Mark Zuckerberg អ្នកគ្រប់គ្រងគេហទំព័រទំនាក់ទំនាងសង្គម Facebook បានឲ្យដឹងថា
ចាប់ពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១២នេះ អ្នកប្រើប្រាស់ និងមិនអាចប្រើគណនី Facebook
របស់ខ្លួនបានទៀតឡើយ។
មូលហេតុដែល Mark Zuckerberg បង្ហើបឲ្យដឹងគឺ �Facebook បានផុតពីការត្រួតពីនិត្យ
ហើយការគ្រប់គ្រងវា បានបំផ្លាញជីវិតរបស់ខ្ញុំ។ ដូច្នេះ ខ្ញុំត្រូវតែបញ្ឈប់រឿងដ៏អាក្រក់នេះ។"
ប្រសិនបើវាកើតឡើងមែន មានន័យថា អ្នកញៀន Facebook និងត្រូវកែសម្រួលជីវិតរបស់
ខ្លួន ដែលគ្មានបណ្តាញសង្គមនេះ យ៉ាងហោចណាស់ក៏ ១ឆ្នាំឡើងទៅ។ Zuckerberg បាន
អះអាងថា "ប្រសិនបើ គ្មាន Facebook គេនិងត្រូវតែចេញក្រៅដើម្បីស្វែងរកមិត្តភ័ក្តពិតៗ នោះគឺជារឿងល្អ។"
លោក Avrat Humarthi អនុប្រធាន ផ្ទៃក្នុង បច្ចេកទេស របស់ Facebook បានឲ្យដឹងថា
បន្ទាប់ពីថ្ងៃទី១៥ ខែមិនា គេហទំព័រនេះ និងត្រូវឃាត់ទាំងស្រុង។ ប្រសិនបើអ្នកចង់រក្សា
រូបភាពរបស់ខ្លួន អ្នកគួរតែរក្សាវានៅកន្លែងណាមួយដែល មិនមែនតាមអ៊ីនធឺណែតនោះទេ។
បច្ចុប្បន្ននេះ Facebook គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនមាន ជាងគេបំផុតនៅលើ
ពិភពលោក ដែលមានតំលៃសេដ្ឋកិច្ចប្រហែល ៧.៩០០០ លានដុល្លា។ ក៏ប៉ុន្តែ Zuckerberg
មិនបារម្មណ៍រឿងនេះទេ អ្វីដែលគាត់ខ្វល់នោះគឺជីវិតនៅក្រោយវា។
ទោះបីជាយ៉ាងណា យើងក៏មិនទាន់ដឹងថា រឿងនេះពិតប្រាកដមែនឬអត់ ប៉ុន្តែយើងគួរតែ
ត្រៀមខ្លួនទុកជាមុន។
ប្រភព៖ weeklyworldnews
ដោយ៖ មិនា