CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Ultrabook IdeaPad U300e ជាមួយតំលៃ ១.១៩៩ដុល្លា អាមេរិក

ក្រុមហ៊ុនផលិតមួយរបស់ចិនគឺ Lenovo កាលពីពេលថ្មីៗនេះទើបតែបានដាក់បង្ហាញវត្តមាន
ឧបករណ៍ ultrabook ថ្មីមួយទៀតរបស់ខ្លួនមានឈ្មោះថា IdeaPad U300e។ កន្លែងដែលមាន
កំរាស់ក្រាស់បំផុតគឺ ១,៧៨សង់ទីម៉ែត្រ និងមានទំងន់ ១,៥៨គីឡូក្រាម។

Lenovo IdeaPad U300e ប្រើប្រាស់ Processor ប្រភេទ Core i5-2467M Dual core ល្បឿន
១.៦GHz (ពេលដំណើរការមុខងារ Turbo Boost 2.0 ល្បឿនឡើងដល់ ២.៣GHz)។ ក្រាហ្វិក
របស់ IdeaPad U300e ប្រភេទ Intel HD 3000 ,អេក្រង់ប្រភេទ HD Glare ទំហំ ១៣,៣អ៊ីងមាន
resolution ១.៣៦៦x ៧៦៨ pixel ។ RAM មានទំហំ ៤GB និងឧបករណ៍រក្សាទិន្នន័យមានទំហំ
៥៣២GB (មានទាំង HDD ៥០០GB និង SSD ៣២GB) ។ ក្រៅពីនោះផលិតផលថ្មីនេះក៏មាន
កន្លែងភ្ជាប់ផ្សេងៗទៀតផងដែរដូចជា USB 2.0, USB 3.0, HDMI, Wi-Fi, Bluetooth 3.0 ក៏ដូច
ជា multitouch ទៀតផង។

ផលិតផលថ្មីនេះមានអមមកជាមួយនូវថ្មប្រភេទ 4cell ដែលអាចដំណើរការបានរយៈពេល
៧ម៉ោង និងមានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Windows 7 Home Premium
64 bit រីឯតំលៃគឺចាប់ពី ១.១៩៩ដុល្លាឡើងទៅក្នុងមួយគ្រឿង៕

ប្រភព៖ CBS
ដោយ៖ រស្មី

Tags: electronictechnologylaptopultrabookchipbluetooth 3.0processorlenovohdmiusb 3.0usb 2.0multitouchturbo boost 2.0ideapad u300ewi-ficore i5-2467m