ស្មាតហ្វូនរបស់ Nokia មួយគូ គឺ Lumia 630 និង Lumia 635 នឹងជាផលិតលំដាប់ទាប របស់ក្រុម
ហ៊ុន Microsoft ហើយវានឹងផ្ដោតទៅលើទីផ្សារអាស៊ីជាសំខាន់ ដោយសារតែតម្លៃដ៏ទាបរបស់វា។
ក្នុងព្រឹត្តិការណ៍ Build 2014 ក្រៅពី Lumia 930 ក្រុមហ៊ុន Microsoft ក៏បានឧទ្ទេសនាមស្មាតហ្វូន
តម្លៃទាប មួយគូ គឺ Lumia 630 និង Lumia 635 ដែលជាកំណែថ្មីរបស់ Lumia 620 ។ អំពីផ្នែករឹង
ម៉ាស៊ីនទាំងពីរនេះ ប្រើប្រាស់ឈីប quad-core Snapdragon 400 កម្រិត1.2GHz និងប្រើប្រព័ន្ធ
ប្រតិបត្តិ Windows Phone 8.1 ។
Lumia 635 អាចភ្ជាប់ប្រព័ន្ធ LTE ខណៈ Lumia 630 អាចភ្ជាប់ត្រឹម 3G តែវា មាន ២កំណែ គឺប្រភេទ
ស៊ីម ១ និងស៊ីម ២។ ដូចទៅនឹង Lumia 930 ស្មាតហ្វូន Lumia 630 និង Lumia 635 ក៏មានរចនារូប
រាងប្រកប់ដោយម៉ូដែលស្រស់ស្អាត ដោយសម្បករបស់វាធ្វើអំពី polycarbon ងាយនឹងប្ដូរផ្លាស់ និង
មានច្រើនពណ៌ គឺ ខ្មៅ ទឹកក្រូច និងបៃតង ។ល។ ពិសេស នៅលើសម្បកខ្នងរបស់វា ក៏មានភ្ជាប់
សេនសឺរ SensorCore ដែលជួយតាមដានសកម្មភាពសុខភាពរបស់អ្នកប្រើប្រាស់ ដូចជាការហាត់
ប្រាណជាដើម។
Lumia 630 និង Lumia 635 នឹងត្រូវបានដាក់លក់ដំបូង នៅទីផ្សារអាស៊ី ហើយនឹងមានវត្តមាននៅ
ទីផ្សារអាមេរិក នៅខែកក្កដា។ តាមគម្រោង Lumia 630 នឹងមានតម្លៃប្រហែល ១៥៩ដុល្លារ សម្រាប់
កំណែស៊ីម ១ និង ១៦៩ដុល្លារ សម្រាប់កំណែស៊ីម ២។ ចំណែក Lumia 635 នឹងមានតម្លៃ ១៨៩
ដុល្លារអាមេរិក។
ក្នុងព្រឹត្តិការណ៍ Microsoft Build 2014 ដែលត្រូវបានធ្វើឡើង កាលពីវេលាទាបភ្លឺ ថ្ងៃទី ៣ខែមេសា
(ម៉ោងនៅកម្ពុជា) នេះដែរ Microsoft ក៏បានឧទ្ទេសនាម កំពូលស្មាតហ្វូន Nokia Lumia 930 ដែលត្រូវ
បានគេទន្ទឹងរង់ចាំបំផុត។ តាមគម្រោង Lumia 930 នឹងត្រូវបានដាក់លក់នៅក្នុងទីផ្សារអឺរ៉ុប ចាប់ពី
ខែឧសភា ក្នុងតម្លៃ ៥៩៩ដុល្លារ/គ្រឿង៕
Nokia Lumia 630 ស៊ីម ១
Nokia Lumia 930
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Engaget