CamNews

ផលិតផលថ្មី 

គំនិតច្នៃប្រឌិត"ដ៏អស្ចា្យ"នាពេលអនាគតរបស់ Apple

ថ្វីត្បិតតែលោក Steve Jobs មិននៅក៏ពិតមែន ប៉ុន្តែ Apple នៅតែមានគំនិតច្នៃប្រឌិតដ៏អស្ចា្យ
ថ្មីៗជាច្រើនសំរាប់ពេលអនាគត ដែលទាំងអស់នោះនឹងធ្វើអោយអ្នកប្រើប្រាស់ទូទៅមានការ
ភ្ញាក់ផ្អើលថ្មីមួយទៀតជាក់ជាមិនខានឡើយ។ តើគំនិតអស្ចារ្យទាំងនោះមានអ្វីខ្លះតាមដាន
ជាមួយ Camnews ដូចតទៅ៖

បញ្ជារកុំព្យូទ័រតាមរយៈកាយវិការ

តាមរយៈខែ្សភាពយន្តប្រឌិតបែបវិទ្យាសាស្រ្តដែលមានចំណងជើងថា Minority Report គឺជា
ឧទាហរណ៍មួយដែលញាំងអោយបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនមានការចាប់អារម្មណ៍
យ៉ាងខ្លាំងនិងចង់ប្រែក្លាយនូវបច្ចេកវិទ្យាទាំងអស់នោះអោយក្លាយជាការពិតនិងនាំមកជូនអ្នក
ប្រើប្រាស់ទូទាំងពិភពលោកយើងនេះ។ នៅក្នុងសាច់រឿងរបស់ខ្សែភាពយន្តខាងលើតារាភាព
យន្តលោក Tom Cruise បានអនុវត្តកិច្ចការរបស់ខ្លួនជាមួយអេក្រង់ 3D ដែលមានលក្ខណៈថ្លា
ឆ្លុះដោយការប្រើប្រាស់កាយវិការធ្វើការបញ្ជារលើឧបករណ៍ទាំងអស់នោះ។

បច្ចុប្បន្នបណ្តាអ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន MIT កំពុងតែធ្វើយុទ្ធនាការស្រាវជ្រាវរបស់ខ្លួននិង
រិះរកគ្រប់វីធីសាស្ត្រដើម្បីប្រែក្លាយគំនិតទាំងនោះអោយក្លាយជាការពិត។ ដោយឡែកចំពោះ
Apple វិញក៏ប្រហែលជាចង់ប្រែក្លាយបច្ចេកវិទ្យាទាំងអស់នោះអោយក្លាយជាការពិតនាពេល
អនាគតខាងមុខនេះផងដែរ។

រូបភាពជាទំរង់ 3D
នៅមុនពេលដែល Apple អាចមាននូវប្រភេទកុំព្យូទ័រដែលអាចធ្វើការបញ្ជារដោយកាយវិការ
ដូចក្នុងរឿងបែបវិទ្យាសាស្រ្ត Minority Report នោះ នោះរាល់សមិទ្ធិផលរបស់ Apple ទាំង
អស់ចាំបាច់ត្រូវតែមានរូបភាព Holographic 3D ដើម្បីអោយអ្នកប្រើប្រាស់អាចប្រើប្រាស់
បាន។ បច្ចេកវិទ្យា 3D Holographic អនុញ្ញាតអោយអ្នកប្រើប្រាស់អាចមើលរូបភាពទាំងឡាយ
បានក្នុងកំរិត ៣៦០ ដឺក្រេដោយមិនចាំបាច់ប្រើប្រាស់វ៉ែនតាជំនួយនោះឡើយ។ បច្ចេកវិទ្យា
នេះអាចនឹងត្រូវបានធ្វើការបំពាក់នៅលើរាល់សមិទ្ធិផលទាំងឡាយរបស់ Apple នាពេល
អនាគតផងដែរ។

មនុស្សយន្តអាចហោះបាន

យកផ្នត់គំនិតតាម Robot ចេះហោះ EVE ក្នុងខ្សែភាពយន្ត Pixar ផលិតឆ្នាំ ២០០៨ , Apple
អាចនឹងឈានបង្កើតនូវ Robot ថ្មីមួយរបស់ខ្លួននឹងមានលក្ខណៈប្រហែលគ្នានឹង EVE មក
ជូនអ្នកប្រើប្រាស់នាពេលអនាគតនេះ។

វ៉ែនតា iGlasses

គំនិតរបស់ Apple គឺបង្កើតនូវសមិទ្ធិផលវ៉ែនតាថ្មីមួយដែលអាចជំនួសអោយ iPhone បាន
វ៉ែនតានេះអនុញ្ញាតអោយអ្នកប្រើប្រាស់អាច Check email,ធ្វើការហៅចេញ និងអាចស្គាល់
មនុស្សក៏ដូចជាទីតាំងនៅតាមដងវិថីនានាដូចផ្នត់គំនិតដែលបានបង្ហាញនៅក្នុងខ្សែភាព
យន្តមួយដែលមានចំណងជើងថា The Terminator យ៉ាងដូច្នោះ។ គ្រប់យ៉ាងអាចនឹងត្រូវ
បានដាក់បង្កប់នៅក្នុងវ៉ែនតាដ៏អស្ចារ្យមួយនេះក្នុងពេលអនាគត។

ឧបករណ៍កុំព្យូទ័រនឹងមានវត្តមាននៅគ្រប់ទីកន្លែង

នៅក្នុងខែ្សភាពយន្តរឿង Star Trek ផលិតឆ្នាំ ២០០៩, កុំព្យូទ័រមានវត្តមាននៅគ្រប់ទីកន្លែង
ទាំងអស់ដើម្បីអោយអ្នកប្រើប្រាស់កាន់តែមានភាពងាយស្រួលចំពោះកិច្ចការណាមួយជា
ចាំបាច់របស់ខ្លួន។ ការដែលឧបករណ៍កុំព្យូទ័រត្រូវបានបង្ហាញវត្តមាននៅគ្រប់ទីកន្លែងទាំង
អស់នោះប្រហែលជាមានលក្ខណៈកាន់តែងាយស្រួលជាង បើធៀបជាមួយ Software មួយ
ដែលអាចស្គាល់តាមរយៈសំលេងនិយាយដូចជា Siri របស់ Apple នោះ។ ប៉ុន្តែទោះជាយ៉ាង
ណា Siri គឺជាសមិទ្ធិផលថ្មីមួយដែលបានបង្ហាញវត្តមានជាលើកដំបូងចេញពីផ្នត់គំនិតបែប
អស្ចារ្យទាំងអស់នោះដើម្បីឆ្ពោះទៅរកភាពរីកការរីកចំរើនកាន់តែទូលំទូលាយពេលអនាគត
ទៀតផង។

រថយន្ត Cupertino

សមិទ្ធិផលរបស់ Apple មានក្លាយជាផ្នែកមួយយ៉ាងសំខាន់និងកាន់តែស្និទ្ធស្នាលនៅក្នុង
ជីវភាពរស់នៅសម័យបច្ចុប្បន្ននេះ។ ដូច្នេះការបង្ហាញនូវវត្តមានរថយន្តមួយដែលមានផ្លាក
យីហោរបស់ Apple គឺជាករណីមួយដែលមិនមានអ្វីពិបាកនោះឡើយ។ ជាមួយរថយន្តដែល
មានផ្លាកយីហោ "រូបផ្លែប៉ោម" នឹងមិនធ្វើអោយអ្នកប្រើប្រាស់មានអារម្មណ៍ថាធុញទ្រាន់នៅ
ពេលដែលបានអង្គុយខាងក្នុងនោះឡើយ។ រថយន្តនេះនឹងត្រូវបានផលិតឡើងពីសារធាតុ
photocromic ដើម្បីអោយរថយន្តអាចធ្វើការផ្លាស់ប្តូរពណ៌ដោយស្វ័យប្រវត្តិដូចសត្វបង្កួយ
ម្យ៉ាង(អាចប្រែពណ៌បានគ្រប់ស្ថានភាព) យ៉ាងដូច្នោះ។

ចានបង្គន់ Apple
ចានបង្គន់មានផ្លាកយីហោរបស់ Apple នេះត្រូវបានដាក់បង្ហាញវត្តមានជាផ្លូវការហើយ។ វា
គឺជាសមិទ្ធិផលមួយដែលកើតចេញពីគំនិតច្នៃប្រឌិតរបស់អ្នករចនាម៉ូដម្នាក់ឈ្មោះថា Milos
Paripovic និងបានធ្វើការឧទ្ទេសនាមនូវគំរូ toilet iPoo នេះតាមបែបរបស់ Apple ។ រីឯការ
ផ្សព្វផ្សាយពាណិជ្ជកម្មរបស់សមិទ្ធិផលមួយនេះក៏កាន់តែអស្ចារ្យទៅទៀត រហូតដល់ថ្នាក់
ធ្វើអោយអ្នកប្រើប្រាស់ចង់អង្គុយលើ....ពេញមួយថ្ងៃដោយមិនចេះធុញទ្រាន់ទៀតផង។

ផ្នែកសំរាប់អង្គុយពីលើ(នៅខាងក្រោមគំរប) ត្រូវបានផលិតឡើងពីសារធាតុតែមួយនឹងសារ
ធាតុដែលផលិត MacBook Air ដែរនិងមានកំរាស់ស្តើងជាង Laptop កំរាស់ស្តើងរបស់ Apple
ទៀតផង។ អាស្រ័យដូច្នោះហើយអ្នកប្រើប្រាស់ងាយស្រួលក្នុងការលាងសំអាតបំផុត និង
ជាពិសេសបំផុតនោះចានបង្គន់នេះក៏អាចប្រើ (ដាក់អោយដំណើរការ) ជាមួយឧបករណ៍
ទាំងឡាយរបស់ Apple ដូចជា iPod, iPad 3, iPhone 5 និង MacBook Air ផងដែរ។

អាវកាសយានរបស់ Apple
Apple កំពុងតែសាងសង់នូវអាវកាសយានមួយក្នុងពេលអនាគត។ Apple មានគំរោងធ្វើការ
សាងសង់នូវបរិវេណមួយដែលមានឈ្មោះថា Apple Campus 2 ដែលស្រដៀងគ្នានឹងយាន
អាវកាសដ៏ធំមួយនៅលើផែនដីយ៉ាងដូច្នោះ ជាមួយផ្ទៃសរុបមានទំហំ ២៦០.០០០ ម៉ែត្រ
ការ៉េ និងកំពស់ ៤ជាន់ ដែលមានបរិវេណយ៉ាងធំទូលាយនិងអាចផ្តល់បរិយាកាសគ្រប់គ្រាន់
សំរាប់បុគ្គលិកធ្វើការទីនោះបាន ១៣.០០០នាក់ឯណោះ។ តាមគំរោងសំណង់ដ៏ធំដ៏អស្ចារ្យ
នេះនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០១៥ ខាងមុខនេះ។

Keyboard សប្បនិម្មិត
អ្នកប្រើប្រាស់ភាគច្រើនបានយល់ឃើញថា Keyboard ប្រភេទ QWERTY ជាមួយទំហំសម
ល្មមអមជាមួយនូវមុខងារគ្រប់គ្រាន់គឺបានផ្តល់ភាពងាយស្រួលបំផុតសំរាប់ពួកគេណាស់ទៅ
ហើយនៅពេលដែលពួកគេត្រូវការសរសេរអត្ថបទមួយដែលមានប្រយោគដ៏វែងនោះ។ ស្រប
ពេលជាមួយគ្នានោះប្រសិនបើអ្នកប្រើប្រាស់ត្រូវការវាយអត្ថបទបានលឿននៅលើទូរស័ព្ទ
iPhone នោះ គឺពួកគេត្រូវការជំនួយពី Keyboard ឥតខ្សែរមួយផ្សេងទៀតរបស់ Apple ។ ប៉ុន្តែ
ប្រការនោះគឺពិតជាបង្កនូវភាពរំខាននិងជួបនូវបញ្ហាជាច្រើន។ អាស្រ័យដោយហេតុដូច្នោះ
ហើយប្រហែលជា Apple នឹងផលិតនូវ Keyboard infrared laser ថ្មីមួយទៀតសំរាប់ iPhone
នាពេលអនាគតខាងមុខនេះ៕
ប្រភព៖ Zing
ដោយ៖ រស្មី

Tags: electronicapplesmartphonetechnologyiphonesteve jobsvision