CamNews

ទូរស័ព្ទ ផលិតផលថ្មី 

Nokia ឧទ្ទេសនាមឈុតសមិទ្ធិផល Entertainment Bundle សំរាប់ទីផ្សារអាមេរិក

ដើម្បីជាឆ្លើយតបទៅនឹងតំរូវការរបស់អតិថិជនដែលនិយមគាំទ្រដល់សមិទ្ធិផល Lumia និង
Nokia, កាលពីពេលថ្មីៗនេះក្រុមហ៊ុនផលិតទូរស័ព្ទរបស់ហ្វាំងឡង់ទើបតែបានដាក់បង្ហាញ
នូវវត្តមានឈុតសមិទ្ធិផលទូរស័ព្ទនិងឧបករណ៍សំរាប់ស្តាប់ចំរៀងថ្មីមួយទៀតរបស់ខ្លួនមាន
ឈ្មោះថា Nokia Entertainment Bundle ដែលបច្ចុប្បន្នកំពុងតែធ្វើចរាចរក្នុងទីផ្សារប្រទេស
អាមេរិក។ ឈុតសមិទ្ធិផលថ្មីនេះរួមមានដូចជា ទូរស័ព្ទ Lumia 800 មួយគ្រឿងមានអង្គចង
ចាំទំហំ ១៦GB ដែលមានបំពាក់បច្ចេកវិទ្យា 3G របស់ AT&T, ឧបករណ៍បំពងសំលេងឥតខ្សែ
Nokia Play 360 ដឺក្រេ, កាសស្តាប់ឥតខ្សែ Nokia Luna Bluetooth Headset និងកាសស្តាប់
Stereo មានខ្សែ Nokia Purity HD ។ ចំពោះតំលៃរបស់ឈុតសមិទ្ធិផលថ្មីនេះគឺ ៨៩៩ដុល្លា
អាមេរិក និងមានដាក់លក់នៅតាមបណ្តាហាងលក់ផលិតផលនានារបស់ Microsoft Store
និងមានច្រើនពណ៌សំរាប់ធ្វើការជ្រើសរើស។

វានឹងកាន់តែប្រសើរជាងនេះទៅទៀតប្រសិនបើ Lumia 800 មានបំពាក់បច្ចេកវិទ្យា NFC ពី
ព្រោះសមិទ្ធិផលពីរក្នុងចំណោមសមិទ្ធិផលទាំងបីដែលបានរៀបរាប់ខាងលើគឺសុទ្ធតែមាន
បំពាក់បច្ចេកវិទ្យា NFC ដូចគ្នា,អនុញ្ញាតអោយអ្នកប្រើប្រាស់អាចធ្វើការតភ្ជាប់និងចាក់ចំរៀង
បានភ្លាមៗដោយគ្រាន់តែយកទូរស័ព្ទទៅប៉ះជាមួយនឹងឧបករណ៍ទាំងអស់នោះដោយមិន
ចាំបាច់ធ្វើការដំឡើងនូវអ្វីច្រើននោះឡើយ។

Lumia 800 គឺជាទូរស័ព្ទដំបូងគេរបស់ Nokia មានប្រព័ន្ធប្រតិបត្តិការជា Windows Phone ។
ទូរស័ព្ទនេះមានអេក្រង់ប្រភេទ AMOLED ទំហំ ៣,៧អ៊ីង កាមេរ៉ាទំហំ ៨MP និងអង្គចងចាំ
ខាងក្នុង ១៦GB ។
-Nokia Play 360 ដឺក្រេគឺជាឧបករណ៍បំពងសំលេងឥតខ្សែ និងមានបំពាក់បច្ចេកវិទ្យា NFC ។
-Nokia Luna Bluetooth គឺជាកាសសំរាប់ស្តាប់ឥតខ្សែ តូចល្មម មានពណ៌ចំរុះ ការរចនាមាន
ភាពស្រស់ស្អាត។
-Nokia Purity HD គឺជាកាសស្តាប់ប្រើខ្សែ មានទំងន់ ១៨០ក្រាមនិងគឺជាសមិទ្ធិផលដែលបាន
មកពីការសហការគ្នារវាង Nokia និងក្រុមហ៊ុន Monster ក្នុងទិសដៅនាំមកជូនអ្នកប្រើប្រាស់
នូវចំណីអារម្មណ៍ដ៏ពិសេសបំផុតផ្នែកដូរតន្រ្តីនៅពេលដែលប្រើវាគួបផ្សំជាមួយប្រភេទទូរ
ស័ព្ទ Lumia ។


ប្រភព៖ Conversations.nokia
ដោយ៖ រស្មី

Tags: electronicnokiasmartphonetechnologylumialumia 800entertainment bundlenokia purity hdnokia play 360nokia luna bluetooth