CamNews

បច្ចេកវិទ្យា 

ទស្សនាទិដ្ឋភាពខាងក្នុងនៃទីស្នាក់ការ"មេ"របស់ Google

កាលពីពេលថ្មីៗនេះ Google ទើបតែបានធ្វើការបង្ហោះនូវរូបភាពមួយចំនួនឆ្លុះបង្ហាញពីទិដ្ឋ
ភាពខាងក្នុងនៃទីស្នាក់ការធំរបស់ខ្លួនមានឈ្មោះថា Googleplex ដែលមានទីតាំងស្ថិតនៅឯ
Mountain View រដ្ឋ California ប្រទេសអាមេរិក។ តាមរយៈរូបភាពទាំងអស់នោះបានធ្វើការ
ឆ្លុះបង្ហាញអោយឃើញយ៉ាងច្បាស់ពីជីវភាពរស់នៅរបស់បណ្តាបុគ្គលិកទាំងឡាយដែលធ្វើ
ការនៅទីនោះដែលរួមមានដូចជា ការិយាល័យធ្វើការធំទូលាយ សួនកំសាន្ត អាហារដ្ឋាន ទីលានវាយកូនហ្គោល រឺទីលានបាល់បោះ...ជាដើម។ ទីស្នាក់ការ Googleplex មានផ្ទៃសរុប
ទំហំ ៩០.០០០ ម៉ែត្រការ៉េ និងជាពិសេសបណ្តាបុគ្គលិកទាំងឡាយណាដែលស្រលាញ់និង
ចូលចិត្តសត្វចិញ្ចឹមពួកគេក៏អាចនាំយកទៅការិយាល័យធ្វើការរបស់ខ្លួនបានទៀតផងដែរ។
Google គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ខ្ពស់បំផុតដែលមាន
មនុស្សមិនតិចនាក់នោះទេ ដែលមានក្តីស្រម៉ៃរបស់ខ្លួនចង់ក្លាយជាបុគ្គលិកបំរើការងារនៅ
ទីនោះ។ ទស្សនាទិដ្ឋភាពខាងក្នុងរបស់ទីស្នាក់ការដ៏អស្ចារ្យនេះទាំងអស់គ្នាណា !



ទិដ្ឋភាពខាងក្រៅរបស់ទីស្នាក់ការ Googleplex



បន្ទប់ប្រជុំនៅក្នុងតង់មានពណ៌ចំរុះ


និមិត្តសញ្ញា Google នៅក្នុងការិយាល័យ



បន្ទប់ប្រជុំដែលត្រូវបានតុបតែងដោយរុក្ខជាតិពណ៌បៃតងគួរអោយចាប់អារម្មណ៍


បរិវេណលំហែរកាយខាងក្រៅនៃទីស្នាក់ការសំរាប់បុគ្គលិក Google


កន្លែងលំហែរកាយក្រៅបន្ទប់ការិយាល័យធ្វើការ

Mountain View គឺជាទីស្នាក់ការមួយក្នុងចំណោមទីស្នាក់ការទាំង ២៣ របស់ Google នៅក្នុង
ប្រទេសអាមេរិក និង កាណាដា។

កន្លែងតុអង្គុយក្នុងការិយាល័យ

ទីលានវាយកូនហ្គោលរបស់បុគ្គលិក

ទីលានកីឡាបាល់បោះ




ទីកន្លែងធ្វើការដោយសេរីរបស់បុគ្គលិក

បរិវេណសួនកំសាន្តរបស់ Google


បន្ទប់អាហារដ្ឋានសំរាប់បុគ្គលិក

បន្ទប់អាហារដ្ឋាននេះត្រូវបានរចនាមានលក្ខណៈដូចជាតំបន់ព្រៃឈើយ៉ាងស្រស់ស្អាត




ប្រភព៖ Mask
ដោយ៖​ រស្មី

Tags: electronicgoogletechnologygoogleplexmountain view