CamNews

បច្ចេកវិទ្យា 

ទស្សនាទីស្នាក់ការដ៏អស្ចារ្យរបស់ Apple

Apple ជានិច្ចកាលមានឈ្មោះល្បីថាជាក្រុមហ៊ុនមួយដែលពោរពេញដោយភាពអាថ៌កំបាំង
ជាច្រើន ទាំងសមិទ្ធិផល ទាំងរាល់សកម្មភាពស្រាវជា្រវអភិវឌ្ឍន៍...ជាដើម។ ដោយឡែករូប
ភាពស្តីពីទិដ្ឋភាពនៃការិយាល័យរបស់ក្រុមហ៊ុនមួយនេះ ក៏មិនសូវជាលេចមុខប៉ុន្មានទេនៅ
លើពិភពអ៊ីនធើណែត។ ហើយកាលពីពេលថ្មីៗនេះគេហទំព័របច្ចេកវិទ្យា Applegazette
ទើបតែបានធ្វើការប្រមូលនូវរួបភាពកម្រទាំងឡាយដែលចេញពីក្រុមហ៊ុន Apple មកដាក់
បង្ហាញជូនអ្នកពិភពអ៊ីនធើណែតទស្សនាកំសាន្ត។ តើអស្ចារ្យយ៉ាងណាទៅហ្ន៎ ទស្សនាជា
មួយគ្នាណា !
 
បុគ្គលិក Apple ហៅឈ្មោះទីស្នាក់ការធំនៅឯ Cupertino ថា Mothership

អ្នកទទួលភ្ញៀវ

បណ្តា banner ធំៗស្តីពីសមិទ្ធិផលរបស់ Apple មានដូចជា iPad, MacBook...

ទីស្នាក់ការត្រូវបានលាបពណ៌សទាំងស្រុង

Apple នាំយកនូវបរិយាកាសបែបធម្មជាតិសំរាប់ទីស្នាក់ការរបស់ខ្លួន


Company Store ជាកន្លែងតែមួយគត់ដែលបើកទ្វារស្វាគមន៍ដោយសេរីសំរាប់
សាធារណៈជនចូលទស្សនា

បណ្ណាល័យនៅក្នុង Company Store

មួក អាវ កែវ ... សុទ្ធតែមាននិមិត្តសញ្ញា Logo Apple ទាំងអស់




បរិវេណ "Infinite Loop 1" សំរាប់តែបុគ្គលិកជាន់ខ្ពស់របស់ Apple ចូលទៅក្នុង


ឃ្លាពាក្យពេចន៍ដ៏ល្បីល្បាញរបស់ Steve Jobs លេចឡើងនៅលើជញ្ជាំង

រូបភាពអតីត CEO Apple លោក Steve Jobs ជាមួយ MacBook Air...

... និង Macintosh
ផ្លាកសញ្ញាបន្ទប់ទឹក សំរាប់បុរស និង ស្រ្តី



អាហារដ្ឋានរួ​ម ប៉ុន្តែមិនមានការផ្តល់ជូនដោយឥតគិតថ្លៃនោះឡើយ


អាហារនៅទីនេះមានតំលៃទាប និងមានសារធាតុចញ្ចឹមគ្រប់គ្រាន់

កំសាន្តក្រៅម៉ោងការងារ


ទីលានលេងបាល់បោះ
បន្ទប់ហាត់ប្រាណបំពាក់ដោយឧបករណ៍ទំនើ់បៗ
បន្ទប់ប្រជុំតូច
សាលប្រជុំធំរបស់ Apple Town Hall
ទិដ្ឋភាពខាងក្រៅសាលប្រជុំ

បន្ទប់សាកល្បងប្រព័ន្ធសេវាសមិទ្ធិផល
Apple តែងតែត្រូតពិនិត្យបណ្តាសមិទ្ធិផល WiFi នៅទីនេះ


បន្ទប់រចនារបស់ Jonathan Ive
ប្រភព៖ Mask
ដោយ៖ រស្មី
 

Tags: technologyelectronicappleMothership steve jobsJonathan Ive