CamNews

ទូរស័ព្ទ 

រូបភាពពិតរបស់ Lumia 930 តម្លៃ ៥៩៩ដុល្លារ ជា​កំណែអន្ដរជាតិរបស់ Lumia Icon

Lumia 930 គឺជាស្មាតហ្វូនលំដាប់ខ្ពស់ដំបូង របស់ Nokia ដែលដំណើរការដោយ ប្រព័ន្ធប្រតិបត្តិ
Windows Phone 8.1 ហើយវានឹងត្រូវបានដាក់លក់ក្នុងទីផ្សារពិភពលោក នៅខែឧសភា ដោយ
ចាប់ផ្ដើមពីអឺរ៉ុប ក្នុងតម្លៃ ៥៩៩ដុល្លារ។


ក្នុងព្រឹត្តិការណ៍កាលពីយប់មិញ នៅអាមេរិក ក្រុមហ៊ុនទូរស័ព្ទហ្វាំងឡង់ បានប្រកាសឧទ្ទេសនាម
ទូរស័ព្ទឆ្លាតវៃលំដាប់ខ្ពស់ Lumia 930 ជាកំណែអន្ដរជាតិរបស់ Lumia Icon ដែលត្រូវបានដាក់លក់
មុននេះ។


Lumia 930 មានអេក្រង់ 5 inch កម្រិតរីសូលូសឹន 1.080 x 1.920 pixel ClearBlack OLED ប្រូសេ
សឺរ quad-core Qualcomm Snapdragon 800 កម្រិត 2,2 GHz, RAM 2GB និងអង្គចងចាំក្នុងម៉ា
ស៊ីន 32 GB ។ អ៊ីនធឺរហ្វេស Live Tiles របស់ Lumia 930 ត្រូវបានបំពាក់ប្រអប់ជួរឈរទីបី ដូចទៅ
នឹង Lumia 1520 និង Lumia 1320 ដែលជា phablet Windows Phone របស់ Nokia ។


Lumia 930 មានកាមេរ៉ា PureView ឡើងដល់20 megapixel ដោយសេនសឺរ BSI 1/2.5 មានបច្ចេក
វិទ្យាទប់ទល់នឹងភាពញ័រ OIS និងភ្លើង flash LED មួយគូ។ ដូចទៅនឹង Lumia 1520 និង Lumia
1020 ស្មាតហ្វូន Lumia 930 អាចថតរូបគុណភាពខ្ពស់  សម្រាប់រីសូលូសឹន 5MP ។

ក្រៅពីនេះ Nokia ក៏បានបំពាក់នូវ​កម្មវិធីជំនួយការថតរូប និងកែរូប វីដេអូ ជាច្រើន ដូចជា Nokia
Camera, Creative Studio, Cinemagraph ។ល។ ទន្ទឹមនឹងនេះ ស្មាត​ហ្វូន Lumia 930 ក៏បំពាក់ Sensor
Core សម្រាប់គ្រប់គ្រងសុខភាព។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet/ The Verge


Tags: Lumia 930 Lumia Icon Windows Phone 8.1 Nokia