CamNews

បច្ចេកវិទ្យា 

បុគ្គលិកដំបូងបង្អស់របស់ Google ចាញចេញពីក្រុមហ៊ុន

កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Google បានធ្វើសេចក្តីជូនដំណឺងជាផ្លូវការមួយ
អោយដឹងថាលោក Craig Silverstein ដែលជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកចំណាស់
បំផុតរបស់ Google បានចាកចេញពីក្រុមហ៊ុនហើយកាលពីពេលថ្មីៗនេះដើម្បីទៅបំរើការ
ងារអោយស្ថាប័នអប់រំមួយឈ្មោះថា Khan Academy ។ អ្នកតំណាងម្នាក់របស់ក្រុមហ៊ុនបាន
អោយដឹងថា " Craig បានធ្វើការអោយ Google ចាប់ទាំងពីថ្ងៃដំបូងមកម្ល៉េះ គាត់មានតួនាទី
ទទួលខុសត្រូវខាងផ្នែកអភិវឌ្ឍន៍កម្មវិធីស្វែងរក និងបានចូលរួមចំណែកដ៏ធំធេងក្នុងផ្នែក
ផ្សេងៗទៀតជាច្រើនសំរាប់ Google អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ហើយក្រុមហ៊ុនក៏
សូមជូនពរអោយ Craig ទទួលបានជោគជ័យជាមួយការងារថ្មីរបស់ខ្លួន និងជឿជាក់ថា
លោកពិតជាអាចធ្វើបាននូវកិច្ចការដ៏អស្ចារ្យទាំងឡាយដើម្បីជួយដល់ Khan Academy"។

លោក Silverstein គឺជាបុគ្គលិកទី ៣ របស់ Google ហើយបើមិនរាប់បញ្ចូលទាំងសហស្ថានិក
ពីររូបគឺ Larry Page និង Sergey Brin ទេនោះ នោះលោក Silverstein អាចចាត់ទុកថាគឺជា
បុគ្គលិកដំបូងបង្អស់របស់ក្រុមហ៊ុន "យក្ស" មួយនេះផងដែរ។ លោក Silverstein ទទួលខុស
ត្រូវលើផ្នែកជាច្រើននៅក្នុងក្រុមហ៊ុនគិតចាប់តាំងពីលោកបានចូលបំរើការងារអោយ Google
តាំងពីឆ្នាំ ១៩៩៨ មក។ ប៉ុន្តែតួនាទីសំខាន់បំផុតរបស់លោក Silverstein នោះគឺចូលចំណែក
ធ្វើការអភិវឌ្ឍន៍ខាងប្រព័ន្ធកម្មវិធីស្វែងរក Google Search របស់ក្រុមហ៊ុន។ Silverstein គឺជា
បុគ្គលម្នាក់ដែលបាននាំមកនូវភាពជោគជ័យជាច្រើនអោយក្រុមហ៊ុន Google គឺតាំងពីពេល
ដែលក្រុមហ៊ុននេះមិនទាន់មានកេរ្តិ៍ឈ្មោះរហូតក្លាយជាក្រុមហ៊ុន"យក្ស" ជាមួយចំនួនបុគ្គ
លិកបច្ចុប្បន្នមានចំនួនរហូតដល់ ១០.០០០នាក់ឯណោះ។ ដោយឡែកនៅក្នុងស្ថាប័នអប់រំ
លោកនឹងទទួលមុខតំណែងជាអ្នកសរសេរកម្មវិធីលើកុំព្យូទ័រ៕

ប្រភព៖ Allthingsd
ដោយ៖ រស្មី

Tags: electronicgoogletechnologylarry pagesergey brinkhan academycraig silversteingoogle search