CamNews

ទូរស័ព្ទ 

ហេតុអ្វីបានជា iPhone 4 មិនមាន Siri?

ចំណុចពិសេសមួយក្នុងចំណោមចំណុចពិសេសទាំងឡាយដែលទទួលបានការទាក់ទាញ
បំផុតមាននៅលើ iPhone 4S គឺក្រៅពីប្រើប្រាស់នូវ Chip ជាប្រភេទ Dual core និង កាមេរ៉ា
ទំហំ ៨Megapixel អាចថតរូបភាពមានគុណភាពខ្ពស់នោះ នោះគឺជា"ទីប្រឹក្សា" សប្បនិមិ្មត
Siri ។ ដោយឡែក Siri នេះមានវត្តមានតែនៅលើទូរស័ព្ទ iPhone 4S ប៉ុណ្ណោះ ហើយ Apple
ក៏មិនបានធ្វើការបកស្រាយនូវចំលើយជាក់លាក់ណាមួយស្តីអំពីមូលហេតុដែល Siri អវត្ត
មាននៅលើបណ្តាសមិទ្ធិផល iPhone និង iPad ផ្សេងៗទៀតនោះឡើយ។ ប៉ុន្តែការរកឃើញ
នាពេលកន្លងមកថ្មីៗនេះរបស់អ្នកវិភាគ Linley Gwennap មកពីក្រុមអ្នកវិភាគ Linley Group
បានបង្ហាញអោយយើងដឹងពីមូលហេតុទាំងអស់នោះ។

យោងតាមអ្នកវិភាគ Linley Gwennap បង្ហាញអោយដឹងថា chip A5 ដែលប្រើប្រាស់នៅលើ
iPhone 4S នេះគឺមានបំពាក់នូវបច្ចេកវិទ្យាកាត់បន្ថយសំលេងរំខានរបស់ក្រុមហ៊ុន Audience
ដែលបច្ចេកវិទ្យានេះជួយអោយទូរស័ព្ទអាចទទួលបាននូវសំលេងនិយាយមានកំរិតមួយកាន់
តែច្បាស់និងជាក់លាក់ជាង។ ចំណែកបច្ចេកវិទ្យាកាត់បន្ថយសំលេងរំខាននៅលើ iPhone 4
គឺគ្រាន់តែអាចអោយទូរស័ព្ទទទួលបាននូវសំលេងច្បាស់នៅពេលដែលអ្នកប្រើប្រាស់ដាក់
mic នៅជិតមាត់ប៉ុណ្ណោះ។ ដូច្នេះមូលហេតុដែល Siri មិនមានវត្តមាននៅលើ iPhone 4 គឺ
ព្រោះតែវាមិនអាចទទួលសំលេងនិយាយបានច្បាស់នេះឯង។

Gwennap អោយដឹងថា "ប្រការនេះបានបកស្រាយអោយឃើញយ៉ាងច្បាស់ថាហេតុអ្វីបាន
ជា Apple មិនបង្ហាញវត្តមាន Siri នៅលើ iPhone 4។ ហើយបើទោះបីជាបណ្តាទូរស័ព្ទជំនាន់
មុនមានប្រើប្រាស់ chip របស់ Audience ដូចគ្នាក៏ដោយ ប៉ុន្តែចំពោះ iPhone 4S, Audience
បានធ្វើការអភិវឌ្ឍន៍អោយមានលក្ខណៈកាន់តែប្រសើរជាងមុនលើបច្ចេកវិទ្យា"ទទួលសំលេង
និយាយពីចំងាយ" ដែលមានន័យថាទូរស័ព្ទអាចទទួលបានច្បាស់នូវសំលេងនិយាយដែល
មានរយៈចំងាយស្មើនឹងដៃមួយលូក គឺមិនមែនអាចលឺច្បាស់តែនៅពេលដាក់ក្បែរមាត់ដូចមុន
ទៀតនោះឡើយ"។

បច្ចេកវិទ្យាថ្មីរបស់ Audience នេះគឺទើបតែបានបង្ហាញវត្តមានក្នុងកំឡុងឆ្នាំ ២០១១ ប៉ុណ្ណោះ
ហើយនោះក៏គឺជាមូលហេតុចំបងមួយដែលវាមិនមានវត្តមាននៅលើ iPhone 4 ផងដែរ។

បច្ចេកវិទ្យាកាត់បន្ថយសំលេងរំខានជំនាន់ទី ៣ របស់ Audience កំពុងតែធ្វើការអភិវឌ្ឍន៍និង
ក៏ប្រហែលជានឹងត្រូវបានបង្ហាញវត្តមាននៅលើ iPad 3 រឺក៏ iPhone 5 ទៀតផង។

គួរបញ្ជាក់ផងដែរថា Apple មិនមែនជាអតិថិជនតែមួយគត់របស់ក្រុមហ៊ុន Audience នោះ
ទេតែក៏មានក្រុមហ៊ុនផ្សេងៗទៀតដូចជា Samsung, HTC, LG និង Sony ក៏ជាអតិថិជនរបស់
ក្រុមហ៊ុន Audience នេះដែរ។ រាល់សមិទ្ធិផលផ្សេងៗដូចជា Samsung Galaxy S II, HTC
Titan និង Sony Tablet S គឺសុទ្ធតែប្រើប្រាស់នូវ chip របស់ Audience នេះ៕

ប្រភព៖ Phone Arena
ដោយ៖ រស្មី

Tags: electronicipadapplesmartphonetechnologyiphoneiphone 4ssiriipad 2dual corechip a5samsung galaxy s iiaudiencelinley gwennaphtc titan