CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

iPad 3 អាចប្រើប្រាស់ត្រឹមតែ chip ប្រភេទ A5X ប៉ុណ្ណោះមិនមែន A6 នោះទេ

មានប្រភពពត៌មានជាច្រើននាពេលកន្លងមកសុទ្ធតែបានធ្វើការចុះផ្សាយនូវដំណឹងចរចាម
អារ៉ាមថា​ iPad 3 នឹងត្រូវបានបំពាក់ដោយ Processor ប្រភេទ A6 ដែលរចនាឡើងដោយ
Apple ផ្ទាល់។ ប៉ុន្តែរូបភាព Motherboard ដែលត្រូវបានអោយដឹងថាជារបស់ iPad 3 ដែល
ទំព័រ WeiPhone របស់ចិនទើបតែបង្ហាញនេះបានអោយដឹងថាឧបករណ៍ Tablet ថ្មីរបស់
Apple នឹងប្រើប្រាស់ Chip ប្រភេទ A5X ។

រូបភាព Motherboard ដែលត្រូវបានអោយដឹងថាជារបស់ iPad 3

យោងតាមទំព័រ Electronista បានព្យាករណ៍ថា Chip A5X នេះប្រហែលអាចជាកំណែប្រភេទ
Quad core របស់ Cortex-A9 និមា្មបនកម្ម ARM នៃ chip A5 ដែលមានល្បឿនប្រហាក់ប្រ
ហែលគ្នានឹង Tegra 3 របស់ Nvidia ដែរ។ ប៉ុន្តែវាក៏អាចនៅតែជា Chip ប្រភេទ Dual core
ដដែលគ្រាន់តែវាមានល្បឿនលឿនជាង រឺក៏និមា្មបនកម្មរបស់ Cortex-A15 ARM ថ្មីដែលក្រុម
ហ៊ុន Samsung ប្រើប្រាស់នៅក្នុងសមិទ្ធិផលឈ្មោះថា Exynos 5250 ។

ក្រៅពី Processor មានល្បឿនលឿនជាង និងអេក្រង់ប្រភេទ Retina ផ្តល់គុណភាពរូបភាព
ច្បាស់បំផុតនោះ ដោយឡែកក្រាហ្វិក iPad 3 ក៏នឹងត្រូវបាន Update អោយកាន់តែប្រសើរ
ឡើងបើធៀបជាមួយ iPad 2 ដែលផ្តល់សមត្ថភាពដំណើរការប្រហាក់ប្រហែលគ្នានឹង PS
Vita របស់ Sony ផងដែរ។ Motherboard ក៏បានបង្ហាញអោយឃើញដែរថា iPad ថ្មីនេះនឹង
ប្រើប្រាស់អង្គចងចាំប្រភេទ flash Hynix ។

ស្របពេលជាមួយគ្នានេះដែរ ទំព័រ Apple Daily ក៏ទើបតែបានបង្ហាញនូវរូបភាពដែលបាន
អោយដឹងថាគឺជាសំបកខាងក្រោយរបស់ iPad 3 ។ ហើយនៅបន្ទាប់ពីយកមកធ្វើការប្រៀប
ធៀបគ្នាជាមួយសំបក iPad 2, ទំព័រនេះបានវាយតំលៃថា lens កាមេរ៉ាផ្នែកខាងក្រោយរបស់
iPad 3 មានទំហំធំជាងបើធៀបជាមួយ iPad 2 និងមានទំហំ ៨ Megapixel ។ ដោយឡែក
អេក្រង់ប្រភេទ Retina សំរាប់ iPad 3 គឺក្រុមហ៊ុន Samsung ជាអ្នកផលិតឡើង៕

ប្រភព៖ Genk
ដោយ៖ រស្មី

Tags: electronicipadapplesamsungtechnologyipad 3armgadgetspowervrcortexgalaxy tabexynosa5x