ស្មាតហ្វូន Yezz Billy មួយគូដែលដំណើរការដោយ Windows Phone 8.1 នឹងមានតម្លៃ ១៣៩
ដុល្លារ និង ២៤៩ដុល្លារ នឹងត្រូវបានដាក់លក់នៅចុងខែឧសភាខាងមុខ។
កន្លងទៅនេះ DDM Brands (ក្រុមហ៊ុនផលិតទូរស័ព្ទដែលមានមូលដ្ឋាននៅអាមេរិក) បាន
បញ្ចេញស្មាតហ្វូន ២ប្រភេទ ដែលមានតម្លៃទាបគួរឱ្យចាប់អារម្មណ៍។ ស្មាតហ្វូនទាំងនេះ មាន
ឈ្មោះថា Yezz Billy ដំណើរការដោយ Windows Phone 8.1 ។ ក្នុងនោះ Yezz Billy 4.7 ត្រូវ
បានគេចាត់ទុកថា ជាម៉ូដែលប្រើ Windows Phone 8.1 ដែលស្ដើងបំផុត មិនធ្លាប់ត្រូវបាន
ឧទ្ទេសនាម ពីមុនមក ដោយសារមានកម្រាស់ត្រឹមតែ ៧,២ម.ម ។
ស្មាតហ្វូន Yezz Billy 4.7 នេះ មានអេក្រង់ ៤,៧ inch រីសូលូសឹន 720p ប្រូសេសឺរ quad-core
Qualcomm Snapdragon និងកាមេរ៉ា ១៣ megapixel ព្រមទាំងអាចដាក់បានស៊ីម ២។ ចំណុច
ពិសេសរបស់ Yezz Billy 4.7 គឺសម្បកធ្វើអំពីអាលុយមីញូមទាំងស្រុង ហើយមានពណ៌ចំនួន
៣ សម្រាប់ជ្រើសរើស គឺ ស ក្រហម និងទឹកសមុទ្រ។ Yezz Billy 4.7 មានតម្លៃ ត្រឹមតែ ២៤៩
ដុល្លារ។
ទន្ទឹមនឹងនេះ កំណែ Yezz Billy 4.0 មានគ្រឿងម៉ាស៊ីន ប្រភេទទាបជាង Yezz Billy 4.7 ក្នុង
នោះ អេក្រង់ត្រឹមតែ ៤ inch កាមេរ៉ាក្រោយ ៨ megapixel និង ប្រូសេសឺរ quad-cour ។ ស្មាត
ហ្វូននេះ នឹងត្រូវបានលក់ក្នុងតម្លៃ ១៣៩ដុល្លារ។
ក្រុមហ៊ុន DDM Brands បានឱ្យដឹងថា ស្មាតហ្វូនទាំង ២ប្រភេទនេះ នឹងត្រូវបានដាក់លក់ នៅ
ចុងខែឧសភានេះ នៅលើទីផ្សារមួយចំនួន របស់អាស៊ី អាមេរិកខាងត្បូង និងសហរដ្ឋអាមេរិក
ផងដែរ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena/Twice