CamNews

ថេបប្ល៊ែត 

Tim Cook៖ ឧបករណ៍ Tablet នឹងលក់ដាច់ជាង កុំព្យូទ័រធម្មតាពេលអនាគត

CEO របស់ Apple លោក Tim Cook បានធ្វើកំណត់សំគាល់របស់ខ្លួនមួយកាលពីពេលថ្មីៗ
ស្តីអំពីឧបករណ៍ Tablet ដោយបានធ្វើការលើកឡើងថានៅក្នុងប៉ុន្មានឆ្នាំខាងមុខទៀតនេះ
ឧបករណ៍ Tablet នឹងលក់ដាច់មានបរិមាណច្រើនជាង បើធៀបជាមួយនឹងកុំព្យូទ័រធម្មតា
(Destop ,Laptop) នោះក៏ព្រោះតែការផ្ទុះកក្រើកឡើងនូវគំរូឧបករណ៍ Tablet ជាច្រើនក៏ដូច
ជាការធ្វើអោយកាន់តែមានភាពប្រសើរឡើងនូវកម្មវិធីថ្មីៗជាច្រើននិងការផលិតឧបករណ៍
នេះកាន់តែមានចំនួនច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅក្នុងកិច្ចពិភាក្សាមួយនៅឯទីក្រុង
San Francisco ប្រទេសអាមេរិកកន្លងទៅ លោក Tim Cook បាននិយាយថា" ចាប់តាំងតែ
ពីថ្ងៃដំបូងមកម្ល៉េះដែល iPad ត្រូវបានផលិតចេញជារូបរាងឡើង, យើងខ្ញុំបានគិតឃើញថា
ទីផ្សារឧបករណ៍ talet នឹងប្រែក្លាយកាន់តែមានទំហំធំឡើង ធៀបជាមួយទីផ្សារកុំព្យូទ័រ
ធម្មតា។ ហើយមកដល់ពេលនេះការយល់ឃើញរបស់ខ្ញុំហាក់ដូចជាមានភាពកាន់តែរឹងមាំ
ខ្លាំងជាងពេលនោះទៅទៀត"។
គិតចាប់តាំងពីពេលដែលបានបង្ហាញវត្តមានជាលើកដំបូងកាលពីឆ្នាំ ២០១០,iPad បានក្លាយ
ជាសមិទ្ធិផលមួយក្នុងចំណោមផលិតផលលេចធ្លោបំផុតរបស់ Apple ទៀតផង។ ក្នុងនោះ
ទៀតសោតបរិមាណនៃការលក់ចេញនៃសមិទ្ធិផល tablet នេះថែមទាំងបាននាំមុខទាំងកុំព្យូ
ទ័រ Mac រឺ iPod ផងដែរនៅក្នុងត្រីមាសថ្មីៗកន្លងទៅនេះ។ បើយោងតាមការស្ថិតិមានចំនួន
ប្រមាណជាជាង ៥លានគ្រឿងនៃឧបករណ៍ iPad នេះត្រូវបានលក់ចេញបើគិតមកដល់ពេល
បច្ចុប្បន្ននេះ។ តាមលោក Tim Cook, iPhone ត្រូវចំណាយរយៈពេលរហូតដល់ ៣ ឆ្នាំដើម្បី
អាចទទួលបាននូវតួលេខនោះ ខណៈពេលដែល iPad គឺចំណាយពេលវេលាមិនដល់ ២ ឆ្នាំ
ផងនោះ។ CEO របស់ Apple ក៏បានធ្វើការចង្អុលបង្ហាញអោយឃើញដែរថា បរិមាណនៃការ
លក់ចេញមិនមែនជាជោគជ័យទាំងស្រុងនោះឡើយ ,ជោគជ័យរបស់ tablet ត្រូវពឹងផ្អែក
លើការចូលរួមផ្តើមគំនិតលើ Hardware ក៏ដូចជាកម្មវិធីប្រើប្រាស់រឺពីអ្នកធ្វើការអភិវឌ្ឍន៍ព្រោះ
វាគឺជាផ្នែកយ៉ាងសំខាន់បំផុត។

បើទោះបីជាដូច្នោះ​ក្តី ប៉ុន្តែមិនមែនមានន័យថាទីផ្សាររបស់កុំព្យូទ័រធម្មតាត្រូវស្លាប់នោះទេ។
លោក Tim Cook លើកឡើងថា កុំព្យូទ័រធម្មតាដូចជា desktop និង laptop គឺនៅតែអាចស្ថិត
ស្ថេរជាប់ជានិច្ច គ្រាន់តែថាដល់ដំណាក់កាលពេលណាមួយនោះ"ដំណែង"​ របស់វានឹងត្រូវ
ធ្លាក់ក្នុងដៃរបស់ Tablet វិញម្តងជាក់ជាមិនខាននោះឡើយ។ ក្រុមហ៊ុនស្រាវជ្រាវផ្នែកទីផ្សារ
មួយឈ្មោះថា IDC កន្លងមកបានធ្វើការព្យាករណ៍ទុកថា ស្ទើរតែទាំងអស់នៃអ្នកប្រើប្រាស់
ប្រព័ន្ធអ៊ីនធើណែតនៅក្នុងប្រទេសអាមេរិក នឹងចូលទៅកាន់ពិភពអ៊ីនធើណែតតាមរយៈការ
ប្រើប្រាស់នូវឧបករណ៍ smartphone និង tablet ជំនួសអោយការប្រើប្រាស់កុំព្យូទ័រធម្មតារហូត
ដល់ឆ្នាំ ២០១៥ ។ ដោយឡែកចំពោះក្រុមហ៊ុន Gartner បែរជាលើកឡើងថា នៅកំឡុងពេល
ប្រហែលជា ៥ ទៅ ១០ ឆ្នាំខាងមុខទៀត កុំព្យូទ័រធម្មតានឹងមានមុខងារដូចជាឧបករណ៍
tablet ដូច្នោះដែរដើម្បីអាចធ្វើចរាចរបាននៅក្នុងទីផ្សារ៕

ប្រភព៖ CBS
ដោយ៖ រស្មី

Tags: electronictabletipadapplecomputertechnologytim cooklaptopceo apple