នៅថ្ងៃនេះ Sony បានបញ្ចប់ជាផ្លូការហើយក្នុងកិច្ចការទិញបន្ត Sony Ericsson ហើយផ្លាក
យីហោមានឈ្មោះថា Sony Ericsson នេះនឹងត្រូវបាត់វត្តមានទាំងស្រុងចាប់ពីពេលនេះត
ទៅដោយជំនួសមកវិញនូវឈ្មោះថ្មីគឺ Sony Mobile Communications ។
យីហោថ្មី Sony Mobile Communications
ថ្ងៃនេះ Sony បានធ្វើសេចក្តីជូនដំណឹងមួយអោយដឹងថាខ្លួនបានបញ្ចប់ជាផ្លូវការហើយចំ
ពោះគំរោងទិញឈ្មោះ Sony Ericsson ដោយក្រុមហ៊ុន Sony បានទិញបន្តចំនួន ៥០% នៃ
ភាគហ៊ុនដែលនៅសេសសល់នៅក្នុង Sony Ericsson ជាមួយតំលៃ ១,៥ពាន់លានដុល្លា
អាមេរិក។ ហេតុដូច្នោះ Sony និង Ericsson នឹងកាន់កាប់រួមគ្នានៅក្នុងដៃនូវប័ណ្ណកម្មសិទ្ធិ
ចំនួន ៥សំខាន់ៗដែលទាក់ទងនឹងបច្ចេកវិទ្យាចល័តឥតខ្សែរ។
ផ្លាកសញ្ញាថ្មីឈ្មោះថា Sony Mobile Communications នេះ បច្ចុប្បន្នកំពុងតែស្ថិតនៅក្រោម
ការកាន់កាប់ទាំងស្រុងរបស់ Sony។ ទង្វើរបស់ Sony នេះបានឆ្លុះបង្ហាញអោយឃើញយ៉ាង
ច្បាស់ថាក្រុមហ៊ុននេះកំពុងតែបោះជំហ៊ានចូលប្រឡូកក្នុងទីផ្សារពាណិជ្ជកម្មឧបករណ៍
ចល័តដែលត្រូវបានគេដឹងថាគឺជា " អណ្តូងរ៉ែ" របស់វិស័យអេឡិចត្រូនិចនោះ។ Sony បាន
អោយដឹងថាខ្លួននឹងធ្វើការអភិវឌ្ឍន៍អោយកាន់តែប្រសើរឡើងក៏ដូចជាការលើកកំពស់អោយ
មានលក្ខណៈសមស្របបំផុតរវាងបណ្តាញសមិទ្ធិផល, smartphone,ឧបករណ៍ Tablet ,TV
និង PC ផងដែរ។
ទូរស័ព្ទ Sony Xperia S គឺជាសមិទ្ធិផលដំបូងរបស់ Sony ដែលអាចដំណើរបានជាមួយនឹង
TV, ឧបករណ៍ក្បាល Blu-ray, laptop និង PSP ។
ក្រុមហ៊ុន Sony Mobile នឹងបោះទីតាំងនៅក្នុងទីក្រុង London ប្រទេសអង់គ្លេស។ ចំណែកឯ
រចនាសម្ព័ន្ធគ្រឹះរបស់ Sony Mobile នេះនឹងនៅរក្សាដដែលគឺដូចកាលនៅជា Sony Ericsson
ដូច្នោះដែរ។ ដោយឡែកលោក Bert Nordberg ក៏នឹងនៅតែទទួលមុខតំណែងជា CEO របស់
Sony Mobile ទៀតផង។ លោក Nordberg បានកាន់មុខតំណែងជាអគ្គនាយករបស់ Sony
Ericsson ចាប់តាំងពីឆ្នាំ ២០០៤ មកម្ល៉េះ និងរហូតមកដល់ឆ្នាំ ២០០៩ លោកក៏បានប្តូរមក
កាន់តួនាទីជា CEO របស់ក្រុមហ៊ុនវិញ។
នៅក្នុងតួនាទីមុខតំណែងចាស់តែប្តូរម្ចាស់ថ្មីនេះ ភារកិច្ចទទួលខុសត្រូវសំខាន់បំផុតដែល
លោក Bert Nordberg ត្រូវអនុវត្តន៍នោះ គឺការប្តូរពីធ្វើការផលិតនូវប្រភេទទូរស័ព្ទពិសេស
(feature phone) ទៅផ្តោតការផលិតនូវប្រភេទទូរស័ព្ទ Smertphone វិញម្តង។ បច្ចុប្បន្ននេះ
រាល់ផលិតផល smartphone ទាំងអស់របស់ Sony កំពុងតែដំណើរការនៅលើប្រព័ន្ធប្រតិ
បត្តិការ Android របស់ Google ។
ពត៌មានលំអិតបន្ថែម៖
- ឈ្មោះថ្មី៖ Sony Mobile Communications AB
- ដំណាក់កាលធ្វើការផ្លាស់ប្តូរ ៖ ខែកុម្ភៈ ២០១២
- អ្នកតំណាង ៖ Bert Nordberg អគ្គនាយកប្រតិបត្តិ CEO
- ទីស្នាក់ការ ៖ ក្នុងទីក្រុង London ប្រទេសអង់គ្លេស
- ទីស្នាក់ការស្រាវជ្រាវនិងអភិវឌ្ឍន៍ ៖ ទីក្រុងប៉េកាំង, Lund,ជ្រលង Silicon,ទីក្រុងតូក្យូ
- បុគ្គលិក ៖ ៨០០០ នាក់
- ទុន ៖ ១០០ លានអឺរ៉ូ ៕
ប្រភព៖ Xperiablog
ដោយ៖ រស្មី