CamNews

បច្ចេកវិទ្យា 

ឈ្មោះកុំព្យូទ័រ Mac ដែលមិនអាចដំឡើង OS X 10.8 (Mountain Lion) បាន

OS X 10.8 ជាកំណែ Preview ថ្មីមួយទៀតត្រូវបាន Apple ឧទ្ទេសនាមបង្ហាញនាពេលថ្មីៗ
កន្លងមកនេះ, ហើយអ្នកប្រើប្រាស់ក៏អាចធ្វើការទាញយកនូវកំណែថ្មីនេះមកប្រើប្រាស់
ដំឡើងលើឧបករណ៍របស់ខ្លួនផងដែរ។ ប៉ុន្តែមិនមែនមានន័យថាគ្រប់ប្រភេទនៃឧបករណ៍
កុំព្យូទ័រ Mac គឺសុទ្ធតែអាចដំណើរការនូវកំណែ Mountain Lion ថ្មីនេះទាំងអស់នោះឡើយ
មូលហេតុក៏មិនមែនមកពីកំណែថ្មីនេះមិនអាចឆ្លើយតបបាននូវតំរូវការនៃរូបសណ្ឋានរបស់
កុំព្យូទ័រទាំងនោះដែរ តែគឺមកពីវាមិន Support គ្នាតែម្តង។

Mac Generation បានអោយដឹងថាកំណែ OS X Mountain Lion នេះមិន Support គ្នាជា
មួយនឹង card ក្រាហ្វិកប្រភេទ GMA 950 និង X3100 របស់ Intel នោះទេ។ មានន័យថាប្រ
សិនបើកុំព្យូទ័រ Mac របស់លោកអ្នកមានបំពាក់ Card ក្រាហ្វិកមួយក្នុងចំណោម Card ក្រា
ហ្វិកទាំងពីរប្រភេទខាងលើនោះ នោះគឺមិអាចដំណើរការទៅបានឡើយ។

ខាងក្រោមនេះគឺជាឈ្មោះប្រភេទកុំព្យូទ័រ Mac មួយចំនួនដែលមិនអាចដំឡើងនូវកំណែ
OS X Mountain Lion ៖

- MacBook ទាំងឡាយណាដែលដំណើរការដោយ Chip Intel Core 2 Duo ចាប់ពីជំនាន់ចុង
ឆ្នាំ ២០០៧ រហូតដល់ចុងឆ្នាំ ២០០៨ ( ឈ្មោះ model: MB061*/B, MB062*/B, MB063*/B,
MB402*/A MB403*/A MB404*/A, MB402*/B)
- Mac Mini ជំនាន់ពាក់កណ្តាលឆ្នាំ ២០០៧ (ឈ្មោះ model: MB138*/A, MB139*/A)
- iMac ជំនាន់ចុងឆ្នាំ ២០០៦ (ឈ្មោះ model: MA710xx/A)
- MacBook Air ជំនាន់ដំបូងនៃឆ្នាំ ២០០៨ (ឈ្មោះ model: MB003LL/A) ៕

ប្រភព៖ Gizmodo
ដោយ៖ រស្មី

Tags: electronicappletechnologymacos xos x 10.8mountain lionmb061*/bmb062*/bmb063*/bmb402*/b)ma710xx/a)