CamNews

ផលិតផលថ្មី ថេបប្ល៊ែត 

Apple កំពុងសាកល្បង iPad Mini

កំណែ iPad ថ្មីមួយទៀតជាមួយអេក្រង់មានទំហំតូចជាងកំពុងត្រូវបាន Apple ធ្វើការសាក
ល្បង ប៉ុន្តែពុំទាន់ដឹងថាតើសមិទ្ធិផលមួយនេះនឹងត្រូវបានក្រុមហ៊ុនដាក់គំរោងនឹងធ្វើការ
ផលិតអោយចេញជារូបរាងឡើងរឺមួយយ៉ាងណានៅឡើយ។

ប្រភពពត៌មានខាងលើនេះត្រូវបានក្រុមហ៊ុន TrendForce ដែលជាក្រុមហ៊ុនប្រឹក្សាពិគ្រោះ
និងស្រាវជា្រវខាងផ្នែកទីផ្សារតៃប៉ិធ្វើការប្រកាសកាលពីថ្មីៗនេះ ដោយបានលើកឡើងថា
" iPad មានទំហំតូចជាងកំពុងតែស្ថិតនៅដំណាក់កាលធ្វើការសាកល្បងមួយ ដោយឡែក
មិនដឹងថាគំរូនេះនឹងត្រូវបានក្រុមហ៊ុនមានគំរោងនឹងធ្វើការផលិតអោយចេញជារូបរាង
ឡើងរឺមួយយ៉ាងណានោះឡើយ"។ បើតាមទំព័រ TrendForce អោយដឹងថា ប្រសិនបើ iPad
mini នេះត្រូវបានផលិតមែននោះ នោះប្រហែលជាសមិទ្ធិផលថ្មីនេះនឹងត្រូវបានក្រុមហ៊ុន
ដាក់បង្ហាញវត្តមាននៅក្នុងកំឡុងត្រីមាសទី៤ ឆ្នាំ ២០១២ ខាងមុខនេះ។

ហើយប្រសិនបើវាជាជាគំរូ iPad mini ពិតប្រាកដមែន, បណ្តាអ្នកវិភាគទាំងឡាយសង្ឃឹមថា
សមិទ្ធិផលថ្មីនេះនឹងត្រូវបានបំពាក់ដោយអេក្រង់ទំហំ ៧,៨៥អ៊ីង។

ដោយឡែកក្រៅពីពត៌មានស្តីអំពី iPad mini, TrendForce ក៏បានលើកឡើងពីការព្យាករណ៍
ស្តីអំពីទីផ្សារឧបករណ៍ Tablet សំរាប់ឆ្នាំ ២០១២ នេះផងដែរ។ ការព្យាករណ៍នោះអោយដឹង
ថាទីផ្សារឧបករណ៍ Tablet ត្រូវបានគេសង្ឃឹមថានឹងមានការកើនឡើងចំនួន ៥៣% បើធៀប
ជាមួយឆ្នាំ ២០១១ កន្លងទៅគឺឡើងរហូតដល់ចំនួន ៩៤,៤លានគ្រឿង។ ហើយ Apple នឹង
នៅតែបន្តគ្រប់ដណ្តប់មួយផ្នែកធំលើទីផ្សារមួយនេះដដែលដោយពឹងផ្អែកលើបច្ចេកវិទ្យានាំ
មុខរបស់ខ្លួន។ " Apple នៅតែរក្សាបានចំណែកដ៏ធំនៅក្នុងទីផ្សារឧបករណ៍ Tablet ក្នុងកំរិត
មួយខ្ពស់បំផុតដោយសារតែបណ្តាគូរប្រកួតទាំងឡាយមិនអាចតាមទាន់បច្ចេកវិទ្យារីកចំរើន
នាំមុខរបស់ iPad "។

TrendForce ក៏បានធ្វើការសង្កត់ធ្ងន់ថា iPad 3 នឹងនៅតែបន្តរក្សាតំណែងលំដាប់ថ្នាក់ទី ១
របស់ Apple ដដែល ហើយកត្តាដែលគួរអោយព្រួយបារម្មណ៍បំផុតនៅទីនេះគឺការខ្វះខាត
ប្រភពដែលផ្គត់ផ្គង់អេក្រង់មាន resolution គុណភាពខ្ពស់សំរាប់ iPad 3៕

ប្រភព៖ Cnet
ដោយ៖ រស្មី

Tags: electronicipadappletechnologyipad minitrendforce