CamNews

បច្ចេកវិទ្យា 

ស្ថិតិគួរអោយចាប់អារម្មណ៍ស្តីអំពី Facebook និង Sex

ចិត្តវិទ្យាវិទូមួយក្រុមបានធ្វើការឧទ្ទេសនាមនូវប្រភេទជំងឺថ្មីមួយមានឈ្មោះថា FAD ដែលជា
ជំងឺញៀន Facebook (Facebook Addiction Disorder) និងជាធម្មតាតែងតែកើតមានឡើងចំ
ពោះបណ្តាមនុស្សដែលមានអាយុក្រោម ២៥ ឆ្នាំ។

ក្រុមហ៊ុនស្រាវជ្រាវមួយចំនួនដូចជា Internet Time Machine, Internet & American Life
Project, Retrevo... បានប្រតិបត្តិនូវយុទ្ធនាការស្ទង់មតិជាច្រើន( ត្រូវបានអនុវត្តជាមួយក្រុម
មនុស្សដែលបានចូលរួមមានចំនួនប្រមាណពី ២០០០ នាក់ទៅ ៥០០០នាក់) ស្តីអំពីថាតើ
Facebook បានជះឥទ្ធិពលដល់រាល់ទំនាក់ទំនងមនោសញ្ចេតនារបស់សមាជិកអ្នកប្រើប្រាស់
ទំព័រ Facebook បែបណាខ្លះ។ ខាងក្រោមនេះជាលទ្ធផលដែលទទួលបានពីការស្ទង់មតិ៖

- ៣៦% នៃអ្នកប្រើប្រាស់ធ្វើការត្រួតពិនិត្យ Facebook, Twitter... ភ្លាមៗបន្ទាប់ពីមានទំនាក់
ទំនងផ្លូវភេទរួចមក ។
- ២០% អ្នកប្រើប្រាស់ជាស្ត្រីត្រៀមខ្លួនរួចជាស្រេចក្នុងការបញ្ឈប់រាល់ទំនាក់ទំនងផ្លូវភេទក្នុង
កំឡុងរយៈពេលមួយសប្តាហ៍ ប៉ុន្តែគេមិនអាច" បន្សាប" នូវការញៀន Facebook ក្នុងរយៈ
ពេលប្រហាក់ប្រហែលគ្នានោះឡើយ។

- ១១% សិស្សនិស្សិតបានចាត់ទុក Facebook គឺជាវត្ថុដ៏សំខាន់បំផុតនៅក្នុងឆាកជីវិតរបស់
ពួកគេនៅឯសាកលវិទ្យាល័យ, ខ្ពស់ជាង ១% ធៀបជាមួយតំរូវការផ្លូវភេទ។

- រាល់ link ទាំងឡាយនៅលើ Facebook មានមានខ្លឹមសារអត្ថន័យទាក់ទងទៅនឹង sex ត្រូវ
បានចែករំលែកមានចំនួនច្រើនជាង ៩០% បើធៀបជាមួយកំរិតធម្មតា។

- ៦០% នៃអ្នកប្រើប្រាស់ នៅក្រោយពេលចែកផ្លូវគ្នា (សមាជិក Facebook) ប្រើប្រាស់គេហ
ទំព័រកំសាន្តសង្គមដើម្បីធ្វើការតាមដានសង្សារចាស់។

- បណ្តាអ្នកដែលប្រកាសជាសាធារណៈនូវរាល់ទំនាក់ទំនងលើ Facebook (ដូចជាកំពុងស្រ
លាញ់ ,ភ្ជាប់ពាក្យ, រៀបការរួច...) ជាធម្មតាតែងតែបង្ហាញពីសុភមង្គលរបស់ខ្លួនច្រើនជាង
បណ្តាអ្នកដែលនៅខ្លួនមួយ (single) ។

- ២១% នៃអ្នកប្រើប្រាស់បាននិយាយថា ប្រសិនបើរាល់ទំនាក់ទំនងទាំងឡាយប្រែក្លាយជា
អាក្រក់វិញនោះ ពួកគេនឹងធ្វើការប្រកាសបញ្ចប់ដោយវិធីប្តូរ status លើ Facebook ទៅជា
single។ ២៥% ទទួលស្គាល់ថាពួកធ្លាប់ត្រូវបានដៃគូរ"​ទាត់ចោល" ភ្លាមនៅលើ Facebook។

- ឆ្នាំ ២០០៨ ស្រ្តីឈ្មោះ Lauren Michaels បានបង្កើតក្រុមមួយមានឈ្មោះថា"I need sex"នៅ
លើ Facebook។ មានសមាជិកចំនួន ៥០នាក់នៅក្នុងចំណោមសមាជិករបស់ក្រុមនេះបាន
យល់ព្រមដេកជាមួយស្រ្តីនោះ។ ក្រោយមកគណនីនោះក៏ត្រូវបាន Facebook លុបចោល។

- ក្នុងចំណោម ៥ ករណីនៃការលែងលះគ្នាគឺមានមួយក្នុងចំណោមនោះធ្វើឡើងនៅលើទំព័រ
Facebook ៕

ប្រភព៖ Socialtimes
ដោយ៖ រស្មី

Tags: facebookelectronictechnologysocial networkfadinternet time machineretrevo