ក្រុមហ៊ុន Nokia ទើបតែបានធ្វើការប្រកាសបង្ហាញវត្តមានទូរស័ព្ទថ្មីរបស់ខ្លួនមានឈ្មោះថា
808 PureView ដែលជាកំណែស្នងតំណែងរបស់ N8 ជាមួយកាមេរ៉ាមានទំហំដ៏ធំរហូតដល់
៤១ Megapixel នៅក្នុងកម្មវិធីតាំងពិព័រណ៌ MWC ២០១២ ។ 808 PureView នេះគឺជាទូរស័ព្ទ
ដែលថតរូបមានគុណភាពល្អបំផុតពេលបច្ចុប្បន្ននេះ។
Nokia 808 Pure View ត្រូវបានក្រុមហ៊ុនផលិតទូរស័ព្ទហ្វាំងឡង់ធ្វើការផ្សព្វផ្សាយថាខ្លួននឹង
បើកនូវទំព័រសករាជថ្មីមួយទៀតតាមរយៈរូបភាពដែលថតនៅលើទូរស័ព្ទ smartphone គុណ
ភាពខ្ពស់របស់ខ្លួន។ នេះគឺជាទូរស័ព្ទ smartphone ដំបូងគេដែលត្រូវបានបំពាក់ដោយបច្ចេក
វិទ្យាថតរូបមានគុណភាពខ្ពស់បំផុតជាមួយកាមេរ៉ាថតរូបមានទំហំរហូតដល់ ៤១Megapixel
,lens ប្រភេទ Carl Zeiss ដ៏ពិសេសនិងដំណើរការដោយឡែកដែលធ្វើការអភិវឌ្ឍន៍ដោយ
Nokia ផ្ទាល់។
808 Pure View ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Nokia Belle ហើយវាក៏ប្រហែលជាប្រ
ភេទទូរស័ព្ទចុងក្រោយគេបង្អស់ផងដែរដែលប្រើប្រាស់ platform Symbian នោះ។
ដោយឡែក Nokia Belle នេះមានការរចនាដ៏គួរអោយចាប់អារម្មណ៍បំផុតជាមួយ interface
មានលក្ខណៈស្រដៀងគ្នានឹង Android ដែរ,និងជាពិសេស Sensor ទំហំ ៤១ Megapixel
របស់ Nokia នេះគឺជាមូលហេតុសំខាន់បំផុតដែលធ្វើអោយពិភពលោកមានការភ្ញាក់ផ្អើល
យ៉ាងខ្លាំង។
Nokia 808 Pure View ប្រើប្រាស់ Chip ប្រភេទ single core ល្បឿន ១,៣ GHz, អេក្រង់ទំហំ
៤ អ៊ីង nHD មាន resolution ៣៦០x ៦៤០ pixel ,RAM ៥១២ MB ,អង្គចងចាំខាងក្នុងមាន
ទំហំ ១៦GB និងអាចបន្ថែមអោយធំជាងនេះតាមរយៈភ្ជាប់ជាមួយ microSD ។
Nokia 808 Pure View នឹងចាប់ផ្តើមធ្វើចរាចរនៅក្នុងទីផ្សារចាប់ពីខែឧសភាខាងមុខនេះជា
មួយតំលៃ ៤៥០ អឺរ៉ូ រឺប្រហែល ៦០៥ ដុល្លាអាមេរិកក្នុងមួយគ្រឿង៕
ប្រភព៖ SlashGear
ដោយ៖ រស្មី