតគឺមិនព្រមបញ្ឈប់ត្រឹមនេះនោះឡើយ៕

ប្រភព៖ PCMag
ដោយ៖ រស្មី

Tags: electronicipadappletechnologypatentproview technologyproviewcupertino