CamNews

ឧទ្ធម្ភាគចក្រ និងនាវាមុជទឹកជាច្រើនគ្រឿងតាមរកក្មេង អាយុ ៤ឆ្នំា

 
អង់គ្លេស៖ តាមការអោយដឹង ពីព័ត៌មាន RAF កាលពីចុងសប្ដាហ៍នេះថា ឧទ្ធម្ភាគចក្រ នាវា
មុជទឹករបស់អង់គ្លេសជាច្រើនគ្រឿង ក៏ដូចជាកងកំលាំងពិសេសរបស់ RAF បានខិតខំស្វែង
រកក្មេងប្រុសម្នាក់ អាយុ ៤ឆ្នាំ ដែលបានបាត់ខ្លួននៅឯមាត់សមុទ្រ Burnham តំបន់ Somerset
ប្រទេសអង់គ្លេស កាលពីពេលកន្លងមកនេះ។


តាមប្រភពដដែលបានអោយដឹងថា​ ក្រោយពីឪពុកម្ដាយរបស់កុមារនោះ បានអំពាវនាវអោយ
ក្រុមសម្ថត្ថកិច្ច ជួយរកកូនរបស់គេ ក្រុមប៉ូលីលទាំងអស់ ក៏បានរៀបចំឧទ្ធម្ភាគចក្រ ក៏ដូចជា
នាវាមុជទឹកជាច្រើនគ្រឿង ដើម្បីស្វែងរកសាកសពកុមារនោះ។​ គួរបញ្ចាក់ផងដែរថា កុមារ
នេះ បានបាត់ខ្លួន កាលពីរដូវក្ដៅ នាពាក់កណ្ដាលឆ្នំានេះ។


ទោះជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នករុករកទាំងអស់ មិនទាន់មានសង្ឃឹមថា​ អាចរកឃើញសាក
សពកុមារនោះដែរ រហូតមកទល់នឹងពេលនេះ។ ជាមួយគ្នានេះដែរ ឪពុក ម្ដាយរបស់កុមារនេះ
បាននិយាយទាំងអស់សង្ឃឹមថា ពូកគាត់ទាំងពីរនាក់នឹងមិនសង្ឃឹមថា អាចរកឃើញសាកសព
កូនរបស់ខ្លួននោះទេ៕

 

ដោយ៖ នារី
ប្រភព៖ sky


Tags: news secrch boy 4 uk